ម៉ាសល្ហុង៣ប្រភេទដែលជួយអោយស្បែកដែលខូចប្រែក្លាយជាស្បែកម៉ត់សលោង

  • 2020-10-02 02:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណាក៏ចង់បានមុខស្រស់ថ្លាពិសេសនាអាកាសធាតុក្តៅ ប៉ុន្តែវាមានភាពពិបាក ដែលយើងមិនដឹងថាត្រូវប្រើផលិតផលសម្រស់ណា ហើយហ៊ានប្រាកដអត់វាមិនមានជាតិគីមីបំផ្លាញផ្ទៃមុខ? តែកុំបារម្មណ៍អី យើងអាចលាយម៉ាស់ដែលផ្សំពីល្ហុងបាន ព្រោះថាល្ហុងមិនមែនគ្រាន់តែអាចញ៉ាំបាននោះទេ វាលើសពីនឹងទៅទៀត។

១. សម្រាប់អ្នកមានស្បែកស្ងួត

ការលាយល្ហុងនិងទឹកឃ្មុំពិតជាល្អសម្រាប់ស្បែកស្ងួត ព្រោះថាទឹកឃ្មុំជួយផ្តល់សារធាតុចិញ្ចឹមដល់ស្បែកមុខ ឯល្ហុងមានកាតាលីករជួយលាងសម្អាតស្បែកអោយបានស្អាតល្អ។

របៀបប្រើប្រាស់

ដោយគ្រាន់តែយកល្ហុងដាក់ចំនួន១/៤ក្នុងកែវ ដាក់ទឹកឃ្មុំចំនូន១/២នៃស្លាព្រាបាយ និងទឹកក្រូចឆ្មា១/២នៃស្លាព្រាបាយ បន្ទាប់មកលាយវាអោយសព្វល្អ។ រូចរាល់ហើយយើងអាចលាបវាពេញផ្ទៃមុខ ហើយទុករយៈពេល១០នាទី ក្រោយមកធ្វើការលាងចេញដោយទឹកត្រជាក់។ វាល្អបំផុតបើសិនជាយើងអាចធ្វើវាបានរៀងរាល់ថ្ងៃ។

២. សម្រាប់ស្បែកមានជាតិខ្លាញ់

ការលាយល្ហុងជាមួយក្រូចគឺវាមានប្រសិទ្ធភាពសម្រាប់មុខខ្លាញ់ ព្រោះក្រូចមានសារធាតុធម្មជាតិដែលអាចកាត់បន្ថយជាតិខ្លាញ់បាន។

របៀបប្រើប្រាស់

យកសាច់ល្ហុងនិងសាច់ក្រូច៤ស្លាបព្រាបាយ ធ្វើការលាយវាអោយសព្វ។ រូចយើងអាចលាបវាលើផ្ទៃមុខបាន ហើយទុករយៈពេល១៥នាទី ទើបលាងចេញដោយទឹកស្អាត។ វាល្អបំផុតបើសិនជាយើងអាចធ្វើវាបានរៀងរាល់ថ្ងៃ។

៣. សម្រាប់ស្បែកធម្មតា

លើកនេះយើងធ្វើការលាយល្ហុង ចេកនិងត្រសក់ វាធ្វើអោយស្បែកមានសំណើម សរទន់រលោង។

របៀបប្រើប្រាស់

ធ្វើការក្រឡុកល្ហុង ចេកនិងត្រសក់អោយបានរាងខាប់ៗ បន្ទាប់មកយកមកលាបសព្វពេញផ្ទៃមុខ ហើយទុករយៈពេល១០-១២នាទី រួចលាងចេញដោយទឹកក្តៅ។ កុំភ្លេចលាបគ្រីមសំនើមពីរលើមុខបន្ទាប់ពីរលាយរួច។

រូបមន្តនេះមិនមានអ្វីពិបាកទេ យើងអាចអនុរត្តបាននៅផ្ទះបាន វាចំណាយលុយតិច ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

លាហើយសក់ស្ងួត ប្រសិនបើអ្នកបញ្ឈប់ទម្លាប់ ៣យ៉ាងនេះចេញ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម