បំបាត់ការឈឺខ្នងដោយលំហាត់ប្រាណ៥យ៉ាង ងាយៗសម្រាប់អ្នកអង្គុយនៅមុខកុំព្យូទ័រយូរៗម៉ោង
- 2020-11-04 07:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បំបាត់ការឈឺខ្នងដោយលំហាត់ប្រាណ៥យ៉ាង ងាយៗសម្រាប់អ្នកអង្គុយនៅមុខកុំព្យូទ័រយូរៗម៉ោង
នៅពេលអង្គុយធ្វើការយូរ អ្នកច្បាស់ជាប្រឈមនឹងបញ្ហាឈឺក្បាល ឈឺស្មា រួយក និងឈឺខ្នងមិនខាន។ ឈឺស្មា ឬរួយក អាចមកពីតុការិយាល័យ កៅអីអង្គុយខ្ពស់ពេក ឬទាបពេក ដែលមិនសមស្របនឹងរាងកាយរបស់អ្នក។ ចំណែកអាការៈឈឺចាប់ខ្នង ឬឈឺកជាដើម អាចមកពីស្រ្តេស មិនបានសម្រាកឲ្យគ្រប់គ្រាន់ជាដើម។ ម្យ៉ាងទៀត អ្នកមិនគប្បីអង្គុយធ្វើការផ្ទាល់លើកម្រាលឥដ្ឋ ឬសណ្តូកខ្លួនលើឥដ្ឋធ្វើការនោះទេ ព្រោះចលនាទាំង២នេះសុទ្ធសឹងតែប៉ះទង្គិចលើខ្នង និងចង្កេះរបស់អ្នកឲ្យឈឺបាន។
ហេតុនេះ អ្នកគួរឧស្សាហ៍ម៉ាស្សា ឬអាចធ្វើចលនាតាមលំហាត់ប្រាណ៥យ៉ាងនេះ ដូចខាងក្រោម៖
១. ចលនាទី១
-លើកដៃស្តាំទៅក្រោយរហូតដល់ចុងម្រាមដៃរបស់អ្នកនៅស្មាខាងឆ្វេង
-លើកដៃឆ្វេងយកទៅទ្រកែងដៃស្តាំ
-ផ្អៀងទៅខាងឆ្វេងយឺតៗប្រហែល១០នាទី
-ធ្វើចលនានេះដដែរ ដោយប្តូរមកដៃស្តាំវិញ
២. ចលនាទី២
-ដាក់ជើងទាំង២ឲ្យស្មើគ្នា
-ឈានជើងស្តាំមកមុខបន្តិច ដោយងឿយក្បាលជង្គង់ទៅលើ
-ពត់ខ្នងឲ្យត្រង់ ហើយដកដៃដាក់លើក្បាលជង្គង់ប្រហែល១០នាទី
-ធ្វើចលនាដដែរ ដោយប្តូរមកជើងឆ្វេងវិញ
៣. ចលនាទី៣
-អង្គុយដោយដាក់ខ្នងឲ្យត្រង់
-ទាញក្បាលជង្គង់ខាងស្តាំទៅខាងលើ ប្រហែល១០នាទី
-ធ្វើចលនាដដែរ ដោយប្តូរមកជង្គង់ខាងឆ្វេងវិញ
៤. ចលនាទី៤
-អង្គុយដោយដាក់ខ្នងឲ្យត្រង់ សន្ធឹងដៃរបស់អ្នកដោយដាក់ម្រាមដៃចូលគ្នា និងបាតដៃទល់គ្នា
-ធ្វើចលនាដៃរបស់អ្នកទៅឆ្វេង ដោយក្តាប់ចូលគ្នាប្រហែល១០វិនាទី បន្ទាប់មកត្រលប់មកកណ្តាលវិញ
-ធ្វើចលនាដដែរ ដោយប្តូរមកដៃស្តាំវិញ
៥. ចលនាទី៥
-ដាក់ពោះឲ្យរាបលើកម្រាលព្រំ
-ដាក់ដៃទាំងពីរលាតសន្ធឹងលើកម្រាលព្រំដែរ ដោយឲ្យដងខ្លួន រួមទាំងជើងនិងដៃសណ្តូកឲ្យត្រង់ដូច Spiderman ។ រក្សាចលនាបែបនេះ ចំនួន៣០វិនាទី។
ដូចអ្នកបានដឹងរួចហើយអ៊ីចឹងថា ការអង្គុយក្នុងចលនាត្រឹមត្រូវជួយកាត់បន្ថយអាការៈឈឺខ្នងបាន ម្ល៉ោះហើយសម្រាប់អ្នកបំពេញការងារយូរៗម៉ោង គួររក្សាឥរិយាបថអង្គុយឲ្យបានត្រឹមត្រូវ៕