១ សប្ដាហ៍​ស្រកបាន ៤ គីឡូហ៊ានសាកអត់?

  • 2020-08-04 05:15:00
  • ចំនួនមតិ 187 | ចំនួនចែករំលែក 745

វាមិនមែនជារឿងងាយស្រួលទេសម្រាប់មិត្តនារីយើងក្នុងការសម្រកទំងន់ ហើយប្រហែលជាគ្មានវិធីណាមួយដែលអ្នកមិនបានធ្លាប់សាកល្បងហើយ ពេលដែលត្រឡប់កមកវិញញ៉ាំធម្មតាវិញ គីឡូក៏ឡើងស្រើតៗមកវិញដែរនោះ។ បើអ្នកជួបប្រទះនឹងបញ្ហាប្រភេទនេះគួរងាកមកសាកល្បងការតមអាហារបែបនេះវិញម្ដង។

ថ្ងៃទី ១-ថ្ងៃច័ន្ទ 

អាហារពេលព្រឹក៖ ផ្លែឈើ និង ស៊ុតស្ងោរ ២ គ្រាប់

អាហារពេលថ្ងៃត្រង់៖ ផ្លែឈើ និង នំបុ័ង ២ បន្ទះ

អាហារពេលល្ងាច៖ សាឡាត់ និង សាច់ទ្រូងមាន់ស្ងោរ

ថ្ងៃទី ២-ថ្ងៃអង្គារ 

អាហារពេលព្រឹក៖ ផ្លែឈើ និង ស៊ុតស្ងោរ ២ គ្រាប់

អាហារពេលថ្ងៃត្រង់៖ សាឡាត់ និង សាច់ទ្រូងមាន់ស្ងោរ

អាហារពេលល្ងាច៖ ស៊ុតស្ងោរ ២ គ្រាប់ សាឡាត់មួយចាន និង ក្រូចមួយផ្លែ

ថ្ងៃទី ៣-ថ្ងៃពុធ 

អាហារពេលព្រឹក៖ ផ្លែឈើ និង ស៊ុតស្ងោរ ២ គ្រាប់

អាហារពេលថ្ងៃត្រង់៖ ឈីស និង នំបុ័ង ១ បន្ទះ ព្រមទាំងផ្លែប៉េងប៉ោះ

អាហារពេលល្ងាច៖ សាឡាត់ និង សាច់ទ្រូងមាន់ស្ងោរ

ថ្ងៃទី ៤-ថ្ងៃព្រហស្បតិ៍

អាហារពេលព្រឹក៖ ផ្លែឈើ និង ស៊ុតស្ងោរ ២ គ្រាប់

អាហារពេលថ្ងៃត្រង់៖ ផ្លែឈើ

អាហារពេលល្ងាច៖ សាឡាត់ និង សាច់ទ្រូងមាន់ស្ងោរ

ថ្ងៃទី ៥-ថ្ងៃសុក្រ

អាហារពេលព្រឹក៖ ផ្លែឈើ និង ស៊ុតស្ងោរ ២ គ្រាប់

អាហារពេលថ្ងៃត្រង់៖ បន្លែស្ងោរ ១ ចាន និង ស៊ុតស្ងោរ ២ គ្រាប់

អាហារពេលល្ងាច៖ សាឡាត់ និង សាច់ត្រីសាល់មុនអាំង

ថ្ងៃទី ៦-ថ្ងៃសៅរ៏

អាហារពេលព្រឹក៖ ផ្លែឈើ និង ស៊ុតស្ងោរ ២ គ្រាប់

អាហារពេលថ្ងៃត្រង់៖ ផ្លែឈើ

អាហារពេលល្ងាច៖ សាឡាត់ និង សាច់ទ្រូងមាន់ស្ងោរ

ថ្ងៃទី ៧-ថ្ងៃអាទិត្យ

អាហារពេលព្រឹក៖ ផ្លែឈើ និង ស៊ុតស្ងោរ ២ គ្រាប់

អាហារពេលថ្ងៃត្រង់៖ បន្លែស្រ ១ ចាន សាច់ទ្រូងមាន់ស្ងោរ និង ប៉េងប៉ោះ

អាហារពេលល្ងាច៖ បន្លែស្ងោរ ១ ចាន

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen