របស់ទាំង១០ដែលអ្នកគួរតែមាននារដូវរងារ

  • 2020-11-11 04:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើងទាំងអស់ប្រាកដជាធ្លាប់ឆ្លងកាត់រដូវរងារ ហើយពេលនេះមានអារម្មណ៍ថាវាកំពុងខិតជិតមកដល់ឆាប់ៗនេះហើយ។ ដូច្នេះអ្នកគួរតែត្រៀមខ្លួនរៀបចំរបស់របរផ្សេងៗដែលត្រូវការចាំបាច់នារដូវរងារនេះ។

១. អាវសាច់ចាក់និងក្រមាបង់ក

រដូវត្រជាក់អ្នកគួរតែមានអាវដែលអាចផ្តល់ភាពកក់ក្តៅ មិនថាអ្នកនៅផ្ទះឬចេញទៅខាងក្រៅ។ មិនតែប៉ុណ្ណោះអ្នកអាចលេងម៉ូតជាមួយនឹងក្រមាបង់ក ហើយវាក៏ជួយបង្កើនភាពស៊ីវីល័យនៃការតែងខ្លួនរបស់អ្នក។

២. ឡេលាបខ្លួន

ស្បែករបស់អ្នកនឹងមានការផ្លាស់ប្តូរដោយសារសីតុណ្ហភាពធ្លាក់ចុះ ហើយជៀសមិនផុតពីធ្វើអោយស្បែកប្រេះឬស្ងួតជាដើម។ អ្នកគួរតែមានឡេសម្រាប់ការពារបញ្ហាស្បែក ហើយអាចជ្រើសរើសប្រភេទតូចល្មមសម្រាប់ដាក់តាមខ្លួន ម៉្យាងទៀតអ្នកគួររើសប្រភេទឡេដែលផ្តល់ជាតិសំណើមបានច្រើន និងការពារពីការបំពុលពីបរិយាកាស។

៣. គ្រីមលាបដៃ អ្នកត្រូវលាងដៃជាប្រចាំ តែក្នុងកំឡុងអាកាសធាតុរងារស្បែកនឹងមានប្រតិកម្មនឹងទឹក ជាហេតុធ្វើអោយដៃអ្នកអាចបែកស្រការ។ ជាការការពារ យល់ល្អអ្នកគួរតែមានគ្រីមលាបដៃតាមខ្លួនជានិច្ច។

៤. ក្រេមលាបមាត់

មាត់អ្នកក៏ដូច្នេះដែរ បើសិនជាមានការប្រេះ មាត់នឹងអាចដាច់រលាត់ចេញឈាមហើយត្រូវការពេលយូរសម្រាប់ជាសះស្បើយ។ អ្នកអាចប្រើជាប្រភេទក្រេមការពារមាត់ដែលផ្តល់សំណើម ប្រសើរជាជាងការប្រើក្រេមដែលមានពណ៌ដិត។

៥. ឡេការពារកម្តៅថ្ងៃ

ទោះបីជារដូវរងារក៏ដោយ ក៏មិនប្រាកដថាគ្មានពន្លឺព្រះអាទិត្យនោះដែរ។ នៅពេលដែលអាកាសធាតុត្រជាក់ សំណើមត្រូវបានថយចុះ ហើយស្បែកងាយរងប្រតិកម្មពេលត្រូវកាំរស្មីព្រះអាទិត្យ ដូចនេះអ្នកអាចធ្វើការលាបឡេការពារកម្តៅថ្ងៃសម្រាប់ការពារមុខក៏ដូចជាដងខ្លួនផងដែរ។

៦. ស្រោមជើង

ការពាក់ស្រោមជើងធ្វើអោយអ្នកមានភាពកក់ក្តៅ ពិសេសប្រអប់ជើងអ្នក។ អ្នកអាចរក្សាសីតុណ្ហភាពមួយដែលមិនធ្វើអោយសារពាង្គកាយពិបាកទទួលយកភាពរងារនេះ៕

៧. ឆ័ត្រ

វាស្រដៀងនឹងការដែលប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ តែវាមិនគ្រប់គ្រាន់សម្រាប់ការពារស្បែកនោះដែរ។ ដូចនេះដើម្បីជៀសវាងការកើតមហារីកស្បែក អ្នកអាចដាក់ឆ័ត្រតាមខ្លួន និងប្រើប្រាស់ពេលដែលអ្នកដើរនៅក្រោមពន្លឺថ្ងៃ។

៨. វ៉ែនតា

នៅតែជាកាំរស្មីព្រះអាទិត្យដដែល ដែលវាអាចមានផលប៉ះពាល់ដល់ភ្នែករបស់អ្នក។ ជាការល្អដែលអ្នកមានវ៉ែនតាការពារកម្តៅថ្ងៃ មិនតែប៉ុណ្ណោះវាបានជួយយ៉ោងសម្រស់អ្នកបានមួយកម្រិតទៀត។

៩. ដបទឹក

អ្នកមិនអាចខានផឹកទឹកបាននោះទេ ទោះបីជាអ្នកមិនសូវស្រេកទឹកខ្លាំងនារដូវរងារ តែខ្លួនប្រាណរបស់អ្នកនៅតែត្រូវការទឹកដើម្បីធ្វើប្រតិកម្មក្នុងសារពាង្គកាយ ហើយជួយទ្រទ្រង់សីតុណ្ហភាពនៃរាងកាយ។ ដូច្នេះអ្នកគួរមានដបទឹកតូចល្មមដាក់តាមខ្លួនដើម្បីការពារការបាត់បង់ជាតិទឹកនៃខ្លួនប្រាណ។

១០. ម៉ាស

យ៉ាងណាមិញ ជម្ងឺកូវីដ១៩មិនទាន់រលាយបាត់នៅទឡើយ ដូច្នេះជាការគួរអ្នកអាចការពារខ្លួនអ្នកដោយការពាក់ម៉ាសពេលចេញទៅខាងក្រៅ ឬមានទំនាក់ទំនងជាមួយអ្នកដទៃ។

រូបភាព៖ Pinterest

ចុចអានបន្ត៖

អ្នកមានរបបអាហារត្រឹមត្រូវ តែទម្ងន់មិនស្រកអាចមកពីកត្តាទាំងនេះ

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន