អាយុក្បែរ ៤០មែនពិត តែដោយសារតិចនិក៤នេះ Rainie Yang ក្រមុំ២០ឆ្នាំ សុំខ្មាស
- 2020-08-05 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុក្បែរ ៤០មែនពិត តែដោយសារតិចនិក៤នេះ Rainie Yang ក្រមុំ២០ឆ្នាំ សុំខ្មាស
ទោះបីជាមានអាយុដល់ទៅ ៣៦ឆ្នាំហើយក៏ដោយ តែរូបសម្បត្តិរបស់តារាសម្ដែង និងចម្រៀងស្រីជួរមុខតៃវ៉ាន់ Rainie Yang នៅតែក្មេងដូចពេលនាងទើបចូលសិល្បៈដំបូង។ ខាងក្រោមនេះគឺជាតិចនិកងាយៗដែលតារាជើងចាស់រូបនេះ តែងអនុវត្តដើម្បីរក្សាសម្រស់ឲ្យចាំបានយូរ។
១. ផឹកទឹកឃ្មុំរាល់ព្រឹក
ម្ចាស់បទ Love Rain មានទម្លាប់ផឹកទឹកក្ដៅអ៊ុនៗលាយ ទឹកឃ្មុំជាច្រើនឆ្នាំមកហើយ។ នេះក៏ជាសកម្មភាពទី១ដែលនាងធ្វើរាល់ព្រឹកដូចគ្នា។ ជាមួយនឹងទឹកឃ្មុំនេះ នាងក៏លាយក្រូចឆ្មាមួយចំណិតដើម្បីឲ្យស្រឡះបំពង់កផងដែរ។ ថ្ងៃដែលរវល់ខ្លាំងពេក នាងនឹងជំនួសវិញដោយទឹកក្ដៅអ៊ុនៗសុទ្ធ។
២. បិទម៉ាសសន្លឹក
មិនខុសពីសិល្បការិនីដទៃ! ម៉ាសសន្លឹកគឺជាមិត្តដ៏ល្អបំផុតរបស់ស្រីស្អាត កើតឆ្នាំ ១៩៨៤។ ស្ទើរតែរាល់ថ្ងៃទៅហើយ គឺនាងប្រើម៉ាសសន្លឹកនេះដើម្បីរក្សាសម្រស់។ Rainie ក៏ប្ដូរម៉ាសតាមបញ្ហារបស់ខ្លួនផងដែរ ដូចជាផ្ដល់សំណើម ធ្វើឲ្យភ្លឺ ឬធ្វើឲ្យតឹងជាដើម។ ដើម្បីកុំឲ្យខាតពេល ពេលបិទម៉ាសនេះ នាងក៏ឆ្លៀតពេលហាត់ Yoga ផងដែរ។
៣. ញ៉ាំគ្រឿងសមុទ្រច្រើនជាងសាច់
ដើម្បីបន្ថយស្នាមជ្រីវជ្រួញ និងឲ្យសាច់ចាំ បានយូរ តួរឿង ស្នេហាបួនដួង កាត់បន្ថយការញ៉ាំសាច់សុទ្ធ ដោយនាងបរិភោគគ្រឿងសមុទ្រច្រើនជាង។ ក្រៅពីជួយកាត់បន្ថយការឡើងគីឡូនោះ គ្រឿងសមុទ្រក៏ជួយទប់ស្កាត់មិនភាពជ្រីវជ្រួញមានមុនអាយុផងដែរ។
៤. ផ្ដោតសំខាន់លើសុខភាពស្ត្រី
ដោយសារតែជាមនុស្សស្រីសម័យថ្មី Rainie Yang យល់ច្បាស់បំផុតពីបញ្ហាសុខភាពស្ត្រី ដោយរាល់បីខែ និងប្រាំមួយខែ នាងតែងពិនិត្យសុខភាពនារី ដោយផ្ដោតសំខាន់លើការពិនិត្យស្បូន និងមហារីកសុដន់៕