កំហុសដ៏ធំៗទាំង ៤ នៃការប្រើប្រាស់ទូរសព្ទដៃខុសរបៀប
- 2020-07-14 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសដ៏ធំៗទាំង ៤ នៃការប្រើប្រាស់ទូរសព្ទដៃខុសរបៀប
តើអ្នកដឹងទេថាការប្រើទូរសព្ទដៃរបស់អ្នកត្រឹមត្រូវដែរឬទេ? អ្នកប្រហែលជាដាក់ទូរសព្ទដៃរបស់អ្នកនៅក្បែរពេលគេង ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនគួរទុកដាក់វានៅក្បែរខ្លួនអ្នកពេកឡើយ ព្រោះវាអាចផ្តល់ទុក្ខទោសដ៏អ្នកដោយប្រការណាមួយក៏ថាបាន។ ចង់ដឹងថាកំហុសធំទាំង ៤ ក្នុងការប្រើទូរសព្ទដៃខុសរបៀបមានអ្វីខ្លះ សូមអាននូវចំណុចខាងក្រោម៖
១. គេងជាមួយទូរសព្ទដៃ
ទូរសព្ទដៃជាគ្រឿងបញ្ចូននិងទទួលអេឡិចត្រូម៉ាញេទិក។ នេះមានន័យថាវាបញ្ចេញរលកវិទ្យុ។ បើទោះជាមិនទាន់មានការបញ្ជាក់ក៏ដោយ ការស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា នៅពេលអ្នកគេងដាក់ទូរសព្ទនៅក្បែរខ្លួនគឺមិនល្អសម្រាប់ខួរក្បាលអ្នកឡើយ ។ ដូច្នេះ អ្នកគួរតែព្យាយាមដាក់ Airplane mode អំឡុងពេលគេង ប្រសិនបើអ្នកមិនចង់ដាក់វានៅឆ្ងាយពីខ្លួនអ្នក។
២. ទទួលយកពន្លឺពណ៌ខៀវពីស្រ្គីនទូរសព្ទរយៈពេលយូរពេក
ពន្លឺចេញពីទូរសព្ទដៃរបស់អ្នកទប់ជាតិ melatonin ដែលជាអរម៉ូនគ្រប់គ្រងវដ្តនៃការគេង។ លើសពីនេះ វាក៏នាំមានបញ្ហាឈឺក្បាល ឈឺភ្នែក និងការសម្លឹងផងដែរ។ ដូច្នេះ អ្នកគួរតែព្យាយាមកំណត់ពន្លឺនៅលើទូរសព្ទដៃរបស់អ្នកឲ្យបានត្រឹមត្រូវ។
៣. ដាក់ទូរសព្ទដៃផ្ទាល់ជាមួយនឹងស្បែករបស់អ្នក
មានការសិក្សាជាច្រើនទាក់ទងជាមួយនឹងទូរសព្ទដៃនិងជំងឺមហារីក ពិសេសការបញ្ចូនសញ្ញាទូរសព្ទនោះមាន ៩០០ MHz ដែ់លធ្វើឲ្យទូរសព្ទរបស់អ្នកកាន់តែក្តៅ។ ស្បែករបស់អ្នកនឹងស្រូបយកកំដៅនោះយ៉ាងងាយ ពេលណាដែលអ្នកដាក់នៅក្បែរខ្លួន។
៤. ការសម្លឹងមើលទូរសព្ទដៃដោយកាយវិការមិនត្រឹមត្រូវ
វាជារឿងពិតដែលការប្រើទូរសព្ទដៃបណ្តាលឲ្យមានរបួសមេដៃហៅថា tenosynovitis។ រីឯបញ្ហាសុខភាពមួយទៀតនោះ ការឪនមើលទូរសព្ទកៀកពេកធ្វើឲ្យឆ្អឹងខ្នងរបស់អ្នកព្រឹងជាលំដាប់។ ដូច្នេះ ជាការល្អអ្នកគប្បីសម្លឹងមើលទូរសព្ទកុំឪនពេក ធ្វើយ៉ាងណារក្សាករបស់អ្នកឲ្យបានត្រង់ល្មម។
ចុចអានបន្ត៖
ពិបាកសម្រកខ្លាញ់ក្បាលពោះណាស់មែនទេ សាក ៣ ចលនាសាមញ្ញនេះម្តងមើល៍!