ទម្លាប់អាក្រក់ទាំង ៥ យ៉ាងដែលធ្វើអោយជើងមិនស្រលូនស្អាត
- 2020-07-23 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់អាក្រក់ទាំង ៥ យ៉ាងដែលធ្វើអោយជើងមិនស្រលូនស្អាត
ពេលខ្លះមានដែលគិតអត់ ទោះបីជាខំតមអាហារ និង ហាត់ប្រាណយ៉ាងណា ជើងក៍នៅតែមិនស្រឡូនស្អាតតាមដែលគិតទុក។ កញ្ញាសូមនាំមកជូននូវទំលាប់មិនល្អទាំង ៦ យ៉ាងដែលគួរចៀសវាង៖
១. អាហារហឺរ និង ប្រៃខ្លាំង

ជាធម្មតារាល់ពេលដែលទទួលអាហារដែលមានជាតិសូដ្យូម និងកំរិតហឺរខ្ពស់ តែងធ្វើអោយយើងស្រេចទឹក។ ជាតិប្រៃពីអាហារប្រភេទនេះអាចបណ្តាលអោយទឹកនឹងបន្តស្តុកទុកនៅក្នុងរាងកាយ គួបផ្សំនឹងការមិនសូវហាត់ប្រាណ ដែលបណ្តាលកំភួនជើងរីកធំជាងមុនទាំងមិនដឹងខ្លួន។
២. ការអង្គុយ និង អង្គុយទាក់ខ្លារយះពេលយូរ
មានដែលធ្លាប់ចាប់អារម្មណ៏អត់ ពេលអង្គុយធ្វើការយូរ ហើយក្រោកឈរឡើងមានអារម្មណ៏ថាជើងស្ពឹកស្រពន់ ព្រមទាំងហើមធំ? ការអង្គុយស្ងៀមយូរ ដោយមិនធ្វើចលនា អាចបណ្តាលអោយឈាមរត់មិនស្រួល ជាពិសេសពេលអង្គុយក្នុងបន្ទប់ត្រជាក់ពេក ជាតិខ្លាញ់នៅក្នុងខ្លួនឹងចាប់ផ្ដើមមកកកកុញ នៅផ្នែកភ្លៅ ដែលអោយជើងកាន់តែរីកធំឡើងមិនស្អាត។
៣. ទទួលទានទឹកមិនគ្រប់គ្រាន់
ការទទួលទានទឹកមិនគ្រប់គ្រាន់ធ្វើអោយមានការប៉ះពាល់ដល់ការរំលាយអាហារ និង ការបន្ទោរបង់ ដែលមិនត្រឹមតែធ្វើអោយក្បាលពោះមិនរាបស្មើព្រមទាំងជើងធំ មិនស្រឡូនស្អាត។
៤. មិនចូលចិត្តដើរ រឺ ហាត់ប្រាណ
មិនចាំបាច់ទាល់តែហាត់ប្រាណនោះ គ្រាន់តែការដើរចុះឡើងច្រើន ព្យាយាមប្រើជណ្តើរជើងចៀសជាងជណ្ដើរយន្តក៏អាចអោយជើងមិនធំឡើងបានដែរ។ ជាពិេសសពេលចូលគេងភ្លាមបន្ទាប់ពីទទួលទានអាហាររួច គួរទុកពេលអោយក្រពះរំលាយអាហារទាំងនោះសិន ដោយការមិននៅស្ងៀម រឺ ធ្វើការងារផ្ទះផ្សេងៗ។
៥. មិនពត់ខ្លួនក្រោយពេលរត់ហាត់ប្រាណ
ស្រ្តីភាគច្រើនតែងមានការយល់ច្រលំថាការ រត់ហាត់ប្រាណអាចបណ្តាលអោយជើង ជាពិសេសកំភួនជើងកាន់តែធំឡើង។ តាមពិត កំភួនជើងសម្បូរទៅដោយជាតិខ្លាញ់ច្រើនជាងសាច់ដុំ ហើយការរត់ហាត់ប្រាណអាចជួយកម្ចាត់ចោលនូវជាតិខ្លាញ់មិនល្អទាំងនេះ គួបផ្សំនិងការពត់ខ្លួនប្រាណ ព្រមទាំងម៉ាស្សាត្រង់ផ្នែកជើង ដើម្បីទទួលបានជើងហាប់ណែន ស្រឡូនស្អាត។