មុនចង់ស្រកគីឡូ អ្នកត្រូវចេះអនុវត្តទម្លាប់ប្រចំាថ្ងៃនេះសិនទើបស្រកបានរហ័ស

  • 2020-08-03 05:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តនារីមានរាងធាត់ឬខ្លាញ់ក្បាលពោះច្រើនពេកតែងមានបំណងចង់ស្រកគីឡូឲ្យបានលឿន។ តែការស្រក​គីឡូ​លឿនមិនចេះតែអាចធ្វើបានងាយៗនោះទេ អ្នកត្រូវមានរបបអាហារត្រឹមត្រូវ ហាត់ប្រាណទៀងទាត់ និង​មាន​ទម្លាប់ល្អប្រចំាថ្ងៃទៀតផង។ ហេតុដូចនេះ ប្រសិនបើ​អ្នកតម​អហារ​តែពុំមាន​ទម្លាប់​ប្រចំា​ថ្ងៃអនុវត្ត​ជាប្រ​ចំា​នោះ អ្នកក៏ពុំអាចស្រកបានលឿនដែរ។ យ៉ាងនេះហើយ ចំណុច​ខាង​ក្រោម​នេះនឹង​បង្ហាញ​លោក​អ្នកឲ្យ​បាន​ដឹង​ទំាងអស់គ្នារួមមាន៖

១. ភ្ញាក់ពីគេងពេលព្រលឹមរួចពត់ខ្លួនប្រាណ

នៅពេលព្រឹកព្រលឹម មនុស្សមួយចំនួន​ប្រហែលជាមាន​ទម្លាប់ក្រោកគេង​យឺតៗ​ព្រោះតែ​មានការ​ងាររវល់​ច្រើន​នៅ​ពល​យប់។ ហេតុដូចនេះហើយ ធ្វើឲ្យអ្នកមិនសូវជាចង់ក្រោកពីគេងប៉ុន្មាននោះទេ។ ប្រសិនបើដូច្នោះ ចូរ​អ្នក​បើក​ភ្នែកភ្លាមពេលក្រោកពីគេងត្រូវងើបឡើងហើយពត់ខ្លួនប្រាណដើម្បីឲ្យមានអារម្មណ៍ល្អ។ ការពត់ខ្លួន​ប្រាណ​នេះ មិនត្រឹមតែជួយអ្នកឲ្យសាច់ដុំបានដំណើរការស្រួលនោះទេ តែថែម​ទំាងជួយរាង​កាយ​និង​ចិត្ត​គំនិត​របស់​អ្នករស់រវើកទៀតផង។

២. ផឹកទឹកក្តៅមួយកែវពេលព្រលឹម

មិត្តនារីមួយចំនួនប្រហែលជាដឹងមកហើយថាការទទួលទានពេលព្រលឹមពិតជាសំខាន់ណាស់។ ជាការពិត ការ​ទ​ទួលទាន​ទឹកក្តៅមួយកែវពេលក្រោកពីគេងរួចវាពិតជាល្អសម្រាប់សុខភាពនិងសម្រស់របស់អ្នក។ ប្រសិន​បើ​អ្នក​ទទួលទានទឹកក្តៅបានទៀងទាត់ជាជាងទទួលទានទឹកត្រជាក់នោះ អ្នកនឹង​អាច​មាន​អារម្មណ៍​ស្រស់​ស្រាយ​បានជាងមុន ព្រោះ​ការទទួលទានទឹកវាជួយបង្ក្រប់ជាតិទឹកដែលបាត់បង់អំឡុងពេលគេង។

៣. ទទួលទានអាហារពេលព្រឹកសាមញ្ញ តែសម្បូរទៅដោយសារធាតុចិញ្ចឹម

ដូចទៅនឹង​សុភាសិតមួយតែងពោលឡើងថា ញុំាបាយពេលព្រឹកដូចស្តេច ញុំាបាយល្ងាយដូចអ្នកក្រ។ ឃ្លានេះ​ចង់​សំដៅ​ទៅឲ្យអ្នកជ្រើសរើសអាហារពេលព្រឹកណាសាមញ្ញ ប៉ុន្តែវា​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សម្រាប់​ទ្រ​ទ្រង់​រាងកាយ។ ការបរិ​ភោគ​អាហារពេល​ព្រឹកបាន​ត្រឹម​ត្រូវនឹង​ជួយឲ្យ​អ្នកមាន​កម្លាំង​សម្រាប់​រាងកាយ​ធ្វើការ​ងារ​ផ្សេងៗ។

៤. ផឹកទឹកឲ្យបាន២លីត្រក្នុងមួយថ្ងៃ

ការទទួលទានទឹកបានគ្រប់គ្រាន់ក្នុងមួយថ្ងៃវានឹងជួយឲ្យស្បែករបស់អ្នកភ្លឺរលោងនិងជះឥទ្ធិពលដល់ការសម្រក​រាង​។ តែអ្នកក៏ត្រូវតែយកចិត្តទុ​កដាក់ពេល​ទទួលទានដោយ​មិន​ត្រូវឲ្យតិច​ពេក​ឡើយដើម្បី​ចៀស​វាងការ​មាន​បញ្ហា​លើសុខភាពស្បែក។

៥. បរិភោគគ្រាប់ធញ្ញជាតិឬចំណីផ្សេងៗការពារពេលឃ្លាន

ដើម្បីតែចង់បានរាងស្អាតមួយមុខ អ្នកមិនគួរបង្អត់អាហារសម្រាប់ខ្លួនឯងពេកនោះទេ។ បើអ្នក​សម្រេច​ចិត្តថា​មិន​បរិភោគ អ្នកនឹងបង្កើនបន្ទុកទៅលើរាងកាយអ្នកវិញទេ។ ប្រសិនបើអ្នកឃ្លាននៅពេលណាមួយ អ្នកអាច​ជ្រើស​រើសយកចំណីឬគ្រាប់ធញ្ញជាតិណាមួយដែលមានផ្ទុកខ្លាញ់ល្អមកបរិភោគសម្រាប់ខ្លួនអ្នក។

៦. ចំណាយពេលហាត់ប្រាណមួយម៉ោងក្នុងមួយថ្ងៃ

វាពិតជាសំខាន់ណាស់សម្រាប់ការហាត់ប្រាណជារៀងរាល់ថ្ងៃមិនថាមនុស្សប្រុសស្រីឡើយ។ ការហាត់​ប្រាណ​មិន​តម្រូវ​ឲ្យអ្នកចូលវគ្គបណ្តុះបណ្តាលអីនោះទេ តែអ្នក​អាចហាត់​ដោយ​ខ្លួនឯង​បាន​ដោយ​ធ្វើយ៉ាង​ណា​ឲ្យរាង​កាយ​មានចលនានិងបញ្ចេញញើស។ នៅពេលនោះហើយ អ្នក​នឹង​រក្សា​រាងរបស់​អ្នក​មិន​ឲ្យ​ឡើង​ទម្ងន់​បាន​ដូច​មុន​ទៀតឡើយ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

មើល​តែ​រូប និង​ហាត់​តាម​ ៧ ក្បាច់នេះ អ្នក​អាច​មាន​គូទ​ស្អាត​បាន​យ៉ាង​ងាយ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម