តោះ! រៀនលាយស្ក្រាប់អំពិលទុំ រូបមន្ដសាច់ចាំដែលពេញនិយមបំផុតសម្រាប់នារី
- 2020-10-02 05:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! រៀនលាយស្ក្រាប់អំពិលទុំ រូបមន្ដសាច់ចាំដែលពេញនិយមបំផុតសម្រាប់នារី
ការថែទាំស្បែកជារឿងចាំបាច់សម្រាប់មិត្តនារី។ ជាពិសេសនៅរដូវក្ដៅបែបនេះ ស្បែករបស់អ្នកគឺងាយរងនូវផលប៉ះពាល់ពីកម្ដៅថ្ងៃ និង អាកាសធាតុដែលអាចបង្កជាបញ្ហាស្បែកដូចជា ស្បែកខ្មៅស្រអាប់ ស្ងួតខ្លាំង និង សមិនស្មើគ្នាជាដើម។ ដូច្នេះ ឆ្លៀតពេលនៅផ្ទះ អ្នកអាចលាយស្ក្រាប់អំពិលទុំទុកជម្រុះកោសិកាចាស់ៗចេញ ដើម្បីឲ្យស្បែកមានសំណើម សភ្លឺពីខាងក្នុង និងបាត់ស្នាមអុជខ្មៅនានានៅលើស្បែក៖
**គ្រឿងផ្សំ៖**
ម្សៅសូដា ២ ស្លាបព្រាបាយ
ម្សៅសាឡី ២ ស្លាបព្រាបាយ
ម្សៅអំពិល ១ កញ្ចប់តូច
ម្សៅទឹកដោះគោ ឬ អំបិលទឹកដោះគោ ១ កញ្ចប់
ទឹកអំពិលទុំ (យកសាច់សុទ្ធ)១ កូនចានចង្កឹះ
ទឹកឃ្មុំ ១ ស្លាបព្រាបាយ
របៀបលាយ៖
១. ចាក់គ្រឿងផ្សំខាងលើ ចូលក្នុងចានម្ដង១ មុខ រួចច្របល់ចូលគ្នាឲ្យសព្វ និង លាយរហូតដល់បានជាល្បាយខាប់ល្មមសម្រាប់លាបលើស្បែក ជាការស្រេច។
២. ចាក់ស្រ្កាប់ដែលលាយរួចចូលក្នុងប្រអប់ ឬ ដបបិទជិតមួយ
របៀបប្រើ៖
១. ចាក់ស្រ្កាប់ចូលកូនចានមួយ ក្នុងបរិមាណល្មមសម្រាប់លាបពេញ១ដងខ្លួន (អាចបន្ថែមយ៉ាអួ ឬ ទឹកដោះគោឆៅតាមចំណូលចិត្ត)
២. ក្រោយដុសសាប៊ូ លាបស្រ្កាប់លើស្បែក រួចដុសវាឲ្យសព្វដងខ្លួនប្រមាណ៥ នាទី រួចអប់ចោលលើស្បែកប្រមាណ ១០ ទៅ១៥ នាទី សឹមលាងទឹកចេញជាការស្រេច៕
ចុចមើលវីដេអូ របៀបលាយស្ក្រាប់អំពិលទុំ រូបមន្ដសាច់ចាំ
ចុចអានបន្ត៖ អាហារ៥ មុខនេះ ញ៉ាំជំនួសបាយល្ងាច ដឹងតែស្រកខ្លាញ់ចេញរាងស្លីមស្រឡូនមិនខាន