អ្នកលក់ទុរេននៅម៉ាឡេស៊ី គិតលុយទៅតាមស៊េរីឡានដែលភ្ញៀវជិះមកទិញ
- 2020-07-08 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលក់ទុរេននៅម៉ាឡេស៊ី គិតលុយទៅតាមស៊េរីឡានដែលភ្ញៀវជិះមកទិញ
ដោយទាញផលប្រយោជន៍ពីទីផ្សារសេរី អ្នកលក់ផ្លែធូរេននៅក្នុងប្រទេសម៉ាឡេស៊ី អាចកាត់ថ្លៃលក់តាមចិត្ត ដោយអាស្រ័យលើយានជំនិះដែលភ្ញៀវជិះមកទិញ។ ទោះបីជា ផ្លែធូរេនមិនមែនជាចំណូលចិត្តរបស់មនុស្សគ្រប់គ្នាក៏ដោយ ដោយអ្នកខ្លះគិតថាផ្លែឈើប្រភេទនេះមានក្លិនស្អុយនោះ មនុស្សជាច្រើនផ្សេងទៀតគិតថា ផ្លែនេះឆ្ងាញ់ខ្លាំង ដោយអាចញ៉ាំបានរាល់ថ្ងៃដោយមិនទ្រលាន់។
ខណៈផ្លែធូរេនកំពុងចូលរដូវនៅពេលនេះ នៅប្រទេសម៉ាឡេស៊ី មនុស្សជាច្រើនបានសម្រុកគ្នាទៅទិញផ្លែនេះមកបរិភោគទាន់កំពុងមានច្រើន។ យ៉ាងណាក្ដី ដោយសារតែឃើញកំណើននៃអតិថិជនកើនឡើង អ្នកលក់នៅប្រទេសនេះបានឆ្មក់ឱកាស ហើយលក់នៅក្នុងតម្លៃតាមតែចិត្តខ្លួនចង់។
វិធីដែលពួកគេកំណត់តម្លៃលក់ចេញនោះគឺ អាស្រ័យលើរថយន្តដែលភ្ញៀវជិះមកទិញ។ តាមនោះដែរ ប្រសិនបើភ្ញៀវជិះឡានថ្លៃៗ ពួកគេនឹងលក់តម្លៃថ្លៃ ហើយបើអ្នកបើកបរតម្លៃទាបមកទិញ នឹងទទួលបានតម្លៃលក់ចេញទាបដូចគ្នា។
មូលហេតុដែលអ្នកលក់អាចធ្វើបែបនេះបាននោះគឺ មកពីការលក់នេះ គ្មានការស្លាកតម្លៃនោះឡើយ ដូចនេះអ្នកលក់ អាចកាត់ថ្លៃតាមមាត់។ ជាក់ស្ដែង អ្នកលក់ទាំងនេះ នឹងលក់តម្លៃគុណនឹង ២ ឬនឹង៣ ប្រសិនបើអ្នកភ្ញៀវជិះឡានថ្លៃមកទិញ៕
ចុចអានបន្ត៖ តារាសម្ដែងប្រុសល្បីឈ្មោះក្នុងរឿងទិនហ្វី ដាច់សរសៃឈាមខួរក្បាលពិការមួយចំហៀងខ្លួន និយាយលែងកើត