ក្រោយ​បែក​គ្នា​មិន​មែន​អត់​ប្រយោជន៍​ទេ ស្រី​ៗ​នឹង​រៀន​បាន ១១ ចំណុច​នេះ

  • 2020-08-04 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​បែកគ្នា​សុទ្ធ​តែ​ធ្វើ​ឲ្យ​មនុស្ស​ឈឺចាប់​ដូច​គ្នា តែ​នៅ​ពី​ក្រោយ​ភាព​ឈឺចាប់​នោះ​ស្រី​ៗ​អាច​រៀន​ពី​ចំណុច​ទាំង​នេះ។ ព្រោះ​វា​បន្សល់​ទុក​ជា​ដើមទុន ឲ្យ​នារី​គ្រប់​រូប​ស្វែង​យល់ ១១ យ៉ាង​នេះ៖

.ស្នេហា​មិន​ដូច​អ្វី​ដែល​យើង​រំពឹង​ទុក​ទេ ព្រោះ​ក្នុង​ជីវិត​ពិត​មាន​ភាព​បត់បែន និង​ជួប​ហេតុការណ៍​ច្រើន។

.បុរស​ម្នាក់​នោះ​ប្រហែល​ជា​មិន​មាន​ភាព​វិសេសវិសាល​ខ្លាំង​ណាស់ណា រហូតឲ្យ​យើង​ឈឺ​ចិត្ត​ដើម្បី​គេ​ឡើយ។ ព្រោះ​បុរស​ដ៏​ល្អ​ជាង​គេ នៅ​លើ​លោក​នេះ​មាន​ច្រើន​ទៀត។

.ក្រោយ​បែក​បាក់​ស្នេហា នឹង​ដឹង​ថា​នរណា​ដែល​ស្រលាញ់ និង​នៅ​ក្បែរ​យើង​គ្រប់​ពេល នោះ​គឺ​គ្រួសារ និង​មិត្តភ័ក្ដិ។

.មិន​ចាំបាច់​ខ្វាយខ្វល់​នឹង​ពាក្យ​សើច​ចំអក​របស់​អ្នក​ដទៃ​ឡើយ ព្រោះ​គេ​មិនមែន​ជា​អ្នក​ឈឺចាប់។

.មិន​គួរ​ធ្វើ​ខ្លួន​ស្ងៀមស្ងាត់​ឡើយ តែ​គួរ​ធ្វើឲ្យ​សកម្មភាព​ផ្សេង​ៗ ទើប​អាច​ស្រោចស្រង់ ហើយ​ឆ្លងកាត់​ស្ថានភាព​អួអាប់​បាន។

.ត្រូវ​ចាំ​ថា​បើ​គេ​ស្រលាញ់​ពិត នោះ​គេ​នឹង​ព្យាយាម​យល់​ពី​យើង​គ្រប់​យ៉ាង មិនមែន​យក​ការ​បែកបាក់​មក​ធ្វើ​ជា​ដំណោះស្រាយ​ទេ។

.ប្រាកដជា​មាន​មនុស្ស​យោគយល់ ពេល​យើង​ធ្វើ​ខុស​អំឡុង​ពេល​នោះ ព្រោះ​អ្នកនោះ​ក៏​ធ្លាប់​ជួប​បញ្ហា​បែប​នេះ​ដែរ។

.មិន​ចាំបាច់​បន្ទោស​ភាគី​ម្ខាង​ទៀត​ឡើយ ព្រោះ​មនុស្ស​ល្អ​ត្រឹមត្រូវ​មិន​និយាយ​ដើម​គេ​ក្រោយ​ខ្នង ហើយ​ក៏​មិន​មែន​កំហុស​មាន​តែ​ម្ខាង​​ទេ​ជា​អ្នក​ធ្វើ​ខុស​នោះ។

.បន្ត​រស់នៅ​ជីវិត​បែប​ផែន​របស់​យើង ដោយ​មិន​ចាំបាច់​គិត​អ្វី​ស្មុគស្មាញ​ច្រើន។

១០.យើង​នឹង​ដឹង​ពី​របៀប និង​ពេលវេលា​ចាប់ផ្ដើម​ស្នេហា​សាជាថ្មី។

១១.មិន​គួរ​ព្រោះ​តែ​ស្នេហា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា ឬ​ការងារ​ផ្សេង​ៗ​ឡើយ ព្រោះ​យើង​អាច​នឹង​ជាប់​ឈ្មោះ​មិន​ល្អ​ថា យក​អារម្មណ៍​ផ្ទាល់​ខ្លួន មក​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​រួម៕

ចុចអាន៖ក្រោយ​បែក​គ្នា​ ស្រីៗ​មិន​គួរ​បង្ហាញ​អារម្មណ៍​ទាំង​នេះ​​ក្នុង​បណ្ដាញ​សង្គម​

ប្រភព៖ thoughtcatalog ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម