អ្នកគាំទ្រព្រួយបារម្ភពេលឃើញ Fan Bingbing បង្ហោះសារបាក់ទឹកចិត្ត
- 2020-07-21 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រព្រួយបារម្ភពេលឃើញ Fan Bingbing បង្ហោះសារបាក់ទឹកចិត្ត
ក្រោយរឿងអាស្រូវគេចពន្ធរាប់រយលានដុល្លារ ទាំងអាជីពការងារ និងជីវិតរស់នៅរបស់កំពូលតារសម្ដែងស្រីចិន Fan Bingbing សុទ្ធតែជួបការលំបាក។ ថ្មីៗនេះ អ្នកគាំទ្រនាងព្រួយបារម្ភជាខ្លាំងពេលឃើញនាង បង្ហាញអារម្មណ៍បាក់ទឹកចិត្ត។
កាលពីព្រឹកថ្ងៃទី ២០ ខែកក្កដាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា នៅលើបណ្ដាញសង្គម Weibo តារាសម្ដែងស្រីលំដាប់ A ចិន បានបង្ហោះពីសារធុញថប់នឹងជីវិត។ ជាក់ស្ដែង ស្រីស្អាតវ័យ ៣៩ឆ្នាំ បានសរសេរថា៖ ព្យាយាមរស់ដោយបង្ខំ។
ក្រោយរឿងអាស្រូវគេចពន្ធឆ្នាំ ២០១៨ និងបែកបាក់ពីគូដណ្ដឹងរួចមក នេះគឺជាលើកទី១ហើយដែលតួរឿង ព្រះនាងយេយេបង្ហោះពីអារម្មណ៍ខ្លួនឯង។ ប្រភពខាងលើ បានឲ្យដឹងថា សិល្បកររូបនេះ បានធ្លាក់ចូលអាការៈនឿយហត់ផ្លូវចិត្តអស់រយៈពេល កន្លះឆ្នាំមកហើយ។
សកម្មភាពថ្មីបំផុតរបស់ Bingbing បានធ្វើឲ្យអ្នកគាំទ្ររបស់នាងបារម្ភជាខ្លាំង ព្រោះតាំងពីដើមមក នាងគឺជានារីរឹងមាំម្នាក់ មិនដែលត្អូញត្អែរឡើយ។ ពួកគេបានបញ្ចេញមតិលើកទឹកចិត្តថា៖ សូមអ្នកគ្រប់គ្នាកុំរិះគន់នាងទៀត និងស៊ូស៊ូឡើងជាដើម។ មុននោះមួយថ្ងៃ គេប្រទះឃើញ តួអ៊ូ ម៉ឺនាងទៅមើលគំនូរជាមួយម្ដាយនៅសារមន្ទីរ ដោយរាងរបស់នាងស្គមជាងមុនច្រើន៕