មិត្តនារីមានកជើងម៉ាប់ៗ កុំរំលងលំហាត់ប្រាណនៅផ្ទះទំាងនេះឲ្យសោះ
- 2020-08-25 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តនារីមានកជើងម៉ាប់ៗ កុំរំលងលំហាត់ប្រាណនៅផ្ទះទំាងនេះឲ្យសោះ
សម្រាប់មិត្តនារីមានកំភួនជើងឬក៏ជើងហើមធំនិងមានខ្លាញ់ច្រើនតែងបារម្ភដោយចំណាយពេលតមអាហារ និង ធ្វើលំហាត់ប្រាណ។ ជាការពិតណាស់ មានពេលខ្លះមិត្តនារីមួយចំនួនអាចនឹងមិនមានទំនុកចិត្តលើខ្លួនឯងនៅពេលស្លៀកពាក់ចេញទៅក្រៅម្តងៗ។ តែចាប់ពីពេលនេះទៅ មិត្តនារីទំាងឡាយមិនចំាបាច់បារម្ភនោះទេ ព្រោះថ្ងៃនេះអ្នកនឹងបានដឹងពីលំហាត់ប្រាណងាយៗហាត់នៅផ្ទះបានចំនួន៣។ ដូច្នោះ លំហាត់ប្រាណងាយៗទំាងនោះរួមមានដូចជា៖
១. ក្បាច់ពង្រីកកជើងឲ្យបាន ៣០លើក ធ្វើឲ្យបាន ៣ដង
ដំបូងអ្នកត្រូវអង្គុយលើកម្រាលឥដ្ឋធម្មតា រួចហើយដាក់ដៃសងខាងទៅក្រោយដោយដាក់សម្ពាធលើក្បាលពោះរបស់អ្នកដើម្បីលើកជើងសងខាងចុះឡើង។ បន្ទាប់មកទៀត យោងខ្មងជើងរបស់អ្នកចុះឡើងដើម្បីឲ្យកជើងយារ។ សម្រាប់សកម្មភាពនេះមិនត្រឹមតែជួយកជើងរបស់អ្នកឡើយ តែវាក៏ជួយសាច់ដុំពោះរបស់អ្នកដែរ។
២. ក្បាច់លើកជើងក្នុងអាកាសនិងពង្រីកកជើង ៣០លើក ធ្វើឲ្យបាន ៣ដង
ជាដំបូង អ្នកត្រូវដេលលើឥដ្ឋធម្មតា រួចហើយដាក់ដៃសងខាងឲ្យត្រង់ធម្មតា បន្ទាប់មកទៀតពត់ជើងរបស់អ្នកហើយក៏លើកជង្គង់ឡើងលើដោយរក្សាជើងខាងក្រោមនិងជើងខាងលើប្រហែល៩០ដឺក្រេ។ រួចហើយ អ្នកត្រូវយោងខ្មងជើងចុះឡើងដើម្បីឲ្យកជើងរបស់អ្នកយឺត។ សម្រាប់សកម្មភាពនេះវាក៏ជួយដល់សាច់ដុំពោះរបស់អ្នកបានដែរ។
៣. ក្បាច់ចង្អុលជើងលើកម្រាល ៣០លើក ធ្វើឲ្យបាន ៣ដង
មុនដំបូង អ្នកត្រូវអង្គុយលើឥដ្ឋហើយទល់ដៃទំាងសងខាងទៅក្រោយ។ បន្ទាប់មកទៀត ប្រើពោះរបស់អ្នកដើម្បីសង្កត់ជើងរួចក៏ពត់និងលើកជង្គង់របស់អ្នកឡើង។ រួចហើយ អ្នកត្រូវរក្សាជើងដែលពត់នោះដោយលើកវាឡើងលើខណៈពេលសង្កត់ខ្មងជើងរបស់អ្នក។ មិនខុសពីក្បាច់ខាងលើ សកម្មភាពនេះក៏ជួយសាច់ដុំពោះអ្នកដែរ។
បន្ទាប់ពីធ្វើលំហាត់ប្រាណខាងលើហើយ អ្នកអាចសម្រាកជើងរបស់អ្នកបានតាមវិធីនេះ។ ដំបូងត្រូវរក្សាលំនឹងនៃការឈរ ពត់ជើងរបស់អ្នកទៅមុខនិងទៅក្រោយឲ្យដល់ផ្ទៃគូទ។ អ្នកក៏អាចប្រើដៃទប់ជើងឲ្យដល់ផ្ទៃគូទបានដែរ។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាពត់សាច់ដុំ៕
រូបភាព៖ Little Red Book, Candy Candy, Pinterest
ចុចអានបន្ត៖
តិចនិកញ៉ាំអាហារពេលយប់ទាំង ៤ ជួយឲ្យអ្នកស្រកបានកន្លះគីឡូ ក្នុង១ថ្ងៃ