តេស្ត៖ រើសពណ៌ក្រេមដែលអ្នកលាបប្រចំាថ្ងៃ ដើម្បីដឹងថាអ្នកពឹងផ្អែកលើស្នេហាប៉ុនណា?
- 2020-09-20 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេស្ត៖ រើសពណ៌ក្រេមដែលអ្នកលាបប្រចំាថ្ងៃ ដើម្បីដឹងថាអ្នកពឹងផ្អែកលើស្នេហាប៉ុនណា?
នៅក្នុងទំនាក់ទំនងស្នេហា មិនប្រាកដថាមនុស្សពីរនាក់អាចនៅជាមួយគ្នាបានរហូតនោះទេ។ អ្នកខ្លះបែកបាក់ស្នេហាព្រោះតែខ្លួនហួងហែង និងយកស្នេហាជាត្រីមុខ និងមានហេតុផលផ្សេងៗជាដើម។ ហេតុដូចនេះ ចូរអ្នកជ្រើសរើសពណ៌ក្រេមដែលអ្នកលាបប្រចំាថ្ងៃក្នុងចំណោមក្រេមខាងក្រោម ដើម្បីដឹងថាអ្នកពឹងផ្អែកលើស្នេហាកម្រិតណា។ អត្ថន័យពណ៌នីមួយៗរួមមាន៖
ក ពណ៌ផ្កាឈូក
បើអ្នកចូលចិត្តលាបក្រេមពណ៌នេះ មានន័យថាអ្នកពិតជាពឹងផ្អែកលើស្នេហាខ្លំាងណាស់។ ជាធម្មតា អ្នកជាមនុស្សស្រីម្នាក់ដែលមានម្ចាស់ការលើខ្លួនឯង តែអ្នកនឹងក្លាយទៅជាមនុស្សស្រីតែម្តងនៅពេលជួបប្រទះរឿងទាក់ទងនឹងអារម្មណ៍។ ប្រសិនបើអ្នកមិនមានស្នេហានោះទេ អ្នកនឹងខ្វះភាពកក់ក្តៅតែម្តង។ អ្នកមិនបានគិតថាជីវិតត្រូវតែមានស្នេហានោះទេ តែបើអត់អ្នកមានអារម្មណ៍ថាដូចជាខ្វះអ្វីម្យ៉ាងនៅក្នុងខ្លួន។
ខ ពណ៌ក្រហម
បើអ្នកចូលចិត្តលាបក្រេមពណ៌នេះ មានន័យថាអ្នកជាមនុស្សដែលអាចចេះគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនបាន។ ស្ថិតនៅក្នុងក្រសែភ្នែកអ្នកដទៃ អ្នកជាមនុស្សម្នាក់ដែលរីករាយដោយពុំចាំបាច់ត្រូវការស្នេហាឡើយ។ អ្នកនឹងតែងចំណាយពេលនិងថាមពលមកលើការងាររបស់អ្នក។ ទោះបីជាយ៉ាងនេះក៏ដោយ អ្នកត្រូវតែធ្វើឲ្យខ្លួនអ្នកមានការយល់ដឹងច្រើនជាងមុន ការជឿជាក់ និងទន់ភ្លន់។
គ ពណ៌ទឹកក្រូច
បើអ្នកចូលចិត្តលាបក្រេមពណ៌នេះ មានន័យថាអ្នកជាមនុស្សដែលអាចដើរទៅមុខដោយខ្លួនឯងបានដោយសេរីហើយអ្នកក៏ត្រូវមើលម្នាក់នោះថាតើអាចគួរឲ្យទុកចិត្តពឹងផ្អែកបានដែរឬក៏អត់។ តែបើអ្នកគិតថាម្នាក់ហ្នឹងអាចពឹងផ្អែកបានហើយ អ្នកនឹងជឿជាក់លើរូបគេជាខ្លំាង។
ឃ ពណ៌កុលាបក្រម៉ៅ
បើអ្នកចូលចិត្តលាបក្រេមពណ៌នេះ បានសេចក្តីថាអ្នកជាមនុស្សដែលមិនពឹងផ្អែកលើរឿងស្នេហានោះទេ គឺអ្នកពឹងផ្អែកលើខ្លួនឯងជាធំតែម្តង។ អ្នកគឺជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្លំាងនិងចេះផ្តួចផ្តើមគំនិតជួយអ្នកដទៃជារឿយៗ។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកដឹងខ្លួនឯងថា អ្នកត្រូវតែមានទំនួលខុសត្រូវលើសេចក្តីសុខខ្លួនឯងមុនសិន មុនមើលថែអ្នកដទៃ៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
ជ្រើសរើសស្លាបមួយ ដើម្បីទាយពីអ្នក