ភេសជ្ជៈស្រស់ឆ្ងាញ់ ៤ មុខអាចធ្វើញុំាខ្លួនឯងនៅផ្ទះបានហើយនៅជួយឲ្យស្បែកភ្លឺនិងស្រកទម្ងន់ទៀត

  • 2020-07-03 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សភាគច្រើនមិនសូវចូលចិត្តទទួលទានភេសជ្ជៈផ្អែមៗប៉ុន្មាននោះទេ ព្រោះតែវាមានផ្ទុកជាតិ​ស្ករងាយ​ធ្វើ​ឲ្យ​ពួកគេធាត់។ ប្រសិនបើអ្នកជាមនុស្សក្នុងចំណោមពួកគេនោះ អ្នកអាចធ្វើភេសជ្ជៈ​ស្រស់ធម្មជាតិ​ញុំាដោយ​ខ្លួន​ឯងបាននៅផ្ទះយ៉ាងស្រួល។ លើសពីនេះ ភេសជ្ជៈបួនមុខនេះ​មិនត្រឹមតែជួយ​ឲ្យអ្នកស្រស់ស្រាយនោះទេ តែ​វា​ថែមទំាងជួយឲ្យស្បែករបស់អ្នកភ្លឺថ្លានិងមានក្បាលពោះស្រស់ស្អាតទៀតផង។ ហេតុដូចនេះហើយ ថ្ងៃ​នេះ ប្រិយមិត្តអ្នកអានទំាងអស់គ្នានឹងបានដឹងពីភេសជ្ជៈទំាងបួនមុខនោះរួមមាន៖

រូបតំណាង

**១. ទឹកម្នាស់**

ភេសជ្ជៈនេះស័ក្តិសមនៅក្នុងរដូវក្តៅតែម្តង ប្រសិនបើអ្នកចូលចិត្តទទួនទានទឹកផ្លែឈើស្រស់។ ការទទួល​ទាន​ទឹក​ម្នាស់​នៅពេលពោះទទេអាច​ជួយកាត់បន្ថយការឃ្លានជាតិស្ករបាន។ ចំណែក​ឯអ្នកកំពុង​តែ​ស្រក​គីឡូក៏​អាច​ទ​ទួល​ទានផ្លែម្នាស់ស្រស់ៗបានដែរ វាមានជាតិ thiamine ជាសារធាតុដ៏សំខាន់ងាយបំប្លែងទៅជាថាមពល ជួយ​ជម្រុញ​ដ៏ការរំលាយអាហារនិងធ្វើឲ្យឈាមរត់បានល្អក្នុងរាងកាយ។

រូបតំណាង

២. ទឹកប្ល៊ូប៊ឺរី

នៅក្នុងទឹកប្ល៊ូប៊ឺរីមួយកែងមានផ្ទុកជាតិសរសៃចំនួន ៤ ក្រាម។ ជាតិសរសៃ​នៅក្នុង​ភេសជ្ជៈ​មួយ​នេះអាច​ជួយ​ជម្រុញ​ផ្នែក​ពោះវៀន peristalsis មានដំណើរការល្អ។ សម្រាប់មិត្តនារីណាមានចលនា​ពោះវៀនខ្សោយគប្បី​សាក​ល្បងទទួលទានទឹកផ្លែឈើប្រភេទនេះ។ ហើយបន្ទាប់មកទៀត ក្រពះនឹងមិនប្រមូលផ្តុំនៅចលនា​នេះ​ដែល​ធ្វើ​រាងកាយ​អាចបំបាត់ជាតិពុលបានល្អវិញ។

រូបតំណាង

៣. ទឹកគីវី

ក្រៅពីផ្លែប្ល៊ូប៊ឺរី នៅមានផ្លែគីវីក៏សម្បូរទៅដោយជាតិសរសៃដែរ វាមានតួនាទីជួយសម្រួលដ​ល់ចលនារបស់​ពោះ​វៀន​និងជួយកាត់បន្ថយពេលវេលាមិនល្អដែលសារធាតុបង្កគ្រោះថ្នាក់ក្នុងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ វា​ជួយ​ធ្វើឲ្យមានតុល្យភាព sebum hyperplasia ជួយកាត់បន្ថយស្បែកឡើងប្រេង និងកាត់បន្ថយបញ្ហាមុន​លើ​ផ្ទៃ​មុខ។ ពិសេសនោះ វីតាមីន C នៅក្នុងផ្លែឈើនេះជួយធ្វើឲ្យស្បែកសនិងកាត់បន្ថយស្នាមអុជខ្មៅ។

រូបតំណាង

៤. ផ្លែប៊ឺរ

៧០ភាគរយនៃកាឡូរីក្នុងផ្លែប៊ឺរគឺកើតចេញពីជាតិខ្លាញ់ ប៉ុន្តែខ្លាញ់នេះគឺជាអាស៊ីតOleic ដែលល្អសម្រាប់​រាង​កាយ​មនុស្ស​នោះទេ។ ជាតិអាស៊ីតប្រភេទនេះជួយការពារកោសិកាមហារីក។ ហើយក៏​មានការ​សិក្សា​មួយ​ចំ​នួន​បង្ហាញឡើងដែរថា ប្រសិនបើស្ត្រីមានជាតិអាស៊ីតនេះច្រើនក្នុងរាងកាយនោះ ពួកគេនឹង​មានហា​និភ័យ​នៃ​ជំងឺ​មហារីកសុដន់តិច។ លើសពីនេះទៅទៀត ទឹកផ្លែប៊ឺរគឺល្អសម្រាប់សុខភាពស្បែក​សុភាពនារីណាស់ ព្រោះ​វា​ជួយ​ឲ្យស្បែកស្រស់ស្អាត៕

រូបតំណាង

រូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថប្រយោជន៍ ៧ យ៉ាងនៃការទទួលទានទឹកក្តៅដ៏ល្អសម្រាប់មិត្តនារី

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម