មូលហេតុ ៥ យ៉ាងដែលអ្នកគួរពាក់ស្រោមជើងនៅពេលយប់

  • 2020-06-24 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រោមជើងត្រូវបានគេដឹងថាប្រើប្រាស់ដំបូងនៅក្នុងយុគសម័យអរិយធម៌បុរាណរបស់ជនជាតិអេហ្ស៊ីប ក្រិក និង​រ៉ូម។ ដោយគោលបំណងរបស់ពួកគេគឺចង់រក្សាប្រអប់ជើងឲ្យមានកម្តៅ និងធ្វើជើងមានអារម្មណ៍ថា​ស្រួល។ ការគេងពាក់ស្រោមជើងនៅពេលយប់​គឺវាអាចជួយអ្នកមានអារម្មណ៍ប្រសើរឡើងនូវសុខភាបផ្លូវកាយ​និង​ផ្លូវចិត្ត។ នៅខាងក្រោមនេះជាហេតុផល ៥ យ៉ាងដែលអ្នកគួរពាក់ស្រោមជើងនៅពេលយប់រួមមាន៖

១. ជួយឲ្យអ្នកឆាប់ងងុយគេងលឿន

តាមការសិក្សារបស់គេហទំព័រ NCBI នៅសហរដ្ឋអាមេរិកបានឲ្យដឹងថាការ​ពាក់ស្រោមជើង​នៅ​ពេលគេង​ជួយ​ធ្វើ​ឲ្យអ្នក​ឆាប់ងងុយគេង។ នេះគឺដោយសារតែការពិតពាក់​ស្រោមជើងជួយឲ្យជើងអ្នក​ឡើងកម្តៅព្រោះ​ថានៅ​ពេល​ជើងអ្នកក្តៅ វានឹងផ្ញើសារទៅកាន់ខួរក្បាល ដើម្បីបន្ថយសីតុណ្ហភាពរាងកាយអ្នក។ ជាលទ្ធផល វាជា​សញ្ញា​បង្ហាញថារាងកាយអ្នកដល់​ពេលចូលគេងហើយ។

រូបតំណាង

**២. ជួយការពារអ្នកពីជំងឹ Raynaud’s disease**

ជំងឺប្រភេទនេះកើតឡើងនៅពេលឈាមមិនអាចរត់ចុះឡើងបានត្រឹមត្រូវ។ មូល​ហេតុនោះ​អាច​កើត​មក​ពីភាព​តាន​តឹងនិងសីតុណ្ហភាពត្រជាក់។ ចំណែកឯការវាយប្រហារនៃជំងឺនេះ​គឺនឹងធ្វើឲ្យរាង​កាយអ្នក​ស្ពឹក ឈឺ​ចាប់ភ្លាមៗ ឬក៏រមួកក្រពើជាដើម។ ដូច្នោះហើយ ការពាក់​ស្រោមជើង​នៅ​ពេលយប់ជួយកា​រពារអ្នក​ពីជំងឺ​នេះ​និង​រក្សាសីតុណ្ហភាពក្នុងរាងកាយអ្នកឲ្យនៅដដែលបាន។

រូបតំណាង

៣. ពាក់ស្រោមជើងជួយឲ្យមានសុខភាពល្អ

ការគេងពាក់ស្រោមជើងនៅពេលយប់នឹងជួយរក្សាសីតុណ្ហភាពអ្នកថយចុះនិងជួយឲ្យរបត់ឈាមរត់បានស្រួល។ មានន័យថា អ្នកនឹងមានឱកាសឆាប់គេងលក់ជាងធម្មតានិងមានអារម្មណ៍ស្រួលខ្លួន។ ការគេងឲ្យបាន​ច្រើន​ជួយ​ធ្វើឲ្យសុខភាពអ្នកល្អ មានសុភមង្គល និងថាមពលដែលអ្នកនឹងប្រើប្រាស់ពេញមួយថ្ងៃ។

រូបតំណាង

៤. ជួយការពារអ្នកពីការក្តៅឆួរក្នុងខ្លួន

ការក្តៅឈួលក្នុងខ្លួន ឬភាសាអង់គ្លេសហៅថា Hot Flashes គឺបណ្តាលមកពីអតុល្យភាពអរម៉ូននៅ​ក្នុងរាង​កាយ​ព្រោះ​សីតុណ្ហភាពមិនអាចគ្រប់គ្រងបានល្អ។ ការពាក់ស្រោម​ជើង​នៅពេលយប់​គឺល្អសម្រាប់​ការពារ​ការក្តៅ​ឈួល ពិសេសសម្រាប់ស្ត្រីអស់រដូវ ព្រោះតែសីតុណ្ហភាពសំខាន់​នៅក្នុងរាង​កាយ​ត្រូវបានថយ​ចុះតាម​រយៈ​ការធ្វើឲ្យចរន្តឈាមប្រសើរឡើងវិញ។

រូបតំណាង

៥. ជួយការពារជើងអ្នកកុំឲ្យស្ងួត

ប្រសិនបើអ្នកមានកែងជើងស្ងួតឬក៏ប្រេះបែក ចូរអ្នកព្យាយាមពាក់ស្រោមជើងនៅពេលយប់ដោយ​វាជួយ​បន្ថែម​សំ​ណើម។ អ្នកអាចប្រើប្រេងលាបខ្លួនឬក៏ឡេលាបខ្លួនមកលាប​នៅលើប្រអប់ជើងរួចហើយ​ពាក់ស្រោម​ជើង​មុន​ពេលចូលគេងដើម្បីឲ្យមានដំណើរការល្អ។ អ្នកមិនត្រឹមតែអាចរក្សាសំណើមនៅលើជើង​តែប៉ុណ្ណោះទេ តែ​ក៏​អាចរក្សាសំណើមនៅប្រអប់ដៃបានដូចគ្នាផងដែរ៕

រូបតំណាង

ចុចអានបន្ត៖

សញ្ញាគ្រោះថ្នាក់ទំាង ៥ ចំពោះអ្នកមានខ្លាញ់ក្បាលពោះដែលវេជ្ជបណ្ឌិតណែនំាឲ្យអ្នកមានការប្រុងប្រយ័ត្នខ្លំាង

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម