វិធីក្តាប់ដៃអាចបង្ហាញពីបុគ្គលិកលក្ខណៈខាងក្រៅ ខាងក្នុងនិងជីវិតស្នេហារបស់អ្នក

  • 2020-10-16 06:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកដែលចាប់អារម្មណ៍ទៅនឹងកាយវិការដែលប្រើប្រាស់ប្រចាំថ្ងៃដែរទេ? មនុស្សភាគច្រើនមិនសូវមានការយកចិត្តទុកដាក់នឹងខ្លួនឯងទេ ប៉ុន្តែវាជាការប្រសើរប្រសិនបើអ្នកយល់ពីខ្លួនឯង ព្រោះថាកាយវិការនីមួយៗតែងតែមានអត្ថន័យរបស់វាតាមដែលអ្នកចិត្តសាស្រ្តបង្ហាញ។ជាក់ស្តែងអ្នកអាចមកមើលពីវិធីក្តាប់ដៃ វាអាចបញ្ជាក់ថាអ្នកជាមនុស្សបែបណា។ តោះតើមួយណាជាកាយវិការដែលអ្នកធ្វើ?

រូបទី១:

បុគ្គលិកលក្ខណៈខាងក្រៅ

អ្នកជាមនុស្សឆាប់ទទួលរងពាក្យសម្តីអ្នកដទៃ មានការស្រមើស្រមៃខ្ពស់ មានវិចារណញ្ញាណ មានភាពអាណិតអាសូរ មិនសូវមានអារម្មណ៍សុវត្ថិភាព មិនសូវចេះអត់ធ្មត់ សប្បាយរីករាយ មិនយកការឈឺចាប់មកបំពុលមុខ ជាមនុស្សចង់ដឹងចង់លឺ ចូលចិត្តការផ្សងព្រេង តែពេលខ្លះអ្នកក៏ហួសចិត្តនឹងអ្វីដែលអ្នកបានធ្វើ។

បុគ្គលិកលក្ខណៈខាងក្នុង

អ្នកទាមទារទទួលបានការស្រលាញ់ថ្នាក់ថ្នមពីអ្នកដទៃ អ្នកមិនចូលចិត្តពេលដែលគេប្រើប្រាស់អ្នកហើយបោះបង់អ្នកចោល។ អ្នកចង់បានជីវិតបែបសាមញ្ញ ហើយអ្នកមានវិចារណញ្ញាណខ្ពស់ក្នុងការដោះស្រាយបញ្ហា។

ស្នេហា

អ្នកមិនចូលចិត្តបង្ហាញអារម្មណ៏ទៅកាន់ដៃគូអ្នក តែទាមទារអោយគេយល់ពីអ្នកវិញ។ អ្នកមិនយកកំហឹងមកដោះស្រាយបញ្ហាស្នេហាទេ ហើយគ្រប់គ្រងអារម្មណ៍មិនស្រែកគំហក ព្រោះអ្នកតែងតែផ្តល់អ្វីដែលល្អសម្រាប់ដៃគូអ្នក។

រូបទី២:

បុគ្គលិកលក្ខណៈខាងក្រៅ

អ្នកមានទេពកោសល្យពីកំណើត មានចិត្តសប្បុរស ចិត្តទូលាយ និងមានភាពរួសរាយរាក់ទាក់។ លើសពីនេះអ្នកជាមនុស្សវ័យឆ្លាត មានទំនុកចិត្តលើខ្លួនឯង មានគំនិតចែករំលែកបត់បែនគ្រប់កាលៈទេសៈ។

បុគ្គលិកលក្ខណៈខាងក្នុង

បេះដូងទន់ជ្រាយ ឆាប់ទទួលរងគ្រោះដោយសារការសង្ឃឹមខ្ពស់ពេក។

ស្នេហា

អ្នកចូលចិត្តគិតច្រើន យកខ្លួនឯងទៅគិតរឿងផ្សេងៗនាំតែឈឺក្បាល។ អ្នកពិបាកទទួលយកអ្វីៗដែលកើតឡើងពេលអតីតកាល ព្រោះអ្នកមិនអាចបំភ្លេចបានងាយៗ។ ពេលខ្លះអ្នកស្រលាញ់ដៃគូអ្នកពេក អ្នកមិនចង់អោយគេស្អប់អ្នក ដូច្នេះសុខចិត្តធ្វើមិនខ្វល់ពីគេ។

រូបទី៣:

បុគ្គលិកលក្ខណៈខាងក្រៅ

អ្នកជាមនុស្សមានការច្នៃប្រឌិតខ្ពស់ មានភាពរហ័សរហួន ពូកែវោហាស័ព្ទ ជាមនុស្សចូលចិត្តការអនុវត្ត ស្រលាញ់ភាពស្អាត ឆ្លាត មានប្រតិកម្មរហ័ស និងស្រលាញ់ភាពសុខដុម។

បុគ្គលិកលក្ខណៈខាងក្នុង

ពេលខ្លះអ្នកជ្រើសរើសភាពស្ងៀមស្ងាត់ដើម្បីអោយរឿងទាំងមូលឆាប់ចប់ អ្នកមិនចង់ធ្វើអោយរឿងកាន់តែធំ មិនចង់អោយនរណាម្នាក់ទទួលរងគ្រោះ។ វាមិនពិបាកទេបើសិនជាគេចង់យល់ពីអ្នក ព្រោះអ្នកតាមរកក្តីស្រមៃនិងមានភាពបត់បែនតាមកាលៈទេសៈ អោយតែមានអ្នកយល់ពីអ្នក នោះគឺគ្រប់គ្រាន់ហើយ។

ស្នេហា

អ្នកមិនចូលចិត្តភាពរអ៊ូរទាំ អ្នកត្រូវការកន្លែងដែលមានផាសុខភាពសម្រាប់ជីវិតស្នេហារបស់អ្នក។ អ្វីដែលជាចំណុចខ្សោយរបស់អ្នក គឺអ្នកចិត្តទន់ មិនថាអ្នកធ្លាប់ត្រូវគេធ្វើបាបចិត្តប៉ុន្មានដងទេ អោយតែគេសូមទោស អ្នកគ្មានជម្រើសក្រៅពីបំភ្លេចហើយលើកលែងទោសអោយគេ៕

ចុចអានបន្ត៖

សញ្ញាទាំង៨ដែលបង្ហាញថាមិត្តអ្នកជាសត្រូវនឹងអ្នក

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម