ស្រីស្អាតកូនខ្មែរកាត់បរទេសនិយាយថា ស្រីៗលេងហ្គេមទាំងឆ្លាត បង្កើនចំណូល ខណៈកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយ

  • 2020-11-13 11:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពីមុនបើនិយាយដល់ការលេងហ្គេមកម្សាន្ត ប្រហែលជាអ្នកស្គាល់តែប្រុសៗទេដែលជាអ្នកចូលចិត្ត និងពូកែលេង។ ប៉ុន្តែឥលូវនេះ នៅក្នុងសម័យឌីជីថល បច្ចេកវិទ្យាកាន់តែទំនើប បានបង្កភាពងាយស្រួលច្រើនដល់យើង ហើយនារីៗក៏បានចាប់ផ្តើមចូលរួមក្នុងការលេងហ្គេម ដែលជាផ្នែកមួយនៃកីឡាផងដែរ។ ទន្ទឹមនឹងនេះពួកគាត់អាចបង្កើនការរៀនសូត្រថ្មីៗ ពង្រឹង IQ និងបង្កើនចំណូលគួរឲ្យសរសើរ។

ខណៈការរាលដាលនៃជំងឺកូវីដ ១៩ នៅជុំវិញពិភពលោកនៅតែបន្ត សកម្មភាពសេដ្ឋកិច្ចរងផលប៉ះពាល់ជាច្រើនផ្នែក ការដើរហើរចេញទៅក្រៅក៏ត្រូវបានកាត់បន្ថយដែរ។ ការថែទាំសុខភាព និងការរស់នៅរក្សាគម្លាតសង្គម គឺជារឿងចាំបាច់។ ក្រៅពីលេងសប្បាយតាម Online លេងហ្គេមក៏បានរួមចំណែកនៃការកម្សាន្ត កាត់បន្ថយការចេញក្រៅច្រើន និងអាចផ្តល់ជាបទពិសោធន៍ថ្មី១ដល់នារីៗ រួមចំណែកជួយបង្កើនប្រាក់ចំណូលមិនធម្មតាផងដែរ។

ចុចមើលវីដេអូ៖ Miki និយាយពីហ្គេមថ្មី AOG របស់ក្រុមហ៊ុន Sabay រួមនឹងរង្វាន់ជាច្រើន៖

អ្នកខ្លះថា ស្រីៗលេងហ្គេមច្រើនជាមនុស្សឆ្លាត និងរហ័សរហួន ហើយគួរឲ្យស្រឡាញ់!

ក្នុងកិច្ចសម្ភាសជាមួយ ក្រុមការងារ វេបសាយ កញ្ញា ដោយសម្តីរួសរាយរាក់ទាក់ សំឡេងពិរោះ ស្រីស្អាត Miki ដែលមានឈ្មោះពិត ហារ៉ាដា មិគិ ដែលជាកូនកាត់ជប៉ុន-ខ្មែរ ដែលគេស្គាល់ថាជាអ្នកលេងហ្គេមល្បីឈ្មោះ (Gamer AOG) ថ្មីមួយរបស់ក្រុមហ៊ុន Sabay។

កញ្ញាមានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នរស់នៅឯសង្កាត់ព្រែកលាប នៃរាជធានីភ្នំពេញ។ សព្វថ្ងៃនេះកញ្ញាបានបញ្ចប់ការសិក្សាហើយ ដោយងាកមកប្រកបមុខរបររកស៊ីវិញ ហើយកញ្ញាក៏បានចូលថតស្ពតពាណិជ្ជកម្មខ្លីៗ នាប៉ុន្មានខែចុងក្រោយនេះ ខណៈការរាលដាលនៃជំងឺកូវីដ ១៩។

ផ្តើមពីការចូលចិត្ត Miki បានចាប់ផ្តើមលេងហ្គេម តាំងពីអាយុប្រហែល ១៤ ឆ្នាំមកម្ល៉េះ។ ក្រៅពីលេង ហ្គេមក៏បានជួយបន្ថយភាពស្មុគស្មាញខ្លាំង ដូច្នេះពេលខ្លះក៏លេងហ្គេមមួយម៉ោង ទៅពីរម៉ោង ដើម្បីកាត់បន្ថយអារម្មណ៍ធុញថប់ និងបានជួយការសិក្សាឲ្យបានកាន់តែល្អ។ បន្ទាប់មកទៀត Miki ក៏បន្ត រហូតថ្មីៗនេះ បានចាប់ផ្តើមលេងហ្គេមថ្មី AOG របស់ក្រុមហ៊ុន Sabay រហូតទទួលបានប្រជាប្រិយភាពខ្ពស់ មានកាចាប់អារម្មណ៍គាំទ្រច្រើន និងមានអ្នកស្គាល់នាងកាន់តែច្រើនជាងមុន ពិសេសការហៅថតស្ពតពាណិជ្ជកម្មនានា ដើម្បីបង្កើនចំណូលខ្ពស់ តែសុំមិនបញ្ជាក់ចំនួននោះទេ។

កញ្ញាក៏បានថែមទៀតថា៖ ការលេងហ្គេមគឺវាមិនផ្តល់ផលអាក្រក់នោះឡើយ ផ្ទុយទៅវិញវាក៏ល្អសម្រាប់ IQ របស់យើងក្នុងការគិត ការរៀន ការធ្វើការផងដែរ។ វាជួយដល់ការគិត និងមិនអាចឲ្យយើងងាយចាញ់បោកគេ ឬធ្លាក់ខ្លួនទៅប្រើប្រាស់គ្រឿងញៀន។ ក្រៅពីនេះ លេងហ្គេមក៏ជួយឲ្យយើងចេះគ្រប់គ្រង នឹងបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ ទាំងក្នុងពេលសិក្សា និងការងាររកចំណូលផងដែរ។

នាអនាគតកញ្ញាចង់ក្លាយជាស្ត្រីអ្នកជំនួញដ៏ជោគជ័យម្នាក់។ កញ្ញាបានបន្តទៀតថា នឹងមិនបោះបង់ការថតស្ពតនោះឡើយ តែនឹងខិតខំឲ្យមានភាពជោគជ័យជាងមុនទៅទៀត មិនថារវល់ខ្លាំងយ៉ាងណា។

រូបភាព៖ ផ្តល់ឲ្យដោយកញ្ញា ហារ៉ាដា មិគិ

អានបន្ត៖ រឿងរ៉ាវប្រឈមនៃជីវិតជាស្ត្រីដែលពិភពលោកបង្កើនការយកចិត្តទុកដាក់

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម