វិធីធ្វើ​ម៉ាស​បិទ​ភ្នែក​ងាយៗ ដើម្បី​ព្យាបាល​ការធ្លាក់ ដក់ខ្មៅ​​ក្រោម​ភ្នែក

  • 2018-06-21 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​រវល់​ខ្លាំង ឬ​ចូលគេង​យប់​ជ្រៅ​នោះ ប្រាកដ​ណាស់​នឹង​ជួប​រឿង​ធ្លាក់​ភ្នែក ដក់​ខ្មៅ​ក្រោម​ភ្នែក​នេះ​មិន​ខាន។ យ៉ាង​ណា​ក៏​ដោយ​ទោះ​មិន​បាន​ថែ​ទាំ​ដិតដល់​ក៏​អ្នក​មិន​គួរ​មិន​រវល់​សោះ​ដែរ ដូច្នេះ​វិធី​ស្រោចស្រង់​អ្នក​ត្រូវ​តែ​មាន។ ខាង​ក្រោម​នេះ​ជា​វិធី​ធ្វើ​ម៉ាស​ធម្មជាតិ​ងាយ​ៗ​ ៣​មុខ​ដែល​អាច​ជួយ​ឲ្យ​ភ្នែក​ដែល​មាន​បញ្ហា​មិន​ស្អាត​នោះ ត្រឡប់​មក​តឹង​ណែន ស្អាត​វិញ ៖

១. ម៉ាស​ត្រសក់

យក​ត្រសក់​មួយ​ផ្លែ​ចិត​ជា​ចំណិតៗ ហើយ​ដាក់​​ក្នុង​ម៉ាស៊ីន​ក្រឡុក ជាមួយ​ទឹក​បន្តិច រួច​ក្រឡុក​ឲ្យ​ម៉ត់។ ដួស​ដាក់​ចាន​តូច​មួយ​ហើយ​យក​ទៅ​ក្លាសេ​ឲ្យ​បាន​ ៣០នាទី។ បន្ទាប់​មក​អាច​យក​សំឡី​ ឬក្រណាត់​ស្ដើងមក​ជ្រលក់ រួច​យក​មក​លាប​ក្រោម​ភ្នែក​ថ្នមៗ។ ទុក​ពី​ ១៥​ទៅ ២០​នាទី សឹម​លាង​សម្អាត។ អ្នក​អាច​ធ្វើ​វា​បាន​ជា​រៀង​រាល់​ថ្ងៃ ឬ​៣ដង​ក្នុង​មួយ​អាទិត្យ​ក៏​បាន។

២. ម៉ាស​ប្រទាល​កន្ទុយ​ក្រពើ ជាមួយ​ការ៉ុត

យក​ស៊ុត​ផ្នែក​ពណ៌​ស​មួយ​ស្លាប​ព្រា​ លាយ​ទឹក​ការ៉ុត​មួយ​ស្លាប​ព្រា និង​ប្រទាលកន្ទុយ​ក្រពើ​មួយ​ស្លាប​ព្រា កូរ​ឲ្យ​ចូល​គ្នា​សព្វ​ល្អ រួច​យក​មក​ម៉ាស្សា​ក្រោម​ភ្នែក​ថ្នមៗ។ ទុក​ពី​១០ ទៅ ១៥​នាទី សឹម​លាង​ចេញ។ វិធី​នេះ​អាច​ធ្វើ​បាន ៣​ដង​ក្នុង​មួយ​សប្ដាហ៍។

៣. ម៉ាស​គីវី និង​យ៉ាអួ

យកសាច់​ផ្លែ​វីគី​មួយ​ស្លាប​ព្រា លាយ​ជាមួយ​យ៉ាអួ​២​ស្លាប​ព្រា រួច​ក្លាសេ​ទុក​១០​នាទី។ បន្ទាប់​មក​រក​មក​លាប ឬ​ម៉ាស្សា​ថ្នមៗ​ក្រោម​ភ្នែក​ដែល​ដក់ ខ្មៅ​នោះ ឲ្យ​បាន​ ១០​ទៅ​១៥​នាទី សឹម​លាង​ទឹក​ចេញ។ ដោយសារ​តែ​សារធាតុ​ទាំង​នេះ​សម្បូរ​ទៅ​ដោយ​វីតាមីន K និង C ដែល​ជួយ​លុបបំបាត់​ស្នាម​ខ្មៅ និង​ធ្វើ​ឲ្យ​ភ្នែក​មាន​សំណើម និង​ធ្លាក់​ជ្រួញ។

វិធី​ទាំង​៣​ខាង​​លើ​នេះ​សុទ្ធ​តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ដែល​ជួយ​ទប់ស្កាត់ និង​ព្យាបាល​ការ​ធ្លាក់ ដក់ខ្មៅ​ក្រោម​ភ្នែក៕

ចុចអាន៖មិនមែន​​​សម្រាប់​តែ​ផឹក​ទេ នេះ​ជា​អត្ថប្រយោជន៍ដ៏ច្រើន​លើស​លប់​​​របស់​​កាហ្វេ ដែល​​ស្រី​ៗ​គួរ​ដឹង

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម