តើអាថ៌កំបាំងអ្វីក្នុងខែសីហានេះ ដែលអ្នកកំពុងរង់ចាំ? សាករើសរូបមួយ
- 2020-08-03 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអាថ៌កំបាំងអ្វីក្នុងខែសីហានេះ ដែលអ្នកកំពុងរង់ចាំ? សាករើសរូបមួយ
ដើមខែសីហានេះ អ្នកប្រាកដជាចង់ដឹងមិនខាន ថាតើនឹងមានរឿងអ្វីកើតឡើងចំពោះអ្នក។ ដូច្នេះ ចូរអ្នករើសរូបមួយចំណោម៣ខាងក្រោម ហើយផ្ទៀងផ្ទាត់ចម្លើយ។
១. បើជម្រើសរបស់អ្នក គឺរូបទី១បង្ហាញថា ក្នុងខែសីហានេះទំនងជាពេលវេលាដ៏រស់រវើកនិងពេញដោយពណ៌ចម្រុះសម្រាប់អ្នក។ វានឹងគ្មានការលំបាកគួរឲ្យកត់សម្គាល់ណាមួយ ឲ្យអ្នកឈឺក្បាលវិលមុខ រហូតគេងមិនលក់ផងដែរ។ យ៉ាងណាក៏ដោយ បញ្ហាស្រ្តេសមួយចំនួនអាចកើតឡើងបន្តិចបន្តួច ដែលបណ្ដាលឲ្យអ្នកបាត់បង់ការគ្រប់គ្រងអារម្មណ៍និងផ្លូវចិត្ត។
ប៉ុន្តែ សូមកុំបារម្ភអំពីវាអី ព្រោះអ្នកអាចដោះស្រាយបញ្ហានេះបានដោយខ្លួនឯងនិងស្វែងរកឃើញពីចំណុចខ្លាំងនិងតុល្យភាពរបស់វាបាន។ បន្ទាប់ពីនេះ អ្នកនឹងទទួលបាននូវភាពទូលំទូលាយព្រមទាំងការផ្លាស់ប្តូរដ៏អស្ចារ្យ រួមទាំងការអភិវឌ្ឍន៍ខ្លួនឯងបានមួយកម្រិតទៀតផង។
២. ប្រសិនបើអ្នកចាប់អារម្មណ៍លើរូបទី២នេះ បង្ហាញថា អ្នកកំពុងវិលវល់នឹងរឿងអតីតកាលហើយចង់គេចចេញឲ្យឆ្ងាយ។ ក្នុងខែសីហានេះ អាចថាជាខែលេងសើចលើផ្លូវអារម្មណ៍របស់អ្នកបន្តិចហើយ។ តែបើអ្នកចាប់ផ្តើមស្មោះត្រង់នឹងអារម្មណ៍របស់ខ្លួនឯង នោះអ្នកនឹងមានឱកាសដើម្បីចាប់ផ្តើមម្តងទៀត។ ខែនេះ អ្នកនឹងមានឱកាសផ្លាស់ប្តូរមជ្ឈដ្ឋានធ្វើការ អាចពង្រឹងទំនាក់ទំនងជាមួយមិត្តភក្កិ មិត្តរួមការងារ និងសូម្បីតែជាមួយអ្នកជិតខាងផងដែរ។
តែកុំភ្លេច អ្នកត្រូវការចាំបាច់នូវអាកប្បកិរិយាបែបវិជ្ជមាន សុទិដ្ឋិនិយម និងជឿជាក់លើភាពខ្លាំងរបស់ខ្លួនឯង។ កុំខ្លាចនូវការគិតពីអនាគតកាលឲ្យសោះ។ ជម្នះចំពោះខ្លួនឯងជាមួយនឹងរឿងថ្មីៗ នោះអ្នកនឹងទទួលបានគ្រប់យ៉ាងមកវិញតាមវិធីវិជ្ជមាន និងគួរឲ្យភ្ញាក់ផ្អើលជាទីបំផុត។
៣. ប្រសិនបើអ្នកកំពុងចាប់អារម្មណ៍លើរូបទី៣ បង្ហាញថាអ្នកកំពុងយល់ថាជីវិតរបស់អ្នកត្រូវការពន្លឺបន្ថែម។ អ្នកតែងតែគិតថា រាល់ថ្ងៃអ្នកហត់នឿយពេកហើយ និងគ្មានឱកាសដើម្បីអភិវឌ្ឍន៍សោះ។ ជួនកាល អ្នកប្រៀបខ្លួនឯងទៅនឹងត្រីដែលគេចិញ្ចឹមក្នុងកែវមួយចង្អៀត ដែលគ្រប់យ៉ាងហាក់គ្មាននរណាចាប់អារម្មណ៍នឹងអ្នក ពួកគេគ្មានពេលសូម្បីតែចង់ស្តាប់រឿងពិបាកក្នុងចិត្តរបស់អ្នក។
យ៉ាងណាក៏ដោយ ក្នុងខែសីហានេះ ឱកាសនឹងចូលមករកអ្នកប្រសិនបើអ្នកអនុញ្ញាតឲ្យខ្លួនឯងចៀសឆ្ងាយពីរបៀបរស់នៅមួយជ្រុងតូចដូចសព្វថ្ងៃ។ អ្នកនឹងរស់នៅក្នុងពិភពមួយខុសប្លែកពីរាល់ដង។ ប៉ុន្តែ អ្នកក៏ត្រូវលះបង់នូវគុណប្រយោជន៍ផ្ទាល់ខ្លួនមួយចំនួនផងដែរ ដើម្បីជាថ្នូរទទួលបានលទ្ធផលគាប់ប្រសើរមកវិញ។ ហើយលទ្ធផលនោះទៀតសោត នឹងចេញជាផ្លែផ្កាដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើលមិនធម្មតា។ អ្នកនឹងមិនស្តាយក្រោយចំពោះការលះបង់នោះទេ ព្រោះអ្វីដែលអ្នកទទួលបាននោះ គឺកើតចេញពីការលះបង់នេះហើយ៕