សិស្ស​ប្រុស​ចិន​ត្រូវ​ដាច់​សរសៃ​ខួរ​ក្បាល​ ពិការ​ដៃ​មួយ​ចំហៀង ក្រោយ​ពេល​លេង​ហ្គេម​មួយ​ថ្ងៃ ២២​ម៉ោង

  • 2020-07-17 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​​ក្នុង​កំឡុង​ពេល​រៀន​អនឡាញ​នៅ​ផ្ទះ ដោយ​សារ​ជំងឺ​កូវីដ ១៩ ក្មេង​ប្រុស​ម្នាក់​មក​ពី​ប្រទេស​ចិន បាន​ចំណាយ​ពេល​លេង​ហ្គេម​ច្រើន​ពេក នាំ​ឲ្យ​ដាច់​សរសៃ​ឈាម​ក្បាល កម្រើកដៃ​លែង​បាន។ កាល​ពី​ថ្ងៃ​ទី ១៦ ខែ​កក្កដា​មុន​នេះ ទូរទស្សន៍​ខេត្ត Nanning ប្រទេស​ចិន​បាន​រាយការណ៍​ថា យុវសិស្ស​វ័យ ១៥​ឆ្នាំ​មួយ​រូប បាន​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ហើយ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​ភ្លាម​នៅ​មន្ទីរពេទ្យនៅ Guang Xi។

ក្រោយ​ពេល​ត្រួត​ពិនិត្យ វេជ្ជបណ្ឌិត​បាន​ប៉ាន់ស្មាន​ថា យុវជន​រូប​នេះ​ដាច់​សរសៃ​ឈាម​ដោយ​សារ ​ខ្វះ​ឈាម​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​គេ​កម្រើក​ដៃ​ឆ្វេង​បាន​ទាំង​ស្រុង។

តាម​នោះ​ដែរ​ ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩ ក្មេង​ប្រុស​រូប​នេះ​បាន​ប្ដូរ​ពី​រៀន​នៅ​សាលា​មក​រៀន​អនឡាញ​វិញ។ តែ​ឪពុក​ម្ដាយ​គេ​មិន​ដឹង​ឡើយ​ថា​ កូន​មាន​រៀន​ឬ​អត់ ដោយ​គេ​តែង​ចាក់​សោរ​ជាប់​ជា​និច្ច។ នៅ​ពេល​ដឹង​ខ្លួន​ឡើង ទើប​ក្មេង​ប្រុស​កើត​ឆ្នាំ ២០០៥ នេះ​​ឲ្យ​ដឹង​ថា គេ​នៅ​ក្នុង​បន្ទប់​ លេងហ្គេម​មួយ​ថ្ងៃ​ដល់​ទៅ ២២​ម៉ោង។ បច្ចុប្បន្ន វេជ្ជបណ្ឌិត​កំពុង​ហ្វឹក​ហាត់​គេ​ឲ្យ​កម្រើក​ដៃ​បន្តិចម្ដង ដោយ​សង្ឃឹម​ថា អាច​ឲ្យ​ដៃ​នេះ​ជា​ឡើង​វិញ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម