មើលដឹងអត្តចរិតអ្នកច្បាស់តាមរយៈទម្លាប់នៃការទទួលទានកាហ្វេ

  • 2020-08-11 05:00:27
  • ចំនួនមតិ 59 | ចំនួនចែករំលែក 68

តើនរណាខ្លះមានទម្លាប់ទទួលទានកាហ្វេជាប្រចំា? ប្រសិនបើអ្នកមានទម្លាប់ទទួលទានកាហ្វេ​ជាប្រចំា​ថ្ងៃមិន​ដែល​អាក់​ខានសូម្បីតែមួយថ្ងៃនោះ តើអ្នកចង់ដឹងថាអ្នកមានអត្តចរិតបែបណាទេ តាមរយៈ​ការទទួលទាន​កា​ហ្វេ។ ថ្ងៃនេះប្រិយមិត្តទំាងអស់គ្នានឹងបានដឹ​ងពីអត្តចរិតរបស់ខ្លួនតាមរយៈការ​ទទួលទានកាហ្វេ។ ដោយ​អត្ថ​ន័យ​នៃកាហ្វេដែលអ្នកទទួលទាននីមួយរួមមាន៖

១. កាហ្វេ Americano

ប្រសិនបើអ្នកចូលចិត្តញុំាកាហ្វេប្រភេទនេះ មានន័យថាអ្នកជាមនុស្សមានការគិតច្បាស់លាស់ រៀបចំចាត់ចែង​បាន​ល្អ និងដឹងពីការរកស៊ីសម្រាប់ខ្លួនឯង។ លើសពីនេះ សីលធម៌របស់អ្នកពិតជារឹងមំាណាស់ បើមាន​រឿងអ្វី​មួយ​ដែលមានមិនសីលធម៌គឺមិនត្រូវបានអភ័យទោសពីអ្នកឡើយ។ បើទោះបីជា​បុគ្គលិក​លក្ខណៈ​របស់​អ្នក​មើល​ទៅដូចជាមុតមំាក៏ដោយ តែអ្នកនៅតែពេញចិត្តដែលមានវា។

២. កាហ្វេ Latte

ប្រសិនបើអ្នកចូលចិត្តញុំាកាហ្វេប្រភេទនេះ មានន័យថា​អ្នកជាមនុស្សចេះ​គិតវែង​ឆ្ងាយហើយ​អ្នកនឹង​តែង​តែ​គិត​អ្វីៗគ្រប់យ៉ាងសម្រាប់ពេលវេលាដ៏យូរអង្វែង។ ក្នុងពេល​នោះដែរ អ្នកជាមនុស្សរុញរា មានន័យ​ថាអ្នក​ត្រូវ​ការ​ពេល​វេលាមួយចំនួន​ដើម្បីវិភាគរឿងអស់ទំាង​នោះមុនធ្វើការសម្រេចចិត្តចុងក្រោយ។ លើសពីនេះ អ្នក​មាន​ការភ័យ​ខ្លាចចំពោះរឿងដែលកើតឡើងដោយមិនដឹងជាមុន ដូច្នោះ​ហើយអ្នក​ក៏មាន​ការរៀបចំការ​សម្រេច​ចិត្ត​ទុកជា​មុនសម្រាប់ខ្លួនឯង។ យ៉ាងហោចណាស់ អ្នកមិនសូវជាហ៊ានប្រថុយគ្រោះថ្នាក់ងាយឡើយៗ។

៣. កាហ្វេ Mocha

ប្រសិនបើអ្នកចូលចិត្តញុំាកាហ្វេប្រភេទនេះ មានន័យថាអ្នកជាមនុស្សចេះលេងសើចសប្បាយរីករាយ។ អ្នក​ប្រ​ហែល​ជាអានសៀវភៅមួយក្បាលប្រកបដោយភាពស្ងៀមស្ងាត់មិនបានឡើយ នោះក៏ព្រោះ​តែអ្នកមាន​បុគ្គ​លិក​លក្ខណៈ​រួសរាយ តែងតែដើរចេញក្រៅ មើលទេសភាព ស្រូបយកខ្យល់អាកាស និង​ស្រូប​យក​ចំណេះ​ដឹង​ពី​ខាង​ក្រៅដើម្បីបង្កើតគំនិតច្នៃប្រឌិតឡើង។ ដូច្នោះហើយការរចនាគឺ​ស័ក្តិសម​សម្រាប់អ្នកណាស។

៤. កាហ្វេ Espresso

ប្រសិនបើអ្នកចូលចិត្តញុំាកាហ្វេប្រភេទនេះ មានន័យថាអ្នកជាមនុស្សរួសរាយរាក់ទាក់ ចុះចំណោមជា​មួយមិត្ត​ភ័ក្តិ​គ្រ​ប់គ្នា ហើយការបត់បែនរបស់អ្នកគឺពិតជាមានល្អណាស់ មិនថាអ្នកធ្វើការនៅបរិយាកាសណាទេ អ្នកមិន​សូវ​ជា​រអ៊ូរទំាប៉ុន្មានដូច្នោះហើយ​អ្នកតែងតែមានការកោតសរសើរពីអ្នកផង។ ទោះពីមានបញ្ហា​យ៉ាង​ណាក៏​ដោយ​ ក៏អ្នកនៅតែមិនចុះចាញ់វាដោយងាយៗឡើយ។ លើសពីនេះ ប្រសិនបើ​អ្នកចូលចិត្ត​ធ្វើអ្វី​ដោយខ្លួនឯង សត្រូវ​របស់អ្នកនឹងមានការខកចិត្តយ៉ាងខ្លំាង៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ជ្រើសរើសព្រះនាង Elsa ម្នាក់ដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកមានចរិតបែបណា

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន