ស្រីៗ​ត្រូវ​គិត ៦ ចំណុច​នេះ​ឲ្យ​បាន​ម៉ត់ចត់សិន មុន​​ចង់​បាន​​សង្សារ​មួយ​ទៀត

  • 2020-06-12 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មួយ​ចំនួន ​ក្រោយ​បែកបាក់​ស្នេហា​ភ្លាម ស្វែងរក​បុរស​ថ្មី ដើម្បី​មក​ស្អំ​បេះដូង។ តែ កញ្ញា សូម​ណែនាំ​ដល់​ប្រិយមិត្ត មុន​ពេល​សម្រេចចិត្ត​យក​សង្សារ​ថ្មី គួរ​គិតគូរ​ពី ៦ ចំណុច​នេះ​​ឲ្យ​ច្បាស់​លាស់​សិន។

១.ធ្វើឲ្យ​មាន​សន្តិភាព​ជាមួយ​អតីតកាល​សិន

បន្ទាប់​ពី​ដើរ​ដល់​ផ្លូវ​បំបែក​ម្ដង ការ​ឈឺចាប់​ពិតជា​មាន​ខ្លាំង​ក្នុង​ចិត្ត​ជា​មិន​ខាន។ បើ​ខ្លួន​អ្នក​ស្អប់​រឿង​ចាស់​ៗ​កន្លង​មក ហើយ​ក្នុង​ចិត្ត​អ្នក​ពេញ​ដោយ​គំនុំ គឺ​មិន​ទាន់​ដល់​ពេល​មាន​ស្នេហា​ម្ដង​ទៀត​ទេ។ បង្កើត​សន្តិភាព​ជាមួយ​មនុស្ស​ពី​អតីតកាល​របស់​អ្នក ចាត់​ទុក​រឿង​កន្លង​ត្រឹម​ជា​មេរៀន នោះ​អ្នក​ទើប​អាច​ទទួល​យក​អ្នក​ថ្មី​បាន។

រូបតំណាង

**២.វិលវល់​ជាមួយ​អតីតកាល**

បើ​អ្នក​គ្រាន់តែ​ដើរ​ឆ្លងកាត់​ហាង​ធ្លាប់​ចូល​ជាមួយ​សង្សារ​ពី​មុន ក៏​រំជួល​ចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក​ចុះ​ដែរ តើ​ឲ្យ​ចាប់ផ្ដើម​មាន​ស្នេហា​ថ្មី​បាន​ដោយ​របៀប​ណា បើ​មិន​ទាន់​ភ្លេច​ពី​គេ​ផង​នោះ? កាលដែល​អ្នក​នៅ​តែ​មាន​អារម្មណ៍​បែបនេះ ព្រោះ​អ្នក​នៅ​វិលវល់​ជាមួយ​មនុស្ស​ ទី​កន្លែង សម្ភារៈ​អតីតកាល។ ចាំ​ពេល​ខ្លួនឯង​រឹងមាំ ១០០ % ដោយ​អាច​ដើរ​កាត់​កន្លែង ឬ​សង្សារ​ពី​មុន​ដោយ​គ្មាន​បញ្ហា ដល់​ពេល​អ្នក​មាន​អ្នក​ថ្មី​បាន​ហើយ។

៣.កុំ​ជឿ​ទុក​ចិត្ត​សភាវគតិ​អ្នក​ពេក

មិនមែន​មនុស្ស​ទាំងអស់​សុទ្ធ​តែ​បាក់ទឹកចិត្ត​ទេ អ្នក​ខ្លះ​​គេ​ព្យាយាម​ព្យាបាល​ បន្ទាប់ពី​មាន​បញ្ហា​បែក​គ្នា​កើតឡើង​។ ក្រោយពី​បែកបាក់​​សង្សារសរសៃ​ប្រសាទ​ត្រូវ​បាន​បង្ខាំង ហើយ​អ្នក​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។ អ្នក​យល់​ថា មនុស្ស​ទាំងអស់​មិន​មែន​ជា​ជន​រងគ្រោះ​ដូច​អ្នក​ទេ ដូចនេះ​គ្មាន​នរណា​ម្នាក់​យល់​ច្បាស់​ដូច​ខ្លួនឯង​ឡើយ​។ តែ​កុំ​មាន​ជំនឿ​ចិត្ត​មុតមាំ​លើ​ខ្លួនឯង​បែប​នេះពេក ព្រោះ​វា​មិនមែន​ជា​វេលា​​មិន​សក្ដិសម​ក្នុង​ការ​មាន​ស្នេហា​ម្ដង​ទៀត​ឡើយ ព្រោះ​អ្នក​គិត​តែ​ពី​ខ្លួនឯង​ពេក។

៤.ស្គាល់​ពី​ជម្រើស​ខ្លួនឯង

ទំនាក់ទំនង​បែកបាក់​ទៅ មិនមែន​សុទ្ធ​តែ​អាក្រក់​ទាំងអស់​នោះ​ទេ។ វា​បង្រៀន​អ្នក​នូវ​មេរៀន​ដ៏​មាន​តម្លៃ​ដូចជា តើ​មនុស្ស​ប្រភេទ​ណា​ដែល​ត្រូវ​ជៀសវាង? ដូចនេះ​អ្នក​នឹង​បាន​ជៀស​ឆ្ងាយ​ពី​មនុស្ស​ដូច​អតីត​សង្សារ ដើម្បី​ការពារ​មិន​ឲ្យ​បេះដូង​ឈឺចាប់​ម្ដង​ទៀត។

៥.អ្នក​មិនមែន​ជា​ហេតុផល​ទេ

បើ​ទោះបី​ជា​អ្នក​ដែល​បាន​ចាកចេញ​ពី​ស្នេហា​ក៏​ដោយ កុំ​បន្ទោស​ខ្លួនឯង​ចំពោះ​ការ​បញ្ចប់​ទំនាក់ទំនង ព្រោះ​មនុស្ស​ម្នាក់​ៗ​មាន​ហេតុផល​រៀង​ខ្លួន ហើយ​មនុស្ស​ក៏​មាន​ការ​ផ្លាស់ប្ដូរ​មិន​ទៀត​ដែរ។ បើ​អ្នក​នៅ​បន្ទោស​ខ្លួនឯង​មិន​ឈប់​ពី​បញ្ហា​បែកបាក់​នោះ ទោះ​ចាប់ផ្ដើម​ថ្មី ក៏​គ្មាន​ក្ដី​សុខ​ដែរ។

៦.អនុញ្ញាត​ឲ្យ​រឿង​ចាស់ កន្លង​ផុត​ទៅ​ចុះ

បើ​អ្នក​នៅ​តែ​ក្រសោបក្ដោង​បញ្ហា​ចាស់​ៗ​មិន​ឈប់ សួរ​ថា​ការ​ចាប់ផ្ដើម​មាន​មិត្ត​ប្រុស​ថ្មី​មាន​ប្រយោជន៍​អ្វី​ទៅ? បើ​ចិត្ត​ឲ្យ​ទូលាយ បណ្ដោយ​ឲ្យ​រឿង​ពី​មុន​រសាត់​តាម​ខ្យល់ នោះ​ទើប​អ្នក​មាន​សុភមង្គល​នឹង​ស្នេហា​ថ្មី៕

រូបតំណាង

ចុចអាន៖បើ​មនុស្ស​បែក​គ្នា​យូរហើយ​តើ​​អាច​ត្រឡប់ស្រឡាញ់​គ្នាវិញ​បាន​ទេ?

ប្រភព៖ Likelovequotes ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម