ជ្រើសរើសសន្លឹកបៀរមួយសន្លឹក ដើម្បីដឹងថាទំនាក់ទំនងស្នេហាអ្នកបច្ចុប្បន្នជួបរឿងអ្វីខ្លះ

  • 2020-08-05 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាប្រចំា ប្រិយមិត្តទំាងអស់គ្នាតែងបានលេងល្បែងជ្រើសរើសរូបជាច្រើនប្រភេទដើម្បីដឹងពីជីវិតប្រចំាថ្ងៃ។ តែ​សម្រា​ប់​ថ្ងៃនេះ អ្នកទំាងអស់គ្នានឹងបានដឹងពីការជ្រើស​រើសសន្លឹកបៀរ​ដើម្បីដឹងពី​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​នា​ពេលនេះកំពុងជួបរឿងអ្វីខ្លះ។ អ្នកគ្រាន់តែ​ជ្រើស​រើស​មួយសន្លឹក​រួចមក​ដឹង​អត្ថន័យ​នៅខាង​ក្រោម​អត្ថ​បទ​នេះ​រួមមាន៖

ក សន្លឹកទី ១

បើអ្នកជ្រើសរើសយករូបទីមួយ មាន​ន័យថាទំនាក់ទំនងស្នេហាដែលអ្នក​គួរយកចិត្តទុកដាក់ឲ្យមែន​ទែននោះ​គឺ​អ្នក​ដែល​មានមាត់វែងជាមនុស្សដែល​ចូលចិត្ត​និយាយមិនល្អពីអ្នក។ អ្នកគួរ​តែប្រុង​ប្រយ័ត្នចំពោះ​មនុស្សដែល​អ្នក​កំពុងតែ​សេពគប់ ព្រោះថា​ដៃ​គូរ​របស់​អ្នកពេលខ្លះ​គ្មានបំណង​នំារឿង​មិនល្អមកដល់អ្នកទេ។ តែចំពោះ​ការ​មើល​ឃើញរបស់គេអាចខុសពីគិតរបស់អ្នក ដូច្នោះហើយ​អ្នកគប្បី​ពុំសូវ​បង្ហាញ​រឿងគ្រប់​យ៉ាង​ឲ្យគេ​ដឹង​ទំាង​អស់​នោះទេ។

ខ សន្លឹកទី ២

សម្រាប់អ្នកជ្រើសរើសយករូបទីពីរវិញ ទំនាក់ទំនងស្នេហារបស់អ្នកត្រូវតែ​ព្យាយាមទទួល​យកការលេង​សើច​របស់​មនុស្សគ្រប់គ្នា។ អ្នកមិនគួរឆាប់​ទទួលយកសម្តីមួយ​ចំនួនណា​ដែលងាយ​ធ្វើឲ្យប៉ះពាល់​ដល់ចិត្តអ្នកទេ។ បាន​សេច​ក្តីថា គ្រប់គ្នាចូលចិត្តលេងសើចជារឿងធម្មតា តែអ្នកមិនគួរយកចិត្តទុកដាក់ពីវាពេកនោះទេ។ បើ​ពុំ​ដូច្នោះ​ទេ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អហើយគ្រប់គ្នានឹងមិនហ៊ាននៅក្បែរអ្នកដូចពីមុនទេ។

គ សន្លឹកទី ៣

បើអ្នកជ្រើសរើសយករូបទីបីវិញ ទំនាក់ទំនងស្នេហារបស់អ្នកមានដំណើរការ​ល្អនោះក៏ព្រោះតែអ្នកមាន​មុខ​ស្រស់​ស្អាតគន់យូរកាន់តែស្រស់។ ទឹកមុខរបស់អ្នកគឺស័ក្តិសមគ្រប់ស្ថានការណ៍ ហើយអ្នកក៏​អាចកត់​សម្គាល់​មើល​ដឹងថានរណាម្នាក់នៅក្នុងក្រុមមានអារម្មណ៍មិនល្អ។ មានន័យថា អ្នកតែងតែ​បារម្ភយក​ចិត្តទុក​ដាក់​ពីគ្នា​ទៅ​វិញទៅមក។ ចំណុចនេះហើយ ដែលធ្វើឲ្យអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់រូប។

ឃ សន្លឹកទី ៤

ប្រសិនបើអ្នកជ្រើសរើសយកសន្លឹកទីបួននេះវិញ នៅក្នុងរឿងស្នេហារបស់​អ្នកនោះគឺមានភាពរឹងមំា​និង​ទន់​ខ្សោយ​នឹង​ត្រូវបានពង្រីក។ នាពេលថ្មីៗនេះ ទំាងរឿងរឹង​មំានិងទន់ជ្រាយត្រូវ​បានលើកឡើងដូច្នោះហើយ អ្នក​គប្បី​គោរពខ្លួនឯងដោយមិនគិតពីទស្សនៈរបស់អ្នកដទៃ និងត្រូវតែរីករាយជានិច្ច៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

តើ​អាថ៌កំបាំង​អ្វីក្នុងខែសីហានេះ ដែលអ្នកកំពុងរង់ចាំ? សាករើសរូបមួយ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម