៤ ចំណុចនៃរូបរាងខាងក្រៅរបស់មនុស្សស្រី ដែលនាំឲ្យបុរសជាប់ចិត្តបំភ្លេចមិនបាន

  • 2020-07-01 09:25:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 19

មនុស្សស្រីស្ទើរតែគ្រប់គ្នាទៅហើយ មិនថាអ្នកស្រលាញ់ភាពសិចស៊ី អ្នកស្រលាញ់​ភាព​រម្យទម​សាមញ្ញៗ​ក៏ដោយ​ ភាគច្រើនគឺតែងចង់បានការចាប់អារម្មណ៍​​ក្នុង​ក្រសែ​ភ្នែក​បុរស។ គ្រាន់តែអ្នកខ្លះ​ផ្តោតសំខាន់លើរូបរាងខាងក្រៅ ​​​​​​​ឯអ្នកខ្លះទៀតខ្វល់ខ្វាយទៅលើអត្តចរិត​ពីខាងក្នុង។

រូបតំណាង

ការទាក់ទាញចំណាប់អារម្មណ៍ពីនរណាម្នាក់ មិនមែនសុទ្ធតែពឹងផ្អែកលើចំណុចធំៗនោះឡើយ សួម្បីតែកាយវិការឬចំណុចតូចៗមួយចំនួនក៏អាចធ្វើឲ្យបុរស ជាប់ចិត្តនឹកគិតដល់អ្នកជានិច្ចបានដែរ។

១. ពេលផាត់សក់ឬចងឡើងលើ

រូបតំណាង

ស្តាប់ទៅសឹងមិនគួរឲ្យជឿ ប៉ុន្តែកាយវិការមួយនេះ ពិតជាទាក់ចិត្តខ្លាំងណាស់ក្នុងក្រែភ្នែកបុរស។ មិនចាំបាច់ធ្វើម៉ូដរញ៉េរញ៉ៃ ត្រឹមចងទៅក្រោយមើលទៅស្រឡះមុខស្រឡះមាត់ ក៏អាចធ្វើឲ្យបុរសយល់ថាអ្នកស្អាតប្លែកមួយបែបទៀត ពីពេលដែលទម្លាក់សក់។

២. លេងជាមួយក្មេងៗ

រូបតំណាង

មានមនុស្សប្រុសមិនតិចទេដែលចូលចិត្តក្មេងៗ ហេតុនេះហើយទើបបានគាត់ មានអារម្មណ៍រំភើបសប្បាយរីករាយ នៅពេលឃើញអ្នកចេះលេងសើចប្រលែងជាមួយក្មេងៗ។ ក្នុងខណៈបែបនេះ អ្នកមិនត្រឹមតែអាចធ្វើឲ្យក្មេងៗសប្បាយចិត្តប៉ុណ្ណោះទេ សូម្បីតែបុរសដែលនៅជិតខ្លួនក៏ញញឹមបិទមាត់មិនជិតដែរ។

៣. បញ្ចេញស្មាតិចៗ

រូបតំណាង

ប្រសិនបើអ្នកចេះលេងស្ទីលស្លៀកពាក់ ដោយបញ្ចេញសាច់ស្មាតិចៗយូរៗម្តង គាត់ច្បាស់ជាសម្លឹងមើលមិនដាក់ភ្នែកទេ ព្រោះស្ទីលមួយប្រភេទនេះ មានភាពខុសគ្នានិងជួយលើកសម្រស់អ្នកឲ្យកាន់តែប្លែក បុរសណាឃើញហើយក៏សម្លឹងមិនដាក់ភ្នែកដែរ។

៤. មានក្លិនក្រអូប​ប្រហើរ

រូបតំណាង

ក្លិនក្រអូបប្រហើរស្រាលស្រទន់ អាចដក់ជាប់ក្នុងបេះដូងមនុស្សប្រុសជាងក្លិនក្រអូបឈួលខ្លាំងទៅទៀត។ ថែរក្សារូបរាងខាងក្រៅបានល្អយ៉ាងណាក៏ដោយ មិនគួរភ្លេចពីការថែរក្សាក្លិននៃរាងកាយដាច់ខាត ព្រោះវាអាចបង្កភាព​ស្និទ្ធស្នាល​និងការចងចាំដ៏ល្អ នៅពេលមនុស្សពីរនាក់នៅក្បែរគ្នា។

មុនចង់ឲ្យបុរសចាប់អារម្មណ៍ពីបុគ្គលិកលក្ខណៈខាងក្នុងរបស់អ្នក វាតែងផ្តើមចេញពីខាងក្រៅមុនគេបង្អស់។ គ្រឿងផ្សំទាំងពីរនេះមិនអាចខ្វះមួយណាបាន ហើយថែមទាំងអាចទាក់ចិត្តបុរសឲ្យនឹកស្រមៃដល់អ្នកជារៀងដរាប៕

ចុចអានបន្ត៖ ៨ យ៉ាងបញ្ជាក់ថា ទំនាក់ទំនងស្នេហារបស់អ្នក មានទំនុកចិត្តលើគ្នាខ្លាំង គ្មានអ្វីងាយនឹងមកបំបាក់បាន

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី