មិត្តនារីអាចសម្រកដើមដៃតាមការហាត់ប្រាណងាយៗដោយមិនចំាបាច់វះកាត់អ្វីឡើយ

  • 2020-08-26 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នាពេលបច្ចុប្បន្ននេះ មិត្តនារីជាមួយចំនួននិយមការវះកាត់កែសម្ផស្សពីចុងជើងដល់ក្បាល។ ប៉ុន្តែមិត្តនារី​មួយ​ចំនួន​ទៀត ពុំសូវខ្វាយខ្វល់ពីរឿងវះកាត់នេះឡើយ តែបែរជាងាកមករកការហាត់​ប្រាណនិងបរិភោគ​អាហារ​បែប​សុខភាពជំនួសវិញ។ សម្រាប់មិត្តនារីមានដើមដៃយារធ្លាក់មិនស្អាត ពិសេសមាន​ខ្លាញ់ច្​រើននៅលើ​រាង​កាយ អ្នកប្រហែលជាមិនមានទំនុកចិត្តក្នុងការស្លៀកពាក់ឡើយ ដូច្នោះថ្ងៃនេះ​អ្នកនឹងបាន​ដឹង​ពីវិធីហាត់សម្រក​ដៃ​ងាយ​នៅផ្ទះបាន។ ក្បាច់អស់ទំាងនោះរួមមាន៖

១. ក្បាច់បិទដាច់ទៅមុខនិងបើកដៃចេញក្រៅ

ជាដំបូង អ្នកត្រូវបើកដៃទំាងសងខាងរបស់អ្នកដូចរូបហើយបត់ដៃចូលក្នុងឲ្យបាន ៩០ដឺក្រេដូចក្នុងរូប។ អ្នក​ត្រូវ​ដាក់​ដៃទល់មុខនឹងដើមទ្រូងហើយត្រូវបត់ដៃទៅម្ខាង។ បន្ទាប់មកត្រូវធ្វើឲ្យបាន៣០ដង ធ្វើឲ្យបានជា៣​ផ្នែក​មាន​ន័យថា ៩០ដងក្នុងមួយថ្ងៃ។ អ្នកអាចគិតថាវាជាលំហាត់ប្រាណសាមញ្ញ តែវាជួយ​ហ្វឹក​ហ្វាត់​ដៃ​របស់​អ្នក។ នៅពេលធ្វើលំហាត់ប្រាណនេះ អ្នកត្រូវលើកក្បាលនិងពើងទ្រូងឲ្យបានសមរម្យ។

២. ក្បាច់ដៃប្រសព្វគ្នាទៅក្រោយ

ដំបូង អ្នកត្រូវលត់ជង្គង់នៅលើឥដ្ឋ រួចហើយពត់ដៃទំាងរបស់អ្នកទៅ​ក្រោយខ្នងរួច​ហើយបែរ​បាតដៃ​មកលើ​ដូច​រូប​។ នៅពេលធ្វើបែបនេះ អ្នកត្រូវធ្វើខ្នងរបស់អ្នកឲ្យតឹង។ អ្នកត្រូវធ្វើវា​យឺតៗ​ដើម្បីឲ្យ​មានអារម្មណ៍​ថាសាច់ដុំ​យឺ​ត​ល្អ។ ដូច្នោះហើយ អ្នកត្រូវធ្វើ​លំហាត់​ប្រាណនេះឲ្យបាន៩០ដងក្នុងមួយថ្ងៃដើម្បីឲ្យសាច់ដុំរឹងមំាល្អ។

៣. ក្បាច់ពង្រីកដៃ

មុនដំបូង អ្នកត្រូវអង្គុយលើកម្រាលមួយ បន្ទាប់មកត្រូវពត់ដៃទំាងពីរឡើងលើ ដៃត្រូវដាក់ត្រឹម​ស្លឹកត្រ​ចៀករ​បស់​អ្នក។ ចំណែកឯសាច់ដុំដៃត្រូវប្រើសម្រាប់លើកដៃឲ្យស្មើគ្នាដើម្បីត្រង់។ សម្រាប់ការធ្វើ​លំហាត់​ប្រាណ​នេះ អ្នកនឹងទទួលបានការហ្វឹកហ្វាត់ឆ្អឹងខ្នងបានស្រួល អ្នកគប្បីធ្វើឲ្យបាន៩០ដងក្នុងមួយថ្ងៃ។

៤. ក្បាច់ពត់ដៃឆ្វេងស្តាំ

ដំបូង អ្នកត្រូវអង្គុយធម្មតា យកដៃស្តំារបស់អ្នកពត់ឡើងលើហើយដាក់ដៃឆ្វេងនៅក្រោមដូចរូបបានបង្ហាញ។ ពត់​ដៃរ​ហូតទាល់តែអ្នកមានអារម្មណ៍ថាតឹង បន្ទាប់មកទៀតធ្វើខាងដៃឆ្វេងម្តងឆ្លាស់គ្នាទៅមក។ អ្នកត្រូវធ្វើ​ឲ្យ​បាន ៩០ដងក្នុងមួយថ្ងៃនិងជារៀងរាល់ថ្ងៃដើម្បីទទួលបានប្រសិទ្ធភាព៕

រូបភាព៖ Little Red Book, Pices Little Huya, Pinterest

ចុចអានបន្ត៖

មិត្តនារីមានកជើងម៉ាប់ៗ កុំរំលងលំហាត់ប្រាណនៅផ្ទះទំាងនេះឲ្យសោះ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន