សញ្ញាគ្រោះថ្នាក់ទំាង ៥ ចំពោះអ្នកមានខ្លាញ់ក្បាលពោះដែលវេជ្ជបណ្ឌិតណែនំាឲ្យអ្នកមានការប្រុងប្រយ័ត្នខ្លំាង
- 2020-06-22 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាគ្រោះថ្នាក់ទំាង ៥ ចំពោះអ្នកមានខ្លាញ់ក្បាលពោះដែលវេជ្ជបណ្ឌិតណែនំាឲ្យអ្នកមានការប្រុងប្រយ័ត្នខ្លំាង
មិនថាអ្នកមានខ្លាញ់នៅកន្លែងណានៃរាងកាយនោះទេ អ្នកតែងតែមានការបារម្ភជានិច្ចពិសេសនោះគឹការប៉ោងនៅលើផ្ទៃពោះតែម្តង។ ជាការពិតណាស់ ការមានក្បាលពោះវាមិនត្រឹមតែធ្វើឲ្យអ្នកពិបាកស្លៀកសម្លៀកបំពាក់មួយមុខតែប៉ុណ្ណោះទេ តែវាថែមទំាងជះឥទ្ធិពលមកលើសុខភាពអ្នកទៀតផង។ យោងទៅតាមក្រុមវេជ្ជបណ្ឌិតបានឲ្យដឹងថា បើស្ត្រីមានទំហំចង្កេះលើសពី ៣៥ inches (ស្មើនឹង ៨៨,៩ cm) និង បុរសមានទំហំចង្កេះលើសពី ៤០ inches (ស្មើនឹង ១០១,៦ cm) នោះអាចបង្ហាញថាពួកគេនឹងមានហានិភ័យចំពោះសុខភាព។ ហានិភ័យសម្រាប់អ្នកមានខ្លាញ់នៅលើក្បាលពោះរួមមាន៖
១. ហានិភ័យនៃការកកើតជំងឺទឹកនោមផ្អែម
នៅពេលថ្លើមក្នុងរាងកាយអ្នកគ្របដណ្តប់ដោយជាលិកាខ្លាញ់ដែលកើតចេញពីខ្លាញ់នៅលើក្បាលពោះច្រើន ពេក វានឹងធ្វើឲ្យមានការបរាជ័យនៃការផលិតជាតិស្ករក្នុងឈាមឲ្យបានគ្រប់គ្រាន់។ បន្ទាប់ពីនេះហើយ វានឹងចាប់ជាតិស្ករនៅក្នុងផ្លូវសរសៃឈាមរបស់អ្នកជំនួសជាតិស្ករដំណើរការដោយថ្លើម។ នេះហើយអាចនំាឲ្យអ្នកកម្រិតជាតិស្ករក្នុឈាមខ្ពស់ ហើយក៏ក្លាយទៅជាជំងឺទឹកនោមផ្អែមបាន។
**២. ហានិភ័យខ្ពស់នៃការដុតរំលាយអាហារក្នុងរាងកាយ**
ការវិវត្តនៃរោគសញ្ញាការដុតរំលាយអាហារក្នុងរាងកាយជាហានិភ័យដែលអ្នកជួបនៅពេលមានទំហំខ្សែចង្កេះធំ។ នៅពេលអ្នកមានខ្លាញ់ក្បាលពោះធំនិងចង្កេះធំ អ្នកនឹងឆាប់វិវត្តមានជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ មនុស្សដែលមានហានិភ័យដូចដែលបានបង្ហាញភាគច្រើនគឺនឹងមានជំងឺអស់ទំាងនោះ។
៣. ហានិភ័យខ្ពស់នៃជំងឺមហារីក
មានការស្រាវជ្រាវមួយបានបង្ហាញថាប្រូតេអ៊ីនមួយប្រភេទត្រូវបានបញ្ចេញពីខ្លាញ់ក្បាលពោះអាចប្រែពីកោសិកាមិនមែនមហារីកទៅជាកោសិកាមហារីកបាន រួចនឹងបណ្តាលឲ្យមានសាច់ដុំលូតលាស់បាន។
៤. ហានិភ័យខ្ពស់នៃជំងឹសរសៃឈាមបេះដូង
វាត្រូវបានបង្ហាញថាខ្លាញ់នៅក្នុងកោសិកាក្នុងពោះអាចផលិតប្រូតេអ៊ីនដែលមានសមត្ថភាពស្ទះនៃសរសៃឈាមដែលអាចឲ្យសម្ពាធឈាមកើនខ្ពស់។ ដូចគ្នានេះផងដែរ ប្រតេអ៊ីនអស់ទំាងនោះអាចបង្កឲ្យសរសៃឈាមក្រហមកកស្ទះងាយធ្វើឲ្យឆាប់រងគ្រោះពីជំងឺដាច់សរសៃឈាមខួរក្បាលនិងគំាងបេះដូង។
៥. ហានិភ័យខ្ពស់នៃជំងឺរវើររវាយ
យោងតាមការស្រាវជាវរបស់ Pub Med.gov បានឲ្យដឹងថា ស្ត្រីដែលមានចំនួនខ្លាញ់នៅលើក្បាលពោះច្រើន គឺមានចំនួន ៣ ដងនៃការវិវត្តទៅជាជំងឺរវើរវាយ។ ភាគច្រើននៃអាការៈបែបនេះគឺបណ្តាលមកពីខ្លាញ់ពីក្នុងខ្លួនដូចជាការមានក្បាលពោះធំ ឬខ្លាញ់នៅក្បាលពោះជាដើម។
ប្រសិនបើអ្នកមានមិនប្រញាប់ធ្វើលំហាត់ប្រាណនិងថែរក្សាសុខភាពនោះទេ អ្នកអាចនឹងជួបហានិភ័យណាមួយជាក់ជាមិនខាន។ ដូច្នោះហើយ ប្រសិនជាអាចចូរអ្នកស្វែងរកការពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញដើម្បីផ្តល់ការប្រឹក្សាបន្ថែម៕