មិនគួរ មើលរំលងការថែទាំស្បែកមុខពេលជួបបញ្ហាតិចតួចអាចបណ្តាលឲ្យស្បែកខូច

  • 2024-04-25 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការថែសម្រស់ជារឿងសំខាន់មួយ ដែលអ្នកមិនគួរ មើលរំលង ជាពិសេសការថែទាំស្បែកមុខតែម្តង ប្រសិនបើខ្វះ ការថែទាំមិនបានដិតដល់ ឬមិនទាន់ពេល នោះអ្នកអាច ប្រឈមនឹងការព្យបាលដែលមិនសូវមានប្រសិទ្ធភាព និង ចំណាយអស់ច្រើន ដោយសារតែកោសិកានៅក្នុងខ្លួនអ្នក ពុំសូវមានការលូតលាស់ដូចមុន។

បើងាកមកមើលពីបញ្ហា ប្រឈមទូទៅដែលកើតឡើងនៅលើស្បែកមុខ ជាពិសេស សម្រាប់មនុស្សស្រីភាគច្រើនគឺមុខប្រែជាស្រអាប់ មានមុន ច្រើន និងកើតអាចម៍រុយថែមទៀតផង។ តើធ្លាប់ឆ្ងល់អត់ ហេតុអ្វីបញ្ហានេះកើតលើមុខអ្នក? ហើយធ្វើម៉េចទើបអាច កម្ចាត់វាបាន?តោះទៅស្វែងយល់ពីបញ្ហាជាមុន ចាំប្រាប់ពីវិធីថែទាំ និងព្យាបាលងាយខាងក្រោម៖

បញ្ហាទាំងអស់នេះបណ្តាលមកពីកត្តាផ្សេងៗគ្នាដូចជា ១- បញ្ហាស្បែកស្រអាប់ គឺ បណ្តាលមកពីស្បែករបស់អ្នកស្ងួត និងមិនបានជំរុះកោសិការ ចាស់ៗចោល ។

២-ឯស្បែកមានមុន គឺដោយសារការលាង សំអាតមិនបានដិតដល់នូវធូលីដី ឬការលាងការផាត់មុខ ចេញមិនបានស្អាត ការញុំាចំណីអាហារ និងការប្រែប្រួលអ័ រមូន។

៣-ការកើតអាចម៍រុយដែលមិនងាយកម្ចាត់ គឺ បណ្តាលមកពីការត្រូវកំដៅថ្ងៃនិងមិនបានប្រើនូវផលិតផល ការពារឱ្យបានត្រឹមត្រូវ និងមួយផ្នែកទៀតជាដំណរពូជ។

គន្លឹះក្នុងការព្យាបាលបញ្ហាទាំងនេះ និងថែរក្សាស្បែកមុខឲ្យបានល្អ និងក្មេងជាងវ័យនោះ អ្នកអាចចាប់ផ្តើមពីដំណាក់កាលដំបូង ដោយគ្រាន់តែ៖

  • លាងសំអាតមុខជាប្រចាំដោយ ប្រើនូវផលិតផលឱ្យត្រូវប្រភេទស្បែកមុខដូចជា ហ្វូមលាងមុខ (Foam) ដែលពុំ មានសារធាតុកាត់
  • លាបសេរ៉ូម (Serum) ដែលជួយផ្តល់សំណើមដល់ស្បែក និងគ្រីម (Cream) ថែរក្សាសម្រស់នៅក្មេងជាងវ័យ
  • ប្រើប្រភេទឡេការពារកំដៅថ្ងៃបន្ថែម ដើម្បីការពារស្រទាប់ស្បែកពីកាំរស្មីព្រះអាទិត្យ ដែលប៉ះលើផ្ទៃមុខដោយមិនដឹងខ្លួន រួមជាមួយការបិតម៉ាសថែរក្សាមុខដើម្បីឱ្យមានសំណើមនិងភ្លឺថ្លាផងដែរ។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍