អាហារ៥ មុខនេះ ញ៉ាំជំនួសបាយល្ងាច ដឹងតែស្រកខ្លាញ់ចេញរាងស្លីមស្រឡូនមិនខាន
- 2020-09-29 06:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ៥ មុខនេះ ញ៉ាំជំនួសបាយល្ងាច ដឹងតែស្រកខ្លាញ់ចេញរាងស្លីមស្រឡូនមិនខាន
មានវិធីច្រើនណាស់ក្នុងការសម្រកទម្ងន់។ ក្នុងនោះដែរ ការហាត់ប្រាណនិងតមអាហារជាវិធីដែលមានប្រសិទ្ធភាពជាងគេ ពីព្រោះរូបមន្តដែលជួយឲ្យស្រកទម្ងន់លឿន គឺចំនួនកាឡូរីដែលអ្នកដាក់ចូលក្នុងខ្លួនតិចជាងកាឡូរីដែលអ្នកដុតបំផ្លាញក្នុងមួយថ្ងៃ។ ប៉ុន្តែមិនត្រូវអត់ញ៉ាំអាហារដើម្បីឲ្យឆាប់ស្រកនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ដូចជាឈឺក្រពះនិងពោះវៀនជាដើម។ ដូចនេះអ្នកគួរញ៉ាំតិចៗ ឬញាំអាហារជំនួស ពេលល្ងាចដែលជួយធ្វើឲ្យស្រកទម្ងន់និងសុខភាពល្អ៖
១. ញ៉ាំទឹកត្រសក់
ត្រសក់ជាបន្លែដែលមានវីតាមីន C ខ្ពស់ និងមានកាឡូរីទាបព្រោះវាផ្ទុកជាតិទឹកច្រើនដែលរាងកាយត្រូវការ និងជួយឲ្យញ៉ាំទៅឆាប់ឆ្អែត។ អ្នកអាចផឹកទឹកត្រសក់១កែវឬ ញ៉ាំត្រសក់២ផ្លែជំនួសបាយល្ងាច។
២. ញ៉ាំផ្លែល្ហុង
ផ្លែល្ហុងសំបូរទៅដោយវីតាមីន AនិងC ប៉ូតាស្យូម និងជាពិសេសនោះកាកសរសៃ។ ដោយសារបែបនេះហើយទើបល្ហុងជាអាហារដែលល្អសម្រាប់ញ៉ាំជំនួសបាយពេលល្ងាច ព្រោះជាតិកាកសរសៃជួយឲ្យអ្នកបន្ទោបង់ស្រួល ហើយវីតាមីន A ,C ជួយឲ្យសាច់ស្អាតផងដែរ។
៣. ញ៉ាំផ្លែចេក
ញ៉ាំផ្លែចេក២ផ្លែជំនួសបាយល្ងាចជួយឲ្យអ្នកស្រកទម្ងន់ឆាប់ ព្រោះចេកអាចជួយពន្លឿនប្រព័ន្ធដុតបំផ្លាញខ្លាញ់ឲ្យខ្លាំង។ ញ៉ាំចេកមុនចូលគេង និងជួយដុតកាឡូរីអ្នក កំលុងពេលដែលអ្នកគេងផងដែរ។
៤. ប៉េងប៉ោះ
មិនខុសគ្នាពីផ្លែត្រសក់ទេ ផ្លែប៉េងប៉ោះមានវីតាមីន C និងជាតិទឹកខ្ពស់ ដែលជួយឲ្យសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ ម៉្យាងទៀតប៉េងប៉ោះក៏ជួយឲ្យស្បែកស្អាត ស ភ្លឺរលោងផងដែរ។
៥. ខាត់ណាខៀវ (Broccoli)
ផ្កាខាត់ណាខៀវ មិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងមានកាឡូរីទាប តែជាតិកាកសសៃខ្ពស់ដែលល្អបំផុតសម្រាប់អ្នកចង់តមអាហារសម្រកទម្ងន់ញ៉ាំជំនួសបាយល្ងាច៕
ចុចអានបន្ត៖ទទួលទានអាហារ៤ប្រភេទនេះនឹងជួយថែរក្សាចិញ្ចឹមស្បែកអ្នក