ជ្រើសរើសស្លាបមួយ ដើម្បីទាយពីអ្នក

  • 2020-09-11 02:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកមានដែលធ្លាប់គិតទេ ពិភពលោកយើងនេះមិនដឹងជាគួរអោយធុញប៉ុណ្ណាទេ បើសិនជាមនុស្សម្នាក់ៗមិនមានអ្វីខុសគ្នាសោះនោះ។ សំណាងដែរ ដែលមនុស្សម្នាក់ៗទោះជាស្រដៀងគ្នាយ៉ាងណាក្ដីក៏នៅតែមានចំនុចតូចមួយដែលធ្វើអោយអ្នកខុសពីមនុស្សដទៃដែរ។ តោះពិនិត្យមើលមើ៎ ថាស្លាបមួយណាដែលទាក់ចិត្តអ្នកជាងគេ បើរើសហើយនោះ តោះមកស្ដាប់ការបកស្រាយទាំងអស់គ្នា៖

១. ស្លាបទី ១

អ្នកជាប្រភេទមនុស្សដែលស្រលាញ់សុខសន្តិភាព ចូលចិត្តជួយយកអាសារអ្នកដទៃ។ អ្នកងាយនឹងយល់ពីអារម្មណ៏មនុស្សជុំវិញខ្លួន តែមិនបានមានន័យថាគ្រប់គ្នាងាយយល់ពីអ្នកនោះទេ។ ដោយសារតែអ្នកជាប្រភេទមនុស្សដែលមានចិត្តសន្ដោសប្រណីបែបនេះហើយដែលធ្វើអោយមនុស្សមួយចំនួនយល់ច្រឡំថាអ្នកទន់ជ្រាយ តែតាមពិតអ្នកគ្រាន់តែមានសន្ដានចិត្តចេះជួយអ្នកដែលលំបាកជាងខ្លួនតែប៉ុណ្ណោះ។

២. ស្លាបទី ២

បើសិនជាអ្នកពេញចិត្តនឹងរោមប្រភេទនេះនោះ​ អ្នកជាមនុស្សឆ្លាត រៀនសូត្រអ្វីក៏ឆាប់ចេះឆាប់ចាំ ថែមទាំងធ្វើការងារដោយអស់ពីចិត្តអស់ពីថ្លើម ទោះបីជាជួយអ្នកដទៃក្ដី តែអ្នកក៏ទាមទារចង់បានបែបនោះពីគេដូចគ្នា។ ទោះបីជាអ្នកចូលចិត្តចំណាយពេលជាមួយមិត្តភក្តិក៏ពិតមែន តែអ្នកក៏ត្រូវការពេលដើម្បីស្វែងយល់ពីខ្លួនឯង ដើម្បីអភីវឌ្ឈខ្លួនអោយកាន់តែប្រសើរឡើងផងដែរ។ តែទោះយ៉ាងណាក៏ត្រូវបាត់ខ្លួនដោយមិនផ្ដល់ដំណឹងអោយគេសោះនោះដែរ ក្រែងលពួកគេយល់ច្រឡំថាអ្នកមិនអោយតម្លៃមិត្តភាពនោះ។

៣. ស្លាបទី ៣

អ្នកអាចនឹងជាមនុស្សឯករាជ្យបន្តិច មិនចូលចិត្តអោយគេជួយ មានការខិតខំប្រឹងប្រែងខ្ពស់ក្នុងការសម្រេចគោលដៅជីវិត។ ចំនុចដែលគួរអោុយស្ងើចសរសើរមួយរបស់អ្នកនោះគឺ មិនថាដួលប៉ុន្មានដងនោះទេ អ្នកនៅតែអាចក្រោកឈរជានិច្ច ព្រោះតែអ្នកប្រកាន់គំនិតដែលថាមានតែការបរាជ័យទេ ដែលអាចអោយអ្នកឈានទៅរកភាពជោគជ័យបាន។ អ្វីដែលអ្នកគួរយកចិត្តទុកដាក់នៅពេលនេះនោះ គឹមនុស្សដែលអ្នករាប់អាន។

៤. ស្លាបទី ៤

គេអាចនឹងគិតថាអ្នកជាប្រភេទមនុស្សដែលចូលចិត្តបញ្ជានេះបញ្ជានោះ តែបើស្គាល់អ្នកបានច្បាស់នោះ គេនឹងមិនគិតបែបនេះនោះទេ។ អ្នកជាប្រភេទមនុស្សដែលចូលចិត្តរកដំណោះស្រាយចំពោះបញ្ហាមិនត្រឹមតែរឿងខ្លួនឯងនោះទេ។ អ្នកប្រកាន់ជំឈរខ្លូនឯងយ៉ាងច្បាស់លាស់ មិនងាយនឹងជឿគេតែផ្ដាសនោះទេ។

៥. ស្លាបទី ៥

អ្នកអាចនឹងមានដុងខាងសិល្បៈខ្ពស់ ដោយអ្នកមានអំណោយផលពីកំណើតខាងផ្នែកច្នៃប្រឌិត និង ស្រមើរស្រម៉ៃ។ តែពេលខ្លះអ្នកមិនមានអារម្មណ៏ថាខ្លួនឯងមាសទេពកោសល្យគ្រប់គ្រាន់ ព្រោះធ្លាប់មានរឿងមិនសមបំណងកន្លងមក។

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម