ពិបាកសម្រកខ្លាញ់ក្បាលពោះណាស់មែនទេ សាក ៣ ចលនាសាមញ្ញនេះម្តងមើល៍!
- 2020-07-13 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិបាកសម្រកខ្លាញ់ក្បាលពោះណាស់មែនទេ សាក ៣ ចលនាសាមញ្ញនេះម្តងមើល៍!
ការមានខ្លាញ់លើក្បាលពោះពិតជាមិនមានភាពងាយស្រួលសម្រាប់មិត្តនារីឡើយ។ មានពេលខ្លះការសម្រកខ្លាញ់នៅលើក្បាលពោះមិនមែនជាការងាយស្រួលឡើយ។ ពិសេសបន្ទាប់ពីបរិភោគអាហាររួចហើយ អ្នកតែងអង្គុយមួយសន្ទុះដើម្បីសម្រកក្បាលពោះជាដើម តែអ្នកក៏អាចសាកតាមវិធីអស់នេះបានដែរ។ មិត្តនារីមួយចំនួនចង់ស្រកក្បាលពោះត្រូវការហាត់ប្រាណឲ្យបានទៀតទាត់ តមចំណីអាហារនានាជាដើម។ ហេតុដូចនេះហើយ ថ្ងៃនេះប្រិយមិត្តទំាងអស់គ្នានឹងបានដឹងពីបីវិធីសាមញ្ញៗជួយសម្រកខ្លាញ់នៅលើក្បាលពោះ។ ៣ចលនានោះរួមមាន៖
១. ឈរឲ្យត្រង់ផ្អែកខ្លួននឹងជញ្ជំាង
ការឈរបន្ទាប់ពីបរិភោគអាហាររួចហើយអាចជួយឲ្យអ្នកកាត់បន្ថយជាតិខ្លាញ់នៅក្បាលពោះបាន។ សកម្មភាពដ៏សាមញ្ញនេះជួយការពារការប្រមូលជាតិខ្លាញ់នៅលើក្បាលពោះពិសេសការឈរផ្អែកនឹងជញ្ជំាងជាសកម្មភាពដ៏ល្អមួយ។ លើសពីនេះចលនាមួយនេះជួយការពារអ្នកពីការគមខ្នងបានទៀតផង។ ដើម្បីធ្វើចលនានេះ អ្នកត្រូវឈរឲ្យត្រង់ខ្លួន ត្រូវប្រាកដថាក្បាល ស្មារ កំភួនជើង និងកែងជើងជាប់នឹងជញ្ជំាង ពោះឲ្យតឹងណែន។ សម្រាប់អ្នកមិនធ្លាប់ឈរបែបនេះលើកដំបូង គប្បីសាកឈរឲ្យត្រង់ស្មើយ៉ាងហោចណាស់ ៥ នាទី។
២. អង្គុយទល់នឹងជញ្ជំាង
អ្នកគប្បីអង្គុយទល់នឹងជញ្ជំាងដូចរូបរយៈពេល ៣០ វិនាទី ទៅ ១ នាទីដោយធ្វើយ៉ាងណាឲ្យក្បាល ស្មារ និងត្រគាកផ្អែកនឹងជញ្ជំាងស្រួល។ សកម្មភាពនេះប្រៀបដូចជាការអង្គុយលើកៅអីក្នុងឱកាសអញ្ចឹង ដោយវាជួយហ្វឹកហាត់អវៈយវៈផ្នែកខាងក្រោមបានស្រួល។
៣. ដាក់ដៃលើជង្គង់
សកម្មភាពនេះគឺជួយលើកជើងនិងប៉ះជង្គង់ដោយវាជួយបង្កើនកម្លាំងផ្នែកខាងក្នុងរបស់អ្នកនិងអវៈយវៈផ្នែកខាងក្រោមអ្នក។ ដើម្បីធ្វើចលនានេះបានអ្នកត្រូវឈរជើងម្ខាងឲ្យត្រង់ឡើងលើ លើកជើងម្ខាងទៀតឲ្យបាន ៩០ ដឺក្រេ ហើយយកដៃរបស់អ្នកមកដាក់លើជង្គង់ ហើយបន្តរក្សាឲ្យបាន ៣០ វិនាទី។ បន្ទាប់មកទៀតផ្លាស់ប្តូរជើងអ្នកម្តងម្ខាងដោយរក្សាចលនាដដែល៕
រូបភាព៖ Pinterest, Xiaohongshu@Da Yue Yue
ចុចអានបន្ត៖
៣ ទម្លាប់ពេលល្ងាចជួយអ្នករក្សាយុវភាពយូរអង្វែង រស់បានយូរនិងមានថាមពល