ជ្រើសរើសព្រះនាង Elsa ម្នាក់ដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកមានចរិតបែបណា

  • 2020-08-07 08:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជារឿយៗ ប្រិយមិត្តទំាងអស់គ្នាតែងបានលេងល្បែងជ្រើសរើសរូបដើម្បីដឹងពីខ្លួនអ្នកជាប្រចាំមិនថាស្នេហា ជី​វិត​ការងារ សិក្សា​និងរឿងស្នេហានោះទេ។ តែសម្រាប់ថ្ងៃនេះ អ្នកនឹងបានលេងល្បែជ្រើស​រើសរូប​របស់​តុក្ក​តា​ព្រះ​នាង Elsa ដើម្បីដឹងពីអត្តចរិតរបស់អ្នក។ លក្ខខណ្ឌងាយៗ អ្នកគ្រាន់តជ្រើសរើសរូបមួយ រួច​ហើយ​បន្ត​មក​មើលខ្លឹមសារនៅក្នុងអត្ថបទនេះតែប៉ុណ្ណោះ។ ដូច្នោះ អត្ថន័យនៃរូបនីមួយៗរួមមាន៖

រូបទី១

ប្រសិនបើអ្នកជ្រើសរើសយករូបទីមួយ មានន័យថាអ្នកមានអត្តចរិតខាងក្នុងគឺកាចឆ្នាស់ ទោះបីជា​អ្នក​មើល​មក​ចាស់​ទុំ រឹងមំាក៏ដោយតែអ្នកក៏នៅតែមានភាពគួរឲ្យស្រឡាញ់បង្កប់នៅក្នុងចិត្តដែរ។ ប៉ុន្តែ នៅក្នុង​គំនិត​របស់​អ្នក​តែង​តែមានគំនិតអត់ចិត្តផុសឡើងម្តងៗ តែក៏មានសញ្ញាល្អៗផុសចេញមកវិញដែរ។

រូបទី២

ប្រសិនបើអ្នកជ្រើសរើសយករូបទីពីរវិញ មានន័យថាអ្នកមានអត្តចរិតខាងក្នុងគឺប្រកបដោយបញ្ញា​វៀងវៃ។ បោះ​ទោះ​បីជាពេលខ្លះអ្នកមានអាកប្បកិរិយាឆ្គំាឆ្គងក៏ដោយ តែធាតុពិត​ក្នុងចិត្តរ​បស់​អ្នកប្រកប​ដោយ​ការយល់​ដឹង​ដែល​មានតែអ្នកជិតស្និទ្ធនឹងអ្នកតែប៉ុណ្ណោះមើលដឹងថាអ្នកជាមនុស្សសុភាពរាបសារ។

រូបទី៣

សម្រាប់អ្នកជ្រើសរើសយករូបទីបីវិញ អ្នកមានអត្តចរិតជាក្មេងស្រីដ៏ល្អម្នាក់។ អ្នកពិត​ឆាប់មាន​អារម្មណ៍​ប៉ះ​ពាល់​ទៅនឹងរឿងផ្សេងៗនៅពិភពលោកខាងក្រៅនិងមានអារម្មណ៍អាណិតអាសូរលឿន។ នៅ​ពេល​អ្នក​ជួប​នរ​ណា​ម្នាក់កំពុងត្រូវការជំនួយ អ្នកនឹងតែងរះឡើងជួយពួកគេជានិច្ច។

រូបទី៤

សម្រាប់អ្នកជ្រើសរើសយករូបទីបួនវិញ អ្នកមានអត្តចរិតជាក្មេងស្រីមិនស្តាប់បង្គាប់នៅក្នុងខ្លួនអ្នក។ អ្នកកើត​មក​គឺ​ជាមនុស្សដែលមិនចេះស្តាប់បង្គាប់។ មនុស្សទូទៅគេនិយាយថា១ អ្នកនិយាយថា ២ ឬ ៣ទៅវិញ។ អ្នក​ជា​មនុស្សចូលចិត្តសេរីភាពនិងមិនចូលចិត្តការបង្ខំ ពិសេសគឺស្អប់អ្នកគ្រប់គ្រងលើរូបអ្នក។ នោះ​ក៏ដោយ​សារ​តែ​អ្នក​គិតថា ជីវិតមួយនេះគឺជារបស់អ្នកហើយវាជាជម្រើសរបស់អ្នកដែរ។

ឆាប់ៗខាងមុខនេះ បងប្អូនខ្មែរយើង នឹងបានភ្លក់រសជាតិទឹកដោះគោសុទ្ធជាលើកដំបូង គឺទឹកដោះគោសុទ្ធ គិរីសួគ៌ ផលិត ចេញពីកសិដ្ឋាន ដែលប្រើបច្ចេកវិទ្យាទំនើបបំផុត នៅប្រទេសកម្ពុជាយើងផ្ទាល់តែម្ដង។ គិរីសួគ៌ ទឹកដោះគោសុទ្ធ ១០០% ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ជ្រើសរើសសន្លឹកបៀរមួយសន្លឹក ដើម្បីដឹងថាទំនាក់ទំនងស្នេហាអ្នកបច្ចុប្បន្នជួបរឿងអ្វីខ្លះ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម