មិត្តនារីៗមានបញ្ហាគេងមិនលក់ តោះមកដឹងពីដំណោះស្រាយទាំងអស់គ្នា
- 2020-07-16 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តនារីៗមានបញ្ហាគេងមិនលក់ តោះមកដឹងពីដំណោះស្រាយទាំងអស់គ្នា
មនុស្សជាច្រើនមិនថាប្រុសស្រីឡើយ ភាគច្រើនមានបញ្ហាការគេងមិនលក់ដែលភាសាអង់គ្លេសហៅថា «insomnia»។ នៅពេលអ្នកគេងមិនគ្រប់គ្រាន់ រាងកាយនឹងទទួលផលប៉ះពាល់ក្នុងការធ្វើការ។ ហេតុដូចនេះ ដើម្បីជួយអ្នកឲ្យគេងលក់ស្រួល ចូរអ្នកអនុវត្តតាមវិធីទាំង ៤ យ៉ាងដូចខាងក្រោមនេះរួមមាន៖
១. ប្រើប្រេងក្រអូប (soothing essential oil)
ការប្រើប្រាស់ប្រេងប្រភេទនេះនឹងជួយឲ្យអារម្មណ៍របស់អ្នកស្ងប់ស្ងាត់ដោយសារតែក្លិនរបស់ប្រេង។ វានឹងជួយឲ្យអ្នកបានសម្រាកស្រួលទាំងផ្លូវកាយនិងផ្លូវអារម្មណ៍ ឆាប់ចូលគេងលឿន។
២. ចៀសវាងភ្លើងពណ៌ខៀវ
មិត្តនារីជាច្រើនចូលចិត្តប្រើប្រាស់ទូរស័ព្ទដៃមុនពេលចូលគេងដោយមិនបានយកចិត្តទុកដាក់ជាមួយផលប៉ះពាល់នៃភ្នែកឡើយ។ ភ្លើងពណ៌ខៀវដែលកើតចេញពីអេក្រង់ទូរស័ព្ទដៃបង្អាក់ដល់ការផលិតមេឡាតូនីនដល់ខួរក្បាលនិងគុណភាពនៃការគេងទៀតផង។ ដូច្នេះហើយ អ្នកគួរតែកុំប្រើទូរស័ព្ទ ឬ កុំព្យូទ័រ ១ ម៉ោងមុនពេលចូលគេង។
៣. ជ្រើសរើសឈុតគេងយប់ឲ្យត្រឹមត្រូវ
អ្នកគួរតែប្តូរឈុតគេងយប់របស់អ្នក ព្រោះឈុតខ្លះមានសភាពស្អុះស្អាប់ដែលធ្វើឲ្យអ្នកពិបាកគេង ឬអ្នកក៏អាចគេងដោយមិនស្លៀកពាក់ក៏បានដើម្បីឲ្យរាងកាយមានភាពស្រឡះ។ លើសពីនេះ អ្នកក៏អាចពាក់ស្រោមជើងបន្ថែមទៀតដើម្បីជួយបង្កើនកម្តៅពេលគេង។ នៅពេលជើងរបស់អ្នកកក់ក្តៅវានឹងជួយទៅដល់លំហូរឈាមស្រួលនិងឆាប់គេងលក់។
៤. ញុំាទឹកដោះគោមុនពេលចូលគេង
អ្នកអាចទទួលទានទឹកដោះគោក្តៅៗមួយពែងមុនពេលចូលគេង ឬ ក៏ញុំាអាហារណាដែលផ្ទុកជាតិ tryptophan និងម៉ាញេស្យូមដើម្បីឲ្យឆាប់គេងលក់។ ឧទាហរណ៍ដូចជា ផ្លែចេក គ្រាប់អាល់ម៉ុនសុទ្ធតែល្អសម្រាប់ការជួយឲ្យគេងលក់លឿន។
រូបភាព៖ Pinterest
ចុចអានបន្ត៖
មិត្តនារីមានសាច់ដើមដៃច្រើន គួរសាកល្បងហាត់លំហាត់ប្រាណនេះ