មិត្តនារីមានសាច់ដើមដៃច្រើន គួរសាកល្បងហាត់លំហាត់ប្រាណនេះ
- 2020-07-16 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តនារីមានសាច់ដើមដៃច្រើន គួរសាកល្បងហាត់លំហាត់ប្រាណនេះ
សម្រាប់មិត្តនារីមួយចំនួនដែលមានសាច់យារធ្លាក់ច្រើននៅដើមដៃអាចនឹងមិនមានទំនុកចិត្តគ្រប់គ្រាន់ពេលច ង់ស្លៀកសម្លៀកបំពាក់អាវវាល។ នៅពេលអ្នកធាត់ ឬអ្នកឡើងទម្ងន់ រូបរាងកាយរបស់អ្នកនឹងប្រែប្រួលទៅតាមហ្នឹងដែរ ហេតុដូច្នោះហើយធ្វើឲ្យអ្នកពិបាកជ្រើសរើសសម្លៀកបំពាក់ណាស់។ ថ្ងៃនេះ ប្រិយមិត្តទំាងអស់គ្នានឹងបានដឹងពីវិធីងាយៗជួយឲ្យដើមដៃរបស់អ្នកមានសាច់តិចឬស្រកស្រឡូនធម្មតាវិញ។ វិធីទំាងនោះរួមមាន៖
ជំហានទី ១
អ្នកត្រូវអង្គុយដូចធម្មតាដោយត្រដាងដៃរបស់អ្នកទំាងសងខាង។ រួចហើយក៏ទះដៃទំាងពីរចូលគ្នា ដោយធ្វើជា ៣ ដងក្នុងមួយថ្ងៃ ហើយក្នុងមួយដងធ្វើទះចូលគ្នាឲ្យបានចំនួន ៤០ ដង។
ជំហានទី ២
អ្នកត្រូវថយកែងដៃរបស់អ្នកហើយធ្វើជារង្វង់។ តែអ្នកត្រូវចងចំាថារក្សាខ្នងឲ្យត្រង់ នៅពេលអ្នកធ្វើវា។ ធ្វើដូចនេះជាបីផ្នែក ដោយមួយផ្នែកៗមានចំនួន ៤០ ដង។
ជំហានទី ៣
អ្នកត្រូវរក្សាដៃរបស់អ្នកឲ្យបាន ៩០ ដឺក្រេ រុញដៃទំាងពីរទៅមុនទៅក្រោយ។ អ្នកត្រូវធ្វើឲ្យបានជាបីផ្នែកដោយមួយផ្នែកៗមានចំនួន ៤០ ដងដូចគ្នានឹងក្បាច់ផ្សេងទៀត។
មានហេតុផលជាច្រើនដែលធ្វើឲ្យអ្នកមានសាច់យារធ្លាក់នៅដើមដៃដូច្នោះដោយវាអាចមកពី ការពាក់អាវរឹបៗពេក ការប្រមូលផ្តុំជាតិខ្លាញ់ ការមានកាយវិការមិនត្រឹមត្រូវជាដើម។ ប៉ុន្តែកាលណាអ្នកធ្វើលំហាត់ប្រាណបានត្រឹមត្រូវនិងជាប្រចំា អ្នកនឹងអាចរក្សាដៃរបស់អ្នកឲ្យនៅស្រឡូនដូចមុនបាន៕
រូបភាព៖ 小红书@梁馨, Pinterest
ចុចអានបន្ត៖
ផលវិបាកនៃការញុំាទឹកតិចដែលអ្នកគួរតែដឹង