ចង់ក្លាយជានារីដែលពិសេសក្នុងកែវភ្នែកអ្នកគ្រប់គ្នា ត្រូវហាត់ពត់ខ្លួនឯងឲ្យមានចំណុចនេះ
- 2018-01-22 08:10:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ក្លាយជានារីដែលពិសេសក្នុងកែវភ្នែកអ្នកគ្រប់គ្នា ត្រូវហាត់ពត់ខ្លួនឯងឲ្យមានចំណុចនេះ
ការពិតនារីម្នាក់់ៗសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន ប៉ុន្តែអ្វីដែលសំខាន់ក្នុងការធ្វើឲ្យខ្លួនឯងលេចធ្លោ និងពិសេសកាន់តែខ្លាំងនោះអ្នកត្រូវបង្វឹកខ្លួនឯងឲ្យមានចំណុចទាំងនេះ។ យ៉ាងណាក៏ដោយគ្មានអ្នកណាអាចល្អឥតខ្ចោះនោះទេ គ្រាន់តែបើអាចពត់ខ្លួនឲ្យកាន់តែល្អនោះ វាកាន់តែប្រសើរ ៖
១. ការរៀបចំខ្លួនឲ្យថ្លៃថ្នូរ
រូបរាងខាងក្រៅក៏ជាចំណុចទាក់ទាញមួយដែរ បើអ្នករៀបចំខ្លួនបែបរយីរយាកគេមើលតាមហ្នឹងដែរ។ ត្រូវរៀបចំខ្លួនឲ្យបានស្អាតបាទ ថ្លៃថ្នូរ កុំឲ្យគេវាយតម្លៃបាន ព្រោះដឹងស្រាប់ហើយមនុស្សខ្លះគឺមិនបានចាំសង្កេតយើងគេ គឺគេចាំតែចាប់ចំណុចខ្សោយយើងតែម្ដង។
**២. ភាពចុះសម្រុងជាមួយអ្នកដទៃ**
ភាពចុះសម្រុងជាមួយអ្នកដទៃគឺសំខាន់ណាស់ ទោះបីជាអ្នកតៅដល់ណាក៏មានគេរប់អានស្រឡាញ់ចូលចិត្តដែរ។ ចំណុចនេះសម្ដៅដល់ឬកពារ សម្ដីសម្ដៅ ការសម្របខ្លួនជាមួយស្ថានភាពដែលអ្នកជួប។ ជាក់ស្ដែងបើអ្នកតោលេងផ្ទះមិត្តនៅឯចម្ការ បន្ទាប់មកអ្នកធ្វើចរិតបែបកូនអ្នកមាន មិនចេះញ៉ាំម្ហូបស្រុកស្រែ ឬគេងនៅទីនោះទេ ទាំងនេះហើយពេលខ្លះវាអាចឲ្យអ្នកត្រូវគេវាយតម្លៃក៏ថាបាន។
៣. មានទំនុកចិត្តលើខ្លួនឯង
ជានារីដែលអាចមើលទៅទាក់ទាញ និងពិសេសនោះគឺទំនុកចិត្ត ភាពជឿជាក់លើខ្លួនឯង មិនភ័យខ្លាចពេលដែលមានបញ្ហា និងចេះគ្រប់គ្រងខ្លួនឯង។ មិនមែនជាមនុស្សដែលមានបញ្ហាតិចតួច រំអួយ ស្មុគស្មាញធ្វើអីមិនកើត ចាំតែស្រែកហៅគេនោះទេ។
៤. មានធម្មជាតិជាមនុស្សស្រី
ត្រង់នេះសម្ដៅដល់អត្តចរិតទន់ភ្លន់ កក់ក្ដៅ និងស្មោះត្រង់។ ទន់ភ្លន់មានន័យថាដឹងខ្ពស់ ដឹងទាប ចេះឱនលំទោនចំពោះមនុស្សជុំវិញខ្លួន។ កក់ក្ដៅគឺចង់ឲ្យអ្នកចេះបង្កើនភាពស្និទ្ធស្នាល ក្ដីស្រឡាញ់ជាមួយអ្នកដទៃទោះមិនធ្លាប់ស្គាល់គ្នាពីមុនមកក៏ដោយ។ រីឯងស្មោះត្រង់គឺចង់ឲ្យង្នកជាមនុស្សស្រីដែលគេអាចជឿជាក់បាន មិនចេះល្បិចកលឈ្នានីស ឬបោកប្រាសអ្នកដទៃដើម្បីប្រយោជន៏ខ្លួន។
៥. មានភាពវ័យឆ្លាត
ធ្វើជាមនុស្សស្រីដែលខ្លាំងម្នាក់អ្នកត្រូវតែមានចំណេះដឹង បញ្ញាឈ្លាសវៃ រហ័សរហួន មិនមែនមោកៗឲ្យតែគេបោកបានឡើយ។ ភាពឈ្លាសវៃគឺចង់ឲ្យអ្នកដឹងកាលៈទេសៈ ឆាប់យល់ ឆាប់ចាប់បានពីអ្វីដែលគេនិយាយ។
៦. មានភាពឯករាជ្យលើខ្លួនឯង
គ្មានអ្នកណាអាចធ្វើអ្វីដោយខ្លួនឯងគ្រប់រឿងនោះទេ តែអ្នកក៏គួរតែមានឯករាជ្យលើខ្លួនឯងខ្លះ កុំធ្វើអ្វីតាមតែគេប្រាប់ អ្វីដែលអ្នកធ្វើបានអ្នកគួរតែធ្វើដោយមិនបាច់ពឹងអ្នកផ្សេងនោះទេ។ អ្នកត្រូវចេះសម្រេចចិត្តអ្វីមួយដោយខ្លួនឯង ហ៊ានទទួលលើអ្វីដែលខ្លួនសម្រេចចិត្ត មិនមែនចេះតែឲ្យគេសម្រេចជំនួសអ្នកនោះទេ ព្រោះជីវិតអ្នក អ្នកគួរតែចេះគ្រប់គ្រងវា។
សុទ្ធតែជាចំណុចល្អដែលអ្នកត្រូវតែមាន ព្រោះបើអ្នកចេះតែបណ្ដោយឲ្យខ្លួនឯងអន់ទៅៗនោះអ្នកផ្សេងក៏ឲ្យតម្លៃទៅតាមនោះដែរ៕
ចុចអាន៖បើមានអារម្មណ៍ថា «ហួសពេលនឹងរកជោគជ័យក្នុងជីវិត» គួរតែងាកមកគិតរឿងទាំងនេះ