ទម្លាប់់ទាំងនេះហើយ ដែលធ្វើអោយគេលើកដៃលាទាំងមិនស្ដាយស្រណោះ

  • 2020-10-08 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលចាប់ផ្ដើមទាក់ទងគ្នាដំបូងៗ គឹជាពេលសម្រាប់ស្វែងយល់ពីគ្នា ហើយគិតថាអាចទៅមុខជាមួយគ្នាបានទៀតទេ។ មនុស្សមួយចំនួនធំច្រើនតែឆ្លងមិនផុតដំណាក់កាលមួយនេះនោះទេ វាមិនមែនមកពីអ្នកមិនសូវស្អាតនោះទេ វាអាចជាមូលហេតុជាច្រើនទៀតដែលអ្នកនឹកស្មានមិនដល់។ ទាំងនេះអាចជាមូលហេតុមួយចំនួនដែលអ្នកស្រលាញ់អ្នកណាៗ មិនយូរនោះ៖

១. ហួងហែងហួសហេតុពេក

ទោះជារឿងអ្វីក៏ដោយតែងតែមានកម្រិតកំណត់របស់វា សូម្បីតែថ្នាំពេទ្យក៏អាចប្រែក្លាយជាថ្នាំពុលបានដែរពេលប្រើប្រាស់មិនត្រឹមត្រូវ ឫ លើសកំណត់នោះ។ ចំពោះរឿងស្នេហាវិញការដែលចេះយកចិត្តទុកដាក់ខ្វល់ខ្វាយពីគ្នានោះអាចជាអ្វីដែលធ្វើអោយសម័ន្ធភាពមួយកាន់តែរឹងមាំ តែបើប្រែក្លាយជាហួងហែងខុសរឿងហើយនោះ ទោះជាស្រលាញ់យ៉ាងណាក៏គេអាចនឹងអស់ចិត្តពិអ្នកបានដែរ។

២. មិនទទួលស្គាល់កំហុស

ហេតុផលមួយក្នុងចំណោមហេតុផលទូទៅបំផុតសម្រាប់ការបែកបាក់ពេលមានទំនាក់ទំនងគឺបុរសនិងស្ត្រីតែងតែបែកបាក់គ្នាដោយសារតែយកខ្លាំងរៀងខ្លួនជាពិសេស ពេលដែលខុសហើយក៏មិនព្រមទទួលខុសហើយសុំទោសនេះតែម្ដង។ បើមិនជឿសាកល្បងសួរអ្នកជុំវិញខ្លូនអ្នកលមើល

៣. មិនមានការជឿជាក់លើខ្លួនឯង

ការដែលចេះអោយតម្លៃខ្លួនឯងមានសារៈសំខាន់ណាស់មិនត្រឹមតែសំខាន់ចំពោះសុខភាពផ្លូវចិត្តរបស់អ្នកនោះ ដើម្បីអោយសម័ន្ធមានមួយដំណើរការរលូនទៅបានក៏ទាមទារអោយភាគីទាំងសងខាងយល់ពីតម្លៃខ្លួនឯងអោយបានច្បាស់ដែរ។ មនុស្សស្រីដែលមានការជឿជាក់លើខ្លួនឯងខ្ពស់ តែងមិនមានចិត្តសង្ស័យ ព្រមទាំងយលល់យ៉ាងច្បាស់ថាត្រូវធ្វើខ្លូនបែបណា ដើម្បីបង្ហាញពីការពេញចិត្តទៅលើភាគីម្ខាងទៀត ដោយមិនអោយគេមានអារម្មណ៏ថាមានសម្ពាធ មានអម្រែក ហើយការស្រលាញ់អ្នកគឺជាការងារពេញម៉ោងមួយទៀតសម្រាប់គេនោះទេ។

៤. មិនព្រមផ្លាស់ប្ដូរខ្លួនឯង

វាជារឿងធម្មតាទេ ដែលអ្នកត្រូវតែមានការកែប្រេ ដើម្បីសម្របខ្លួនទៅតាមមនុស្សដែលខ្លួនស្រលាញ់នោះ តែមិនដល់ថ្នាក់កែប្រែតាមតែចិត្តគេ រហូតដល់ថ្នាក់សូម្បីតែអ្នកខ្លួនឯងក៏មើលខ្លួនឯងមិនស្គាល់នោះទេ។ ការកែប្រែនេះសំដៅដល់ទម្លាប់មិនសូវល្អមួយចំនួនដូចជាការដែលមិនសូវជាផ្ដល់ការទុកចិត្ត និង ផ្ដល់សេរីភាពអោយដៃគូអីជាដើមនោះ សុទ្ធតែជាអ្វីដែលទាមទារដើម្បីអោយទំនាក់ទំនងមនុស្សពីរបន្តទៅមុខបានដោយគ្មានបញ្ហារកាំរកូសច្រើន។

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម