ក្រោយជិះកាត់ភ្លៀង ត្រូវធ្វើរឿងទាំងនេះភ្លាមបើមិនចង់ផ្តាសាយទេនោះ
- 2020-10-14 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយជិះកាត់ភ្លៀង ត្រូវធ្វើរឿងទាំងនេះភ្លាមបើមិនចង់ផ្តាសាយទេនោះ
អាកាសធាតុមួយរយះចុងក្រោយមានការប្រែប្រួលច្រើន ហើយអ្នកអាចនឹងចៀសមិនផុតទេក្នុងការត្រូវទឹកភ្លៀង ហើយក៏ចាប់ផ្ដើមឈឺក្នុងថ្ងៃបន្ទាប់។ តិចនិចទាំង ៤ យ៉ាងនេះអាចជួយការពារសុខភាពអ្នកក្រោយពេលត្រូវទឹកភ្លៀងបាន
១. ប្ដូរខោអាវសើមចោលភ្លាមៗ
អ្នកប្រហែលជាដឹងយ៉ាងច្បាស់ហើយថា ក្រោយពីត្រូវទឹកភ្លៀងហើយនោះដល់ផ្ទះត្រូវតែប្រញាប់ប្ដូរខោអាវចេញអោយបានភ្លាមៗ ទោះជាមិនសើមជោគក្ដី ចាំបាច់ណាស់ក៏គួរតែប្ដូរថ្មីដែរ ដើម្បីការពារកុំអោយផ្ដាសាយ ជាពិសេសបើបានសម្អាតខ្លួនដោយទឹកក្តៅឧណ្ហៗកាន់តែប្រសើរ។
២. កក់ និង ផ្លុំសក់អោយស្ងួតភ្លាម
ក្រោយពីមុជទឹកសម្អាតខ្លួន ហើយកក់សក់រួចមកនោះ ត្រូវប្រញាប់ជូតខ្លួន និងផ្លុំសក់អោយស្ងួតភ្លាមៗ មិនត្រូវទុកយូរ ដោយការដែលទុកអោយសក់នៅសើមបែបនេះ ជាពិសេសក្រោយពីជិះកាត់ភ្លៀងទៀតផងនោះ ធ្វើអោយអ្នកកាន់តែផ្ដាសាយ។
៣. ទទួលទានអាហារ និង ភេសជ្ជៈក្ដៅៗ
៤. ពត់ខ្លួនស្រាលៗ
រឿងចុងក្រោយ ហើយក៏សំខាន់ផងដែរនោះ គឺការពត់ខ្លួនប្រាណដូចដែលអ្នកធ្លាប់ធ្វើមុន និង ក្រោយពេលហាត់ប្រាណនោះ ដោយវាអាចជួយអោយអ្នកកាន់តែមានអារម្មណ៏កក់ក្ដៅឡើង ព្រមទាំងសម្រួលសរសៃ និង អោយឈាមរត់បានស្រួលផងដែរ។