ស្រីៗយើង! គួរដឹងពីវិធីលាបក្រែម កុំឲ្យមើលទៅស្ងួតខ្លាំងពីអ្នកជំនាញផាត់មុខ
- 2020-09-03 09:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗយើង! គួរដឹងពីវិធីលាបក្រែម កុំឲ្យមើលទៅស្ងួតខ្លាំងពីអ្នកជំនាញផាត់មុខ
គ្រាន់តែលាបក្រែម ធ្វើឲ្យសម្រស់របស់មនុស្សស្រីផ្លាស់ប្តូរភ្លាមមួយរំពេច។ ប៉ុន្តែ ទន្ទឹមនឹងនេះ វាក៏ជួបបញ្ហាផងដែរ ព្រោះពេលខ្លះ ក្រែមមួយចំនួនមានចំណុចផ្សេងៗគ្នា។ ហេតុនេះហើយ អ្នកឯកទេសផ្នែកផាត់មុខ បានឲ្យដំបូន្មានពាក់ព័ន្ធនឹងការលាបក្រែមយ៉ាងណា មិនធ្វើឲ្យបបូរមាត់ឆាប់ជ្រួញ អាចជម្រុះកោសិកាងាប់ៗចោល មើលទៅស្អាត តាមបែបធម្មជាតិ ហើយមានទំនុកចិត្តពេលដើរចេញក្រៅថែមទៀត។
១. ជំហានទី១៖ យកចិត្តទុកដាក់មុនពេល Makeup
មនុស្សដែលមានមាត់ស្ងួត មុនពេល Makeup គួរលាប Lip balm ជាមុនសិន មុនពេលលាបក្រែម ដើម្បីមាត់មានជាតិប្រេងនិងមើលទៅរលើបរលោង។ នៅពេលដែលអ្នកបញ្ចប់ការគូសភ្នែក និងផាត់មុខរួច សឹមយកក្រដាសផ្តិតមាត់ចេញថ្នមៗ ព្រោះវិធីនេះជួយឲ្យ lip balm ជ្រាបចូលបបូរមាត់បានយ៉ាងល្អ។
២. ជំហានទី២៖ កុំភ្លេចលាបគ្រីមបបូរមាត់ មុនពេល Makeup
បើសិនជាអ្នកបារម្ភថា មាត់របស់អ្នកមើលទៅស្ងូត ការលាបត្រឹម lip balm មួយមុខមិនទាន់គ្រប់គ្រាន់ទេ។ អ្នកជំនាញខាងផ្នែកផាត់មុខ ណែនាំថា អ្នកអាចជូត lip balm ចោល ហើយបន្ទាប់មកលាបគ្រីមលើមាត់ដោយផ្ទាល់បាន នៅមុនពេលផាត់មុខ។ គ្រីមមិនត្រឹមតែផ្តល់សំណើមប៉ុណ្ណោះទេ តែវាក៏ជួយឲ្យបបូរមាត់របស់អ្នកមើលទៅមិនជ្រួញផងដែរ។ កាន់តែសំខាន់ជាងនេះទៀត វាមិនបំផ្លាញស្រទាប់ក្រែមលាបមាត់របស់អ្នកចោលឡើយ។
៣. ជំហានទី៣៖ពេលដែលអ្នកលាបក្រែម
ជាទូទៅ នារីជាច្រើនលាបមាត់ផ្តេកពីជ្រុងម្ខាងទៅជ្រុងម្ខាង។ តែចំពោះអ្នកជំនាញផ្នែកផាត់មុខវិញ ចង្អុលប្រាប់ថា ពេលលាបក្រែម ពិសេសប្រភេទក្រែមស្ងួត គួរលាបបញ្ឈរត្រង់តាមទិសដៅរបស់ខ្សែបបូរមាត់។ យុទ្ធសាស្រ្តនេះ នឹងជួយឲ្យគែមតាមបបូរមាត់មិនក្រាស់ និងមើលទៅបែបធម្មជាតិ។
៤. ជំហានទី៤៖ ក្រែមលាបមាត់ត្រូវតែលាបរាបស្មើ
អ្នកឯកទេសផ្នែកផាត់មុខ បានបន្ថែមថា ជួនកាលក្រែមប្រភេទស្ងួត ពេលលាបទៅធ្វើឲ្យមាត់មើលទៅស្ងួតខ្លាំងពេក។ ជាការពិត ទោះបីក្រែមប្រភេទស្ងួតយ៉ាងណា ក៏ក្នុងគ្រឿងផ្សំរបស់វាមានផ្ទុកជាតិប្រេងជួយឲ្យបបូរមាត់មានសំណើមដែរ។ ការលាបក្រែមស្តើងពេក វាធ្វើឲ្យពណ៍លើបបូរមាត់មិនស្មើគ្នា និងធ្វើឲ្យបាត់ភាពស្រស់ស្អាតថែមទៀត។ ហេតុនេះហើយ ទើបការលាបក្រែមឲ្យរាបស្មើ មិនហៀរពេក គឺជារឿងល្អបំផុត។
៥. ជំហានទី៥៖ យកដៃប៉ះបន្ថែម តែកុំឲ្យចេញជាស្នាមលើបបូរមាត់
ជំហានចុងក្រោយ គឺការប៉ះលើបបូរមាត់ក្រោយផាត់មុខរួចរាល់។ ប៉ុន្តែមុនយកម្រាមដៃប៉ះ គប្បីឆែកមើលប្រភេទក្រែមលាបមាត់របស់អ្នកសិន។ ប្រសិនបើក្រែមរបស់អ្នក ជាប្រភេទ Matte រឿងដំបូង មិនត្រូវភេ្លចលាប lip balm ជាមុនសិននោះទេ។ បន្ទាប់មក ត្រូវជូតវាចេញ ហើយយកដៃប៉ះថ្នមៗ ដែលវិធីនេះក៏ជួយជម្រុះកោសិកាងាប់ៗលើបបូរមាត់បានដែរ៕