ចង់កាត់សក់ត្រឹមស្មា មិត្តនារីគួរសាកល្បងតាមម៉ូដ ៣ នេះ

  • 2020-09-07 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជារឿយៗ ប្រិយមិត្តទំាងអស់គ្នាតែងមានការច្នៃម៉ូដសក់សម្រាប់ខ្លួនឯង ពិសេសគឺរឿងកាត់សក់តែម្តង។ មានមិត្តនារីមួយចំនួនមានការពិបាកសម្រេចចិត្តក្នុងការលេងម៉ូដសក់ដោយគិតថាមិនស័ក្តិសមនឹងខ្លួន។ ហេតុដូចនេះ ខាងក្រោមនេះជាប្រភេទម៉ូដសក់ដែលអ្នកអាចលេងស្ទីលបានរួមមានដូចជា៖

១. ស្ទីលសក់មានជាយមិនស្មើគ្នា Outer eight volumes

សម្រាប់ម៉ូដសក់នេះវិញ នៅពេលអ្នកកាត់គឺមានជាយមិនស្មើគ្នានោះទេ។ នៅពេលអ្នកលេងស្ទីលបែបនេះ អ្នកនឹងមានជើងសក់ខ្លះមកបាំងលើផ្ទៃថ្ពាល់របស់អ្នក។

២. ស្ទីលមូលបែប vintage

សម្រាប់ស្ទីលទីពីរនេះ គឺអ្នកមានសក់បែបទឹករលកតិចៗ។ ប្រសិនបើអ្នកមានសក់ពណ៌ត្នោតខ្ជី ឬ ពណ៌បែកទឹក០ដោះគោនោះ អ្នកនឹងមើលមកកាន់តែស្រស់ស្អាត។ តែមិនមែនមានន័យថាអ្នកមានសក់ខ្មៅមិនស្អាតនោះទេ គឺវាអាស្រ័យទៅតាមទម្រង់មុខអ្នកដែរ។

៣. ស្ទីលសក់ពត់ចូលក្នុង

សម្រាប់ម៉ូដទីបីនេះវិញក៏មិនអន់ដែរ ភាគច្រើនមិត្តនារីមានសក់សេសគឺសមតែម្តង។ អ្នកអាចមូលសក់ចូលក្នុងតិចៗអមជាមួយនឹងសក់សេសរបស់អ្នក អ្នកនឹងមានអារម្មណ៍ប្លែកស្រស់ស្អាតបែបធម្មជាតិ។

៤. ស្ទីលមូលបែបទឹករលក

ប្រសិនបើអ្នកចង់ឲ្យមើលកាន់តែប្លែកនោះ អ្នកអាចសាកល្បងជាមួយនឹងស្ទីលមូលទឹករលកបាន។ មិនថាអ្នកមានសក់វែងឬសក់ខ្លីនោះទេ អ្នកអាចសាកល្បងបាន។

៥. ស្ទីលសក់កៀបស្ពៃក្តោប

ស្ទីលចុងក្រោយសម្រាប់អ្នកចង់កាត់សក់ត្រឹមស្មារនោះគឺសក់ត្រង់កៀបចូលក្នុងតិចៗ។ ស្ទីលនេះគឺមានសភាពសាមញ្ញ សមរម្យ និងស្រស់ស្អាត។ មិនត្រឹមតែប៉ុណ្ណោះ សក់នេះមិនរើសកម្មវិធីណានោះទេ អ្នកអាចចូលរួមបានច្រើនកម្មវិធីផ្សេងៗ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

តិចនិកផាត់ត្របកភ្នែកងាយៗសម្រាប់ទៅធ្វើការ សាមញ្ញតែស្រស់ស្អាត

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម