ទាំងនេះជាហេតុផលពិសេសៗ ដែលអ្នកគួរបរិភោគប៉ោមពណ៍បៃតងជារៀងរាល់ថ្ងៃ

  • 2020-06-17 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​បរិភោគ​ផ្លែ​ប៉ោម​ពណ៌​បៃ​តង​បាន​ទៀង​ទាត់ ​នោះ​រាង​កាយ​អ្នក​នឹង​សម្បូរ​ដោយ​ជីវជាតិ វីតាមីន ​ព្រម​ទាំង​សារធាតុ​រ៉ែ​ដែល​ល្អ​សម្រាប់​សុខភាព។

១. ជួយ​ពង្រឹង​សុខ​ភាព​សួត

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា ​ញ៉ាំ​ផ្លែ​ប៉ោម​ពណ៌​បៃ​តង​ទៀង​ទាត់​អាច​កាត់​បន្ថយ​ហានិភ័យ​​នៃ​ជំ​ងឺ​ហឺត​បាន ព្រោះ​វា​សម្បូរ​​ដោយ​​សារធាតុ Flavonoids ​ដែល​ល្អ​ចំពោះ​សួត​មនុស្ស។ ​បន្ថែម​ពី​នេះ ​Flavonoids ​ក៏​ជួយ​កាត់​បន្ថយ​រោគ​ក្អក​រ៉ាំ​រ៉ៃ​បាន​ទៀត​ផង។

២. ជួយ​ទប់​ស្កាត់​ឈាម​កក​បាន​យ៉ាង​ល្អ

ក្នុង​ជីវជាតិ​របស់​ផ្លែ​ប៉ោម​នេះ ​ផ្ទុក​ដោយ​សារធាតុ​គី​មី​ Rutin ​ដែល​ទប់​ស្កាត់​មិន​ឲ្យ​ឈាម​កក​ និង​ការពារ​មិន​ឲ្យ​មាន​ជំ​ងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ម្យ៉ាង​ទៀត​ដោយសារ​តែ​សារធាតុ Rutin ​ក្នុង​ផ្លែ​ប៉ោម​ពណ៌​បៃ​តង វា​ក៏​ជួយ​រារាំង​អង់​ស៊ីម​ ដែល​ជួយ​ឲ្យ​បេះ​ដូង​របស់​អ្នក​ធ្វើ​ចលនា​បាន​កាន់​តែ​ងាយ​ស្រួល។

៣. ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​យ៉ាង​ល្អ

ក្នុង​សមាស​ធាតុ​នៅ​ក្នុង​ផ្លែ​ប៉ោម​ពណ៌​បៃ​តង ​បាន​ដើរ​តួនាទី​យ៉ាង​ល្អ​ក្នុង​ការ​ជម្រុញ​ប្រព័ន្ធ​រំលាយ​អាហារ​ ​នេះ​មក​ពី​វា​មាន​ផ្ទុក​ជាតិ​ Fiber ផង​ដែរ។ ​ក្រៅ​ពី​នេះ ​បើ​អ្នក​ញ៉ាំ​ប៉ោម​នេះ​ទៀង​ទាត់ ​វា​ជួយ​ការពារ​អាការៈ​ហើម​ពោះ ​ព្រម​ទាំង​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​ក្រពះ​បាន​ថែម​ទៀត។ ​

៤. ​ជួយ​ការពារ​ជំ​ងឺ​ពុក​ឆ្អឹង

​អ្នក​គួរ​តែ​បរិភោគ​ប៉ោម​នេះ​ឲ្យ​បាន​ទៀង​ទាត់ ​ព្រោះ​វា​សម្បូរ​ដោយ​ប៉ូតាស្យូម ​វីតាមីន K ​និង​កាល់​ស្យូម​ផង​ដែរ។ ​យោង​តាម​ការ​សិក្សា​បង្ហាញ​ថា វីតាមីន K ​ជួយ​ការពារ​ពី​ជំងឺ​ពុក​ឆ្អឹង​បាន​ ព្រម​ទាំង​ពង្រឹង​សុខភាព​ឆ្អឹង​បាន​​ថែម​ទៀត ពិសេស​សម្រាប់​មនុស្ស​ស្រី។

៥. ប្រឆាំង​នឹង​ភាព​ចាស់​មុន​អាយុ

ក្រៅ​ពី​គុណ​សម្បត្តិ​ខាង​លើ ​ប៉ោម​បៃ​តង​ក៏​មាន​វីតាមីន C , A ​រួម​ទាំង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ផង​ដែរ។ ​ម្ល៉ោះ​ហើយ ​វា​ពិត​ជា​ជួយ​រាង​កាយ​របស់​អ្នក​ប្រយុទ្ធ​​នឹង​សញ្ញា​នានា​ដែល​ធ្វើ​ឲ្យ​ស្បែក​ងាយ​យារ​ធ្លាក់ ហើយ​ជួយ​ឲ្យ​អ្នក​រក្សា​បាន​នូវ​យុវភាព ​ព្រម​ទាំង​រូប​រាង​ដ៏​សម​សួន​ផង​ដែរ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម