តិចនិកញ៉ាំអាហារពេលយប់ទាំង ៤ ជួយឲ្យអ្នកស្រកបានកន្លះគីឡូ ក្នុង១ថ្ងៃ
- 2020-08-22 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកញ៉ាំអាហារពេលយប់ទាំង ៤ ជួយឲ្យអ្នកស្រកបានកន្លះគីឡូ ក្នុង១ថ្ងៃ
អ្នកសម្រកទម្ងន់ជាច្រើនជ្រើសយកវិធីតមអាហារពេលយប់ ដើម្បីសម្រកគីឡូ យ៉ាងណាក្ដី ជាមួយនឹងវិធីសាស្ត្រទាំងនេះ អ្នកនៅតែអាចទទួលទានបានជាធម្មតា ហើយទម្ងន់នៅតែស្រក។ អ្នកដែលធ្លាប់សម្រកគីឡូ ឬមានបំណងចង់ឲ្យខ្លួនស្គម ប្រាកដជាធ្លាប់ឮហើយពីវិធីសាស្ត្រតមអាហារពេលល្ងាចដើម្បីទទួលបានរាងដែលប្រាថ្នា។ យ៉ាងណាក្ដី នេះមិនមែនជាវិធីដែលសុវត្ថិភាពឡើយ ដោយវាប៉ះពាល់ដល់សុខភាពជាខ្លាំង។ នៅពេលនេះ អ្នកអាចរីករាយបរិភោគអាហារពេលល្ងាច ជាធម្មតា តែធ្វើតាមតិចនិកខាងនេះដើម្បី ទទួលបានរាងដែលចង់បាន។
១. ដឹងពីចំនួនកាឡូរីដែលគួរញ៉ាំ
ជាធម្មតា មនុស្សពេញវ័យមួយរូប គួរទទួលទានកាឡូរីចំនួន ២០០០ក្នុង១ថ្ងៃ បើចង់រក្សាទម្ងន់ថេរ។ សម្រាប់ពេលយប់ កាឡូរីដែលអ្នកអាចទទួលខ្ពស់បំផុត គឺមិនគួរលើស ៥៥០ឡើយ បើចង់សម្រកគីឡូ។ សម្រាប់ចំនួនប៉ុននេះ អ្នកអាចញ៉ាំបាយបានមួយកូនចានចង្កឹះ បន្លែបន្តិច និងស៊ុតមួយគ្រាប់។
២. ញ៉ាំប្រូតេអ៊ីនឲ្យច្រើនពេលយប់
ប្រូតេអ៊ីនដើរតួយ៉ាងសំខាន់នៅក្នុងជីវិតមនុស្ស។ ពេលយប់គួរញ៉ាំអីស្រាលៗ ទទួលទានផ្លែឈើឲ្យច្រើន។ នៅក្នុងបន្លែ និងផ្លែឈើគឺពោរពេញទៅដោយប្រូតេអ៊ីន វាមិនត្រឹមតែជួយឲ្យអ្នកមិនធាត់ទេ វាថែមទាំងរក្សាស្បែកឲ្យបានភ្លឺល្អ។ ក្រៅពីប្រូតេអ៊ីននៅក្នុងបន្លែ អ្នកអាចស្រូបយកជាតិនេះពីស៊ុត សាច់ និងត្រី តែត្រូវចាំថាមិនអាចញ៉ាំច្រើនបានឡើយ។
៣. គួរញ៉ាំអាហារល្ងាចនៅម៉ោង ៧៖៣០
ដោយសារតែសង្គមមានការវិវដ្ដន៍ខ្លាំង ម៉ោងចូលដំណេករបស់មនុស្សជាច្រើនក៏ផ្លាស់ប្ដូរដូចគ្នា។ ដោយជាមធ្យម នៅបច្ចុប្បន្ននឹងចូលគេងនៅម៉ោង ១១យប់។ ដូចនេះហើយ បើញ៉ាំអាហារល្ងាចលឿនពេក អ្នកអាចឃ្លាននៅពេលយប់ជ្រៅ ដែលនឹងធ្វើឲ្យអ្នករកចំណីញ៉ាំបន្ថែមដែលជាមូលហេតុចម្បងនៃការឡើងគីឡូ។ ដើម្បីជៀសវាងរឿងនេះ អ្នកគួរទទួលទានអាហារល្ងាចនៅម៉ោង ៧៖៣០ ដើម្បីរក្សាតុល្យភាពបានល្អបំផុត។
៤. ឈរ ៣០នាទីក្រោយញ៉ាំ
ទម្លាប់មួយដែលពិបាកកែបំផុតនោះគឺ ក្រោយញ៉ាំរួច មនុស្សជាច្រើនតែងតែខ្ជិល ដែលធ្វើឲ្យគេដើររកកន្លែងអង្គុយ ឬគេង។ យ៉ាងណាក្ដី ការធ្វើបែបនេះ នឹងធ្វើឲ្យអាហារកិនយឺត ដុះក្បាលពោះ។ ដូចនេះហើយ ក្រោយញ៉ាំអាហារល្ងាចរួច អ្នកគួរងើបឈរឲ្យបានពី ៣០នាទី ទៅ១ម៉ោង ឲ្យអាហារស្រកអស់ទើបរកកន្លែងអង្គុយ ឬគេង៕