រូបមន្តស្អាត អស់លុយតិច! ប្រើ​តែគ្រឿង​ផ្សំ​​ពីរ​មុខនេះ ខាត់​ស្បែក​​​​ឲ្យ​ ស​ ភ្លឹងបែបធម្មជាតិ​​

  • 2020-08-09 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ថែរក្សា​ស្បែក​ដោយ​វិធី​ធម្មជាតិ ត្បិត​តែ​​​ត្រូវ​ការ​ប្រើ​ពេល​​យូរ​បន្តិច​​​​​ក្នុង​ការ​ទទួល​បាន​លទ្ធផល ប៉ុន្តែ​វា​​​មាន​ប្រសិទ្ធភាព​​បាន​យូរ និង​មិន​​​ធ្វើ​​ប៉ះពាល់​​ដល់​សុខភាព​ស្បែក​ ​ដូច​ជា​​ការ​ប្រើប្រាស់​​ផលិតផល​មាន​ជាតិ​គីមី​។

ខាង​ក្រោម​នេះ​ដែរ​ជា​វិធី​​ងាយ​​ៗ​​ សម្រាប់​​​​យក​ទៅ​អនុវត្ត​នៅ​ផ្ទះ​​​។

គ្រឿង​ផ្សំ​៖ អំពិល​ទុំ ទឹក​ដោះ​គោ​ស្រស់

របៀប​ធ្វើ៖

យក​​អំពិល​ទុំ​​​កន្លះ​កូន​​ចាន​ចង្កឹះ (យក​គ្រាប់​ចេញ​) មក​ច្របាច់​​លាយ​ចូល​គ្នា​​​ជាមួយ​ទឹក​ដោះ​គោ​ស្រស់​ឲ្យ​រាង​​ខាប់​ល្មម ​​បន្ទាប់​មក​ទៀត​​​អាច​យក​វា​មក​ដុះ​​ខាត់​លើ​ស្បែក ​ដោយ​​ប្រើ​ដៃ​​ ឬ​​​ប្រើ​ជា​មួយ​ក្រូច​ពោធិ៍សាត់​កាន់​តែ​ល្អ ហើយ​​ទុក​ចោល​​​ពី​ ១៥ ទៅ​២០ នាទី ចាំ​អ្នក​លាង​ទឹក​​ចេញ​​។ អ្នក​អាច​អនុវត្ត​វិធី​នេះ ១ ទៅ​ ២​ ដង​ ក្នុង​មួយ​សប្តាហ៍ ហើយនឹង​​ឃើញ​​ថា​ស្បែកមាន​សភាព​​ទន់​ និង​ភ្លឺ​តាំង​ពី​កា​រ​ដុះ​ខាត់​លើក​​ដំបូង​។

ឆាប់ៗ! ខាងមុខនេះ បងប្អូនខ្មែរយើង នឹងបានភ្លក់រសជាតិទឹកដោះគោសុទ្ធជាលើកដំបូង គឺទឹកដោះគោសុទ្ធ គិរីសួគ៌ ផលិត ចេញពីកសិដ្ឋាន ដែលប្រើបច្ចេកវិទ្យាទំនើបបំផុត នៅប្រទេសកម្ពុជាយើងផ្ទាល់តែម្ដង។ គិរីសួគ៌ ទឹកដោះគោសុទ្ធ ១០០% ។

ចំណាំ៖ ​​​​ គ្រឿង​ផ្សំ​ដែលធ្វើ​ឲ្យ​ស្បែកស ​អាច​បណ្ដាលឲ្យ​ស្បែក​មាន​សភាព​ស្ងួត​បន្តិច ដូច្នេះ​អ្នក​គួរ​​ជ្រើស​ប្រើ​ប្រភេទ​ឡេណា​ដែល​ជួយ​ផ្តល់សំណើម​ក្រោយ​ពី​ខាត់​រួច៕

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម