លាហើយសក់ស្ងួត ប្រសិនបើអ្នកបញ្ឈប់ទម្លាប់ ៣យ៉ាងនេះចេញ

  • 2020-09-30 06:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាសក់ស្ងួតតែងចោទជាបញ្ហាសម្រាប់មិត្តនារីជារឿយៗ។ នៅពេលសក់ស្ងួត មិត្តនារីភាគច្រើនពិបាកនឹងសម្រេចចិត្តនឹងការធ្វើម៉ូដសក់ ពិសេសប្រសិនបើចង់លេងសក់ពណ៌ជាដើម។ ហេតុដូចនេះ ថ្ងៃនេះប្រិយមិត្តទំាងអស់គ្នានឹងបានដឹងពីទម្លាប់ទំាង៣គួរចៀសវាង ប្រសិនបើអ្នកមិនចង់បានសក់ស្ងួតមិនមានសំណើម។ ទម្លាប់គួរចៀសវាងទំាងនោះរួមមាន៖

១. មិនគួរផ្លុំសក់ភ្លាមៗបន្ទាប់បីងូតទឹករួច

ការផ្លុំសក់ភ្លាមៗបន្ទាប់ពីងូតទឹករួចគឺមិនផ្តល់ផលល្អសម្រាប់សុខភាពសក់អ្នកទេ។ ផ្ទុយទៅវិញ វាថែមទំាងបណ្តាលឲ្យសក់អ្នកជ្រុះនិងខ្វះសំណើមដល់ស្បែកក្បាលថែមទៀតផង។ លើសពីនេះ អ្នកគួរចៀសវាងការជូតត្រដុសសក់ជាមួយនឹងកន្សែងពោះគោខ្លំាងពេក ព្រោះវាអាចបណ្តាលឲ្យសក់អ្នកជ្រុះងាយ។

២. ជ្រើសរើសផលិតផលកក់សក់ដែលស័ក្តិសមនឹងស្បែកក្បាលអ្នក

ការជ្រើសរើសសាប៊ូកក់សក់គឺមិនត្រឹមតែគិតពីថែដល់ស្បែកក្បាលនោះទេ តែក៏ត្រូវរើសយករូបមន្តណាដែលមានគ្រឿងផ្សំបែបធម្មជាតិដែរ។ ឧទាហរណ៍ដូចជា សាប៊ូដែលធ្វើឲ្យស្បែកក្បាលមានសំណើមគឺល្អជាងសាប៊ូធ្វើឲ្យសក់អ្នករស់រវើក។ ព្រោះថាបើអ្នកប្រើសាប៊ូជួយសក់ឲ្យស្រស់រស់រវើកនោះ គឺវាត្រូវតែ ជាមួយស្បែកក្បាលណាដែលមានជាតិប្រេងនោះទេ។

៣. ចេះម៉ាស្សាស្បែកក្បាលពេលកក់និងអប់សក់

ស្ថិតក្នុងអំឡុងពេលអប់សក់ អ្នកគប្បីដុសសម្អាតស្បែកក្បាលឲ្យបានស្រស់ស្អាត ដោយធ្វើយ៉ាងណាកុំឲ្យក្រចកដៃទៅប៉ះជាមួយនឹងស្បែកក្បាលខ្លំាង។ អ្នកក៏អាចដុសសម្អាតសក់ចុងៗជាមួយនឹងផលិតផលអប់សក់ផ្តល់សំណើមបានដែរ។ អំឡុងពេលម៉ាស្សា អ្នកគប្បីប្រើកម្លំាងដៃថ្នមៗ ដើម្បីចៀសវាងការជ្រុះសក់៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

គុណប្រយោជន៍៥យ៉ាងនៃទឹកខ្មេះចម្រាញ់ពីផ្លែប៉ោមជួយឲ្យស្បែកម៉ត់រលោងស្អាត

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម