តិចនិកផាត់ត្របកភ្នែកងាយៗសម្រាប់ទៅធ្វើការ សាមញ្ញតែស្រស់ស្អាត

  • 2020-09-04 01:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់អ្នករៀនផាត់មុខលើកដំបូង ការផាត់ត្របកភ្នែកជារឿងដ៏សំខាន់។ នោះក៏ព្រោះតែប្រសិនបើអ្នកផាត់មុខឆ្គងក៏អាចនំាឲ្យអ្នកមើលមកស្រស់ស្អាតដែរ។ តែសម្រាប់អ្នកទៅធ្វើការ ឬទៅសាលារៀនវិញ ប្រសិនបើចង់ផាត់ភ្នែកបែបស្តើងៗមិនក្រាស់នោះ អាចមើលតាមវិធីនេះបាន។ ៣តិចនិចសាមញ្ញៗផាត់ត្របកភ្នែកនោះរួមមាន៖

១. ផាត់លើត្របកភ្នែករាងរង្វង់

ដំបូង អ្នកត្រូវជ្រើសរើសយកពណ៌ឬគូល័រភ្នែកដែលស័ក្តិសមនិងសាច់មុខអ្នក។ បន្ទាប់មកទៀត យកពណ៌នោះមកផាត់ថើរៗនៅលើត្របកភ្នែកអ្នកថ្នមៗនិងឲ្យស្មើគ្នា។ តែអ្នកមិនគួរផាត់ឲ្យលើសត្របកភ្នែកនោះឡើយ ពុំនោះទេអ្នកនឹងមិនទទួលបានត្របកភ្នែកស្រស់ស្អាតឡើយ ព្រោះវាមើលទៅនឹងឃើញហើម។

២. ផាត់ឲ្យក្រាស់បន្តិចនៅចុងត្របកភ្នែក

ជំហានបន្ទាប់នោះគឺអ្នកត្រូវយកពណ៌ណាមួយដែលក្រាស់ជាងពណ៌ដើមមកផាត់នៅចុងកន្ទុយភ្នែក។ ការផាត់បែបនេះនឹងធ្វើឲ្យភ្នែករបស់អ្នកមើលមកប្លែកស្រស់ស្អាត។

៣. ផាត់គូល័រភ្នែកណារាងផ្លេកៗ

ចុងក្រោយនោះ ចូរអ្នកជ្រើសរើសយកពណ៌ភ្នែកផ្លេកៗមកផាត់លើត្របកភ្នែក។ អ្នកអាចលេងពណ៌ផ្លេកៗនោះតាមចិត្ត តែមិនត្រូវឲ្យវាចែងចំាងខ្លំាងឡើយ ពុំនោះទេអ្នកនឹងមើលមកមិនសមឡើយសម្រាប់ទៅធ្វើការ ឬ ទៅសាលារៀនជាដើម៕

រូបភាព៖ Little Red Book, Pinterest

ចុចអានបន្ត៖

ស្រីៗយើង! គួរដឹងពីវិធីលាបក្រែម កុំឲ្យមើលទៅស្ងួតខ្លាំងពីអ្នកជំនាញផាត់មុខ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន