មើល​តែ​រូប និង​ហាត់​តាម​ ៧ ក្បាច់នេះ អ្នក​អាច​មាន​គូទ​ស្អាត​បាន​យ៉ាង​ងាយ

  • 2020-08-03 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គូទ​ស្អាត ស្លៀកពាក់​អ្វី​ក៏​សម​ដែរ ដូចនេះ​មនុស្ស​ស្រីជាច្រើនតែ​ព្យាយាម​ហាត់​ប្រាណ ដើម្បី​មើល​ទៅ​សិចស៊ី ពេល​ស្លៀក​ខោ​រឹបៗ។ តែ​អ្នក​ខ្លះ​មិន​មាន​ពេល​ហាត់​គ្រប់គ្រាន់ ក៏​ខំ​មើល YouTube ឬ​វីដេអូ​ផ្សេង​ៗ ទាំង​មិន​សូវ​យល់។ ដូចនេះ​ឈប់​កង្វល់​ទៀត​ទៅ មិន​បាច់​ចំណាយ​ពេល​វីដេអូ​មើល​តែ​រូប​ខាងក្រោម​នេះ​បាន​ហើយ៖

របៀប​ទី ១ ឈរ​ខ្វែង​ជើង​មុខ​ក្រោយ តែ​ជើង​មួយ​ចំហៀង​រៀង​គង​ពី​លើ​មួយ​ចំហៀង​ទៀត ដៃ​លោត​ត្រង់​ទៅ​មុខ រួច​លា​ជើង​ខាង​ក្រោយ​ឲ្យ​ផ្អៀង​បន្តិច។

របៀប​ទី ២ លើក​ដុំ​ដែក​មូល តែ​ជំហរ​ខ្លួន​ត្រូវ​តែ​ដូច​ក្នុង​រូប ហើយ​ឱន​ងើប​ៗ ១០ នាទី។

របៀប​ទី ៣ លើក​អាល់ទែរ ពេល​ដាក់​ចុះ​ក្រោម​​ត្រគាក​ត្រូវ​អែន​បន្តិច ទើប​ទាញ​ទម្រង់​គូទ​ស្អាត​បាន។

របៀប​ទី ៤ យក​ដៃ​ច្រត់​ទៅ​ក្រោយ ហើយ​ខ្នង​កុំ​ឲ្យ​ដល់​ដី ចំណែក​ជើង​ក៏​ត្រូវ​ទល់​លំនឹង។ បន្ទាប់​មក​លើក​ជើង​មួយ​ឆ្វេង​ឡើង​លើ ហើយ​ដៃ​ស្ដាំ​ទៅ​ប៉ះ​ចុង​ជើង។ ធ្វើ​ឆ្លាស់​គ្នា​ចុះ​ឡើង​ឲ្យ​បាន ៥ នាទី។

របៀប​ទី ៥ យក​ដៃ និង​ជើង​ទប់​ខ្លួន​ដូច​អាវ៉ង់ តែ​ឲ្យ​ខ្ពស់​បន្តិច លើក​ជើង​មួយ​ចំហៀង​ឆ្លាស់​គ្នា​ចុះ​ឡើង​ឲ្យ​ផុត​ក្បាល រយៈពេល ១០ នាទី។

របៀប​ទី ៦ ដេក​ទៅ​លើ​ផ្ទៃ​រាបស្មើ ហើយ​ជើង​មួយ​ចំហៀង​ទាញ​មក​បញ្ឈរ​ជង្គង់ និង​មួយ​ទៀត​លើក​ឡើង​ទៅ​លើ រួច​ហើប​ខ្នង ឲ្យ​ផុត​ពី​​ផ្ទៃ​រាប។

របៀប​ទី ៧ នេះ​ជា​វិធី​ងាយ​ស្រួល​ជាង​គេ ដោយ​អ្នក​គ្រាន់តែ​ឈរ​ជំទើត​ជង​មួយ​ចំហៀង ហើយ​ដៃ​ដាក់​ឲ្យ​កែង​ត្រង់​ចង្កេះ រួច​លើក​ជង្គង់​មក​ប៉ះ​បាតដៃ។

ចុចអាន៖ឲ្យតែ​ចេះ​ឆ្លៀត ៥ ទៅ ១០ នាទី ហាត់ប្រាណ​របៀបនេះ អង្គុយ​ធ្វើការ​សុខៗ​ក៏​អាច​ស្រក​ទម្ងន់​បាន​ដែរ

ប្រភព៖ bestie ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម