ហេតុអ្វីវិតាមីនសេ សំខាន់សម្រាប់ការរស់នៅរបស់អ្នក?

  • 2024-04-25 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅពីមុខងារដ៏សំខាន់សម្រាប់ដំណើរការក្នុងរាងកាយ អត្ថប្រយោជន៍សំខាន់ៗជាច្រើននៃវីតាមីនសេ ដែលធ្វើឲ្យវាក្លាយជាប្រភពជីវជាតិដែលមិនគួរខ្វះនោះរួមមានដូចជា៖

១- ការសំយោគសារធាតុកូឡាជែន កូឡាជែនជាសារធាតុដែលត្រូវបានស្គាល់រួចមកហើយថាមានគុណប្រយោជន៍ក្នុងការកសាង និងទ្រទ្រង់រចនាសម្ព័ន្ធនៃជាលិកាស្បែក ឆ្អឹងខ្ចី ឆ្អឹង ធ្មេញ និងការពារជំងឺសរសៃឈាមបេះដូងផងដែរ។ ក្រៅពីនោះ វាជាសារធាតុដែលជំរុញការជាសះស្បើយនៃមុខរបួស ការពារការបែកបាក់ឆ្អឹង និងភាពស្រួយនៃសរសៃឈាម និងជំរុញមុខងារកំណកឈាមទៀតផង។

២- សកម្មភាពប្រឆាំងអុកស៊ីតកម្ម វីតាមីនសេ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាមួយដែលជួយកាត់បន្ថយហានិភ័យនៃ ជំងឺរ៉ាំរ៉ៃមួយចំនួនជាពិសេសគឺជំងឺបេះដូងព្រមជាមួយមុខងារដ៏មានអនុភាពក្នុងការប្រឆាំងនឺងការខូចខាតដោយសារពពួករ៉ាឌីកាល់សេរី បម្រែបម្រួលនៃហ្ស៊ែន និងពង្រឹងប្រព័ន្ធភាពស៊ាំ ។

៣- មុខងារជាច្រើនទៀតដែលមិនត្រូវបានដឹងពីចលនការ

  • ការស្រូបចូលទៅក្នុងកោសិកាខួរក្បាល
  • ការចូលរួមក្នុងការសំយោគភ្នាក់ងារនាំសាររបស់ខួរក្បាល និងអ័រម៉ូន
  • ឥទ្ធិពលវិជ្ជមានចំពោះសមត្ថភាពក្នុងការរៀន ការចងចាំ និងការធ្វើចលនា
  • កាត់បន្ថយភាពភ័យខ្លាច និងហានិភ័យនៃជំងឺ Alzheimer’s ដែលជាចម្បងបង្កទៅជាជំងឺវង្វេងរង្វាន់ និងភ្លេចភ្លាំង។

លើសពីមុខងារខាងលើ វីតាមីនសេ ក៏ជាដៃគូដ៏ល្អក្នុងការស្រូបយកជាតិដែក សម្រាប់ប្រើប្រាស់ដែលជាទូទៅពិបាកនឹងស្រូបចូលទៅក្នុងរាងកាយជាពិសេសគឺជាតិដែកដែលមានប្រភពពីពពួកដែលមិនមែនសាច់សត្វតែម្តង។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍