ចរិតមនុស្ស​ស្រី​ ៥​ប្រភេទ​ដែល​មនុស្ស​ប្រុស​មិន​ចង់បាន​ជា​គូ​ជីវិតសោះ

  • 2020-10-27 02:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ទោះ​គ្មាន​អ្នក​ណា​ប្រាប់​អ្នក​ក៏​ដោយ​ក៏​គួរ​តែ​សង្កេត​មើល​ពី​ចរិត​ខ្លួន​ឯង ហើយ​គិត​បក​ទៅ​វិញ​បើ​គេ​ចរិត​បែបហ្នឹង​ តើ​អ្នក​ទទួល​យក​ទេ? មនុស្ស​ប្រុស​មាន​ចរិត​ផ្សេង​គ្នា​ ហើយ​ក៏​ស្រឡាញ់​មនុស្ស​ស្រី​ផ្សេង​ៗ​គ្នា​ដែរ​ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ​ដែល​មិន​ចង់​បាន​នារី​ចរិត​ដូច​ខាង​ក្រោម​នេះ​ធ្វើ​ជា​គូ​អនាគត៖​

រូបតំណាង

**១. ទុក​មនុស្ស​ប្រុស​ដូច​​អ្នក​ស៊ី​ឈ្នួល​ឲ្យ​ខ្លួន**

តើ​នរណា​ហ៊ាន​ចូល​ជិត​អ្នក​ទៅ​ បើ​គ្រាន់​តែ​ឃើញ​មុខ​ក៏​ប្រើ​​គាត់​នោះ​? មាន​រឿង​អី​ក៏​ឲ្យ​គាត់​ធ្វើ​ ដូច​គាត់​ហ្នឹង​អ្នក​បម្រើ​អ្នក​អីចឹង គាត់​ក៏​ចេះ​ហត់​ដែរ។ កុំ​មាន​ដៃ​មាន​ជើង​ដែរ មិន​ចេះ​ធ្វើ​ខ្លួន​ឯង​ខ្លះ​នោះ បើ​ថា​ធ្វើ​មិន​កើត​នោះ​ចាំ​រក​គេ​ជួយ។

រូបតំណាង

២. ចរិតម្ចាស់ក្សត្រីចូល​ខ្លួន

គិត​ថា​ខ្លួន​ឯង​ធ្វើ​អី​ក៏​ត្រូវ​ មិន​ចេះ​ស្ដាប់​គេ​ស្ដាប់​ឯង​ ហើយ​គិត​ថា​អ្នក​ផ្សេង​មិន​ល្អ​ដល់​ខ្លួន។ ធ្វើ​ខ្លួន​ដូច​មាន​តែ​ឯង​ និង​​មិន​ចេះ​ទទួល​កំហុស​​ ហើយ​ថែម​ចង់​ឲ្យ​គេ​មក​លួង​ខ្លួន​ឯង​ទៀត។

៣. នារីដែលគិត​ថា​គាត់​ទំនេរ​ខ្លាំង​

ចង់​ឲ្យ​គាត់​និយាយ​ជាមួយ​គ្រប់​ពេល​ ផ្ញើ​សារ​មក​គ្រប់​ពេល ហើយ​តែង​តែ​តាម​គាត់​ស្អិត​ មិន​ចង់​ឲ្យ​គាត់​ទៅ​ណា​ឆ្ងាយ​ពី​ខ្លួន​។​ អ្នក​ត្រូវ​ដឹង​ថា​គាត់​ក៏​ត្រូវ​ធ្វើ​ការ​ រៀន​ ឬ​មួយ​ត្រូវ​ការ​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន​ដែរ​ មិន​មែន​ចេះ​តែ​ទំនេរ​ដូច​អ្នក​គិត​នោះ​ទេ។

រូបតំណាង

៤. ចរិតងាយ​ឲ្យ​គេ​ញ៉ែ​ពេក​​

មនុស្ស​ប្រុស​ឆាប់​មើល​ដឹង​ចរិត​មនុស្ស​ស្រី​​ណាស់​ បើ​គ្រាន់​តែ​​គេ​និយាយ​ចង់​ដឹង​ចិត្ត​អ្នក​ក៏​ទៅ​តាម​គេ​ដែរ​នោះ​ វា​អាច​នឹង​បង្ហាញ​ពី​ចិរត​អ្នក​មួយ​ផ្នែក។ ជា​មនុស្ស​ស្រី​ដែល​ឆាប់​ឲ្យ​អ្នក​ណា​ៗ​​ញ៉ែ​បាន​យ៉ាង​ងាយ គឺ​មិន​មែន​ជា​ប្រភេទ​ដែល​មនុស្ស​ប្រុស​ចង់​បាន​នោះ​ទេ។

៥. មនុស្ស​ស្រី​ដែល​ឆាប់​​មាន​អារម្មណ៍​ក្ដុកក្ដួល​ពេក

មនុស្ស​ស្រី​ដែល​ឆាប់​ទួល​បាន​អារម្មណ៍​គ្រប់​ប្រភេទ​ ខឹង​ក៏​ឆាប់​ ឈឺ​ចាប់​ក៏​ឆាប់​ទទួល​បាន​ ទឹក​ភ្នែក​ក៏​ឆាប់​ស្រក់​ ហើយ​ឆាប់​ចាប់​បាន​អារម្មណ៍​ដែល​អ្នក​ផ្សេង​ផ្ដល់​ឲ្យ​ ដូច្នេះ​វា​មាន​ន័យ​ថា​អ្នក​ឆាប់​រង​ឥទ្ធិពល​ពី​គេ​ពេក​ហើយ។

រូបតំណាង

ចរិត​ដែល​មិន​ល្អ​អ្នក​គួរ​តែ​លះ​បង់​ទៅ​ ព្រោះ​វា​មិន​បាន​ចំណេញ​អី​ដល់​អ្នក​នោះ​ទេ​មាន​តែ​ធ្វើ​ឲ្យ​គេ​ស្អប់​ថែម​ទៀត៕

ចុចអាន៖ចង់​ក្លាយ​ជា​នារី​ដែល​ពិសេស​ក្នុង​កែវភ្នែក​អ្នកគ្រប់គ្នា ត្រូវហាត់ពត់​ខ្លួន​ឯងឲ្យ​មាន​ចំណុច​នេះ

ប្រភព៖ citifmonline ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម