ក្រោយ​បែក​គ្នា​ ស្រីៗ​មិន​គួរ​បង្ហាញ​អារម្មណ៍​ទាំង​នេះ​​ក្នុង​បណ្ដាញ​សង្គម​

  • 2017-08-22 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ជ្រុល​ជា​បែក​គ្នា​ហើយ គួរ​តែ​ឲ្យ​រឿង​នេះ​កន្លង​ទៅ​ចុះ​ មិន​គួរ​រំលឹក ឬព្យាយាម​បង្ហាញ​ពី​រឿង​ក្នុង​ចិត្ត​យើង​ច្រើន​ពេក​ទេ។ ព្រោះ​​មើល​​ទៅ​មនុស្ស​ស្រី​ដូចជា​ទន់ខ្សោយ​ពេក ហើយ​តម្លៃ​របស់​យើង​ក៏​ធ្លាក់់​ចុះ​ទៅតាម​នោះ​ដែរ។ អារម្មណ៍​​ទាំង ៥ នេះ​មិន​គួរ​បង្ហាញ​ក្នុង​បណ្ដាញ​សង្គម​​នានា​ឡើយ ៖

១. អារម្មណ៍​ឈឺចាប់ ៖ ការ​បង្ហាញ​អារម្មណ៍​ឈឺចាប់​​មិន​ថា​តាម FB IG ​មិន​បាន​ផ្ដល់​ផល​ល្អ​ឲ្យ​ស្រី​ៗ​វិញ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ធ្វើឲ្យ​គេ​កាន់​តែ​ឃើញ​ភាព​ទន់​ខ្សោយ​ និង​មើល​ងាយ​អ្នក​ថែម​ទៀត​ប៉ុណ្ណោះ។

រូបតំណាង

**២. អារម្មណ៍​នឹក​គេ ៖** ទោះ​នឹក​គេ​ប៉ុណ្ណា​ក៏​ដោយ​ ក៏​មិន​គួរ​បង្ហោះ​វា​លើ​បណ្ដាញ​សង្គម​ដែរ ព្រោះ​អាច​ឲ្យ​គេ​​មើល​មក​មនុស្ស​ស្រី​ដូចជា​គួរ​ឲ្យ​អាណិត​ណាស់។ ទោះជា​មាន​អារម្មណ៍​បែប​នោះ​មែន ​រក្សា​​ក្នុង​ចិត្ត​ទៅ​បាន​ហើយ កុំ​ធ្វើ​ឲ្យ​គេ​ដឹង​ពី​ច្រើន​ពេក។

៣. អារម្មណ៍​ដែល​ចង់​ឲ្យ​គេ​ត្រឡប់ ឬ​អង្វរ​គេ ៖ ពេល​ដែល​គិត​ថា​ចង់ Post វា​មាន​អារម្មណ៍​ថា​ខ្មាស​គេ​អត់? គិត​ថា​ធ្វើ​បែប​ហ្នឹង​គេ​ត្រឡប់​មែន​ទេ? ប្រហែល​ជា​រឹត​តែ​ធ្វើ​ឲ្យ​គេ​សើច​ចំអក​យើង​ថែម​ទៀត​។

៤. បញ្ឈឺ​គេ ៖ បើ​គេ​ចង់​បែក​ទៅ​ហើយ​​ ទោះ​ធ្វើ​អី​ក៏​គេ​មិន​ខ្វល់​ដែរ ហើយ​ការ​បញ្ឈឺ​គឺ​ជា​រឿង​មួយ​ដ៏​ឆោត​បំផុត​ ដែល​មនុស្ស​ពេញ​វ័យ​មិន​គួរ​ធ្វើ។

រូបតំណាង

៥. រលឹក​រឿង​ចាស់​ៗ​ ៖ វា​គ្មាន​បាន​អី​មក​វិញ​ទេ​ក្រៅ​ពី​ឲ្យ​យើងពិបាក​ចិត្ត​ថែម​មួយ​កម្រិត​ទៀត គួរ​តែ​ព្យាយាម​ទប់ចិត្ត​ខ្លួន​ឯង ហើយ​កុំ​បញ្ចេញ​រឿង​សម្ងាត់​ទាំង​នោះ​ចេញ​មក​ក្រៅ​អី។

និយាយ​ទៅ​គឺ​កុំ​ធ្វើ​អី​ឲ្យ​គេ​មើល​ងាយ និងអាណិត​ តែត្រូវ​ធ្វើ​ខ្លួន​ឲ្យ​រឹង​មាំ ទើប​គេ​ដឹង​ថា​គេ​ចោល​មនុស្ស​ខុស​ហើយ៕

ចុចអាន៖ក្រោយ​បែក​បាក់​ស្នេហា​ រឿង​អាក្រក់ទាំង​នេះ​នឹង​កើត​ឡើង​ភ្លាម​ៗ

ប្រភព៖ eharmony ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម