អត្ថប្រយោជន៍ ៧ យ៉ាងនៃការទទួលទានទឹកក្តៅដ៏ល្អសម្រាប់មិត្តនារី

  • 2020-07-01 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការទទួលទានទឹកច្រើនត្រូវបានមនុស្សមិនតិចឡើយនិយាយថាវាផ្តល់គុណសម្បត្តិច្រើនយ៉ាងដល់រាងកាយអ្នក។ តែប្រសិនបើអ្នកចង់ឲ្យមានប្រសិទ្ធភាពកាន់តែល្អប្រសើរនោះ មិត្តនារីគប្បីទទួលទឹកក្តៅឧណ្ហៗវិញ។ ថ្ងៃនេះ​ប្រិយមិត្តទំាងអស់គ្នានឹងបានដឹងពីអត្ថប្រយោជន៍នៃការទទួលទានទឹកក្តៅទំាង ៧ ចំណុច​មក​លើ​រាង​កាយ​អ្នក។ ៧ យ៉ាងនៃការទទួលទានទឹកក្តៅនោះរួមមាន៖

រូបតំណាង

**១. ជួយសម្រួលការរំលាយអាហារ**

ការទទួលទានទឹកក្តៅនៅលើក្រពះទទេអាចជួយសម្រួលដល់ការរំលាយអាហាររបស់ក្រពះ ពោះវៀន និងលុយបំបាត់ជាតិពុលចេញពីរាងកាយ។ ចំណែនឯការទទួលទានទឹកកកបន្ទាប់​ពីទទួលទានអាហារភ្លាមៗ​នឹង​ធ្វើឲ្យប្រេងនិងជាតិខ្លាញ់កើតមាននៅក្នុងអាហារ ហើយនំា​ឲ្យមានការ​ពិបាករំ​លាយ​អាហារ​និង​ផលិត​ជាតិ​ខ្លាញ់​នៅក្នុងរាងកាយ។ ហេតុដូចនេះហើយ បានជានៅតាមភោជនីយដ្ឋានមួយចំនួនមាន​ការផ្តល់ជូនទឹក​ក្តៅ​មួយ​ពែង​បន្ទាប់ពីភ្ញៀវទទួលទានអាហាររួចហើយ។

២. ជួយសម្រួលដល់ចរន្តឈាម

ទឹកក្តៅឧណ្ហៗជួយរំញោចដល់រាងកាយដោយជួយបណ្តេញជាតិខ្លាញ់ដែលមាននៅក្នុងខ្លួនចេញ ជួយកំចាត់​ជាតិ​ពុល​ដែលប្រមូលផ្តុំក្នុងរាងកាយ ជួយសម្រួលដល់សាច់ដុំ និងសម្រួលដល់លំហូរនៃឈាម ជាពិសេស​នោះ​គឺចរន្តឈាមតែម្តង។

៣. ពន្យារភាពចាស់

ប្រសិនបើមានជាតិពុលច្រើនប្រមូលផ្តុំក្នុងរាងកាយនោះ វាអាចនឹងបង្កឲ្យមាន​ជំងឺផ្សេងៗនិងបង្ក​ភាព​ចាស់​នៅ​លើ​រាងកាយអ្នក។ ដូច្នោះហើយ ទឹកក្តៅឧណ្ហៗជាថ្នំាដែលមាន​តម្លៃដ៏ល្អស័ក្ត​សិទ្ធ​សម្រាប់​ជួយព្យាបាល ប​ណេ្តញ​ជាតិពុល ជួសជុលកោសិកាស្បែក និងកាត់បន្ថយការ​វិវត្តនៃភាពជ្រីវជ្រួញ​បានយ៉ាង​មាន​ប្រសិទ្ធ​ភាព។

រូបតំណាង

៤. ជួយសម្រួលដល់ការបន្ទោរបង់និងការទល់លាមក

ការស្ទះនៅក្នុងពោះវៀនងាយធ្វើឲ្យពិបាករំលាយអាហារ បណ្តាលឲ្យមានការទល់លាមក និងមានការ​ប្រមូល​ផ្តុំកាក​សំណល់នៅក្នុងរាងកាយ ហើមពោះនិងមិនស្រួលក្នុងពោះទៀតផង។ មិនត្រឹមតែ​ប៉ុណ្ណោះ​មានមនុស្ស​មួយ​ចំនួន​មានបញ្ហាទល់លាមកគឺដោយសារតែការទទួលទឹកមិនបានគ្រប់គ្រាន់។ ដូច្នោះ ការទទួលទាន​ទឹក​ក្តៅ​បានគ្រប់គ្រាន់នឹងធ្វើឲ្យពោះវៀនរបស់អ្នកមានដំណើរការល្អ ជួយឲ្យមានចលនា​រលូន និងដោះ​ស្រាយ​បញ្ហា​ទល់​លាមកបានយ៉ាងល្អ។

៥. ជួយសម្រកទម្ងន់

ការទទួលទានទឹកក្តៅនឹងជួយឲ្យរាងកាយឡើងកម្តៅ បង្កើនសីតុណ្ហភាពរាងកាយ ជម្រុះការរំលាយអាហារ និង​ជួយ​ដុតបំផ្លាញកាឡូរីបានទៀតផង។ ទឹកជាធាតុដ៏សំខាន់សម្រាប់ប្រិតកម្មជីវគីមីដុត​រំលាយខ្លាញ់​នៅក្នុង​រាងកាយ។ នៅពេលរាងកាយអ្នកខ្វះទឹក វានឹងបន្ថយប្រតិកម្មការដុតជាតិខ្លាញ់ចុះ។ លើសពី​នេះទៅទៀត ការទ​ទួលទាន​ទឹកក្តៅមួយពែងមុនពេលបរិភោគ​អាហារក៏អាចបង្កើនការ​ឆ្អែតនិង​ការពារ​ការបរិភោគ​ច្រើន​ពេក​ប្រសិន​បើអ្នកឃ្លានខ្លំាងដែរ។

រូបតំណាង

៦. បន្ថយការឈឺចាប់

ភាពក្តៅមានឥទ្ធិពលរម្ងាប់ការឈឺចាប់នៅក្នុងរាងកាយ ជួយបន្ធូរសាច់ដុំ និងជួយបន្ធូរការរមួលក្រពើ​កាត់​បន្ថយ​ការឈឺចាប់។ ហេតុដូចនេះហើយ បានជានៅពេលមានរដូវឬមានអាការៈឈឺក្បាល​ អ្នកគប្បីទទួលទាន​ទឹក​ក្តៅ​មួយកែវដើម្បីបំបាត់ភាពឈឺចាប់។

រូបតំណាង

៧. ជួយបង្កើនគុណភាពនៃការគេង

ទឹកក្តៅឧណ្ហៗនឹងជួយសម្រួលដល់សាច់ដុំអ្នក ពិសេសនៅពេលមុនបរិភោគបរិភោគអាហារ និង​មុនពេល​អ្នក​ចូល​គេងព្រោះ​វាជួយរាងកាយអ្នកបានសម្រាកស្រួលនិងបន្ធូរអារម្មណ៍និងធ្វើឲ្យអ្នកគេងលក់ស្រួលតែម្តង។ លើស​ពីនេះ ការទទួលទានទឹកក្តៅមួយកែវមុនពេលចូលគេង វានឹងជួយកាត់បន្ថយចំណង់​នៃការឃ្លាននៅ​ពេល​យប់ ដូច្នោះនឹងធ្វើឲ្យអ្នកកាន់តែមានថាមពលនៅពេលព្រឹក៕​

រូបភាព៖ Pinterest

ចុចអានបន្ត៖

៥​នាទី​រាល់​ថ្ងៃ​ដើម្បី​សុខភាព​ និង​បំបាត់​ខ្លាញ់​ក្រាស់​ផ្នត់​ៗ​នៅ​ក្រោយ​ខ្នង

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម