បើ​មនុស្ស​បែក​គ្នា​យូរហើយ​តើ​​អាច​ត្រឡប់ស្រឡាញ់​គ្នាវិញ​បាន​ទេ?

  • 2018-04-10 04:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ពេល​វេលា​ដើរ​ទៅ​មុខ​ តែ​ការ​ឈឺ​ចាប់​នៅ​តែ​មាន​ ទឹក​ភ្នែក​ក៏​នៅ​តែ​ស្រក់​ពេល​ដែល​នឹក​ឃើញ​ ព្រោះ​អារម្មណ៍​ស្រឡាញ់​ ក្ដី​នឹក​រឭក​នៅ​តែ​ដិត​ជាប់​ក្នុង​ខួរ​ក្បាល។ សួរ​ថា​ហេតុ​អី​បែក​គ្នា​យូរ​យ៉ាង​នេះ​ហើយ​ខ្ញុំ​នៅ​តែ​មិន​អាច​ភ្លេច​គេ? យូរ​យ៉ាង​នេះ​ហើយ​​​ហេតុ​អី​ខ្ញុំ​នៅ​តែ​មិន​អាច​រក​មនុស្ស​មក​ជំនួស​គេ​បាន? ខ្ញុំ​គ្មាន​លទ្ធភាព​ទទួល​យក​ស្នេហា​ថ្មី ខ្ញុំ​គ្មាន​លទ្ធភាព​ក្នុង​ការ​ដក​ខ្លួន​ឯង​ចេញ​ពី​ការ​ឈឺ​ចាប់​នេះ។​

រូបតំណាង

សុំ​ទោស​ដែល​កាល​ពី​មុន​ខ្ញុំ​ធ្វើ​ខុស​ សុំ​ទោស​ដែល​ខ្ញុំ​មិន​យល់​ពី​តម្លៃ​ស្នេហា​ដែល​ធ្លាប់​មាន​ ហើយ​រឹត​តែ​សុំទោស​ដល់​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ឲ្យ​គេ​ស្រក់​ទឹក​ភ្នែក​ និងពិបាក​ចិត្ត។

ខ្ញុំ​ពិត​ជា​នឹក​គេ​ ហើយ​ចង់​ជួប​គេ​ខ្លាំង​ណាស់​ ហើយ​រឹត​តែ​ចង់​កាន់​ដៃ​គេ​ អង្អែល​មុខ​គេ​ដែល​ធ្លាប់​តែ​ញញឹម​មក​រក​ខ្ញុំ។ អាច​ទេ​ត្រឡប់​មក​រក​ខ្ញុំ​វិញ? អាច​ទេ​ឲ្យ​ខ្ញុំ​មាន​ឱកាស​ម្ដង​ទៀត​ថែ​គេ? ​ឲ្យ​ខ្ញុំ​បាន​ឃើញ​ស្នាម​ញញឹម​គេ​រាល់​ថ្ងៃ​វិញ​បាន​ទេ ហើយ​ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​គេ​ឈឺចាប់​ទៀត​ទេ​ ព្រោះ​ខ្ញុំ​យល់​ពី​អារម្មណ៍​នេះ​។ អារម្មណ៍​ឯកា​ អារម្មណ៍​ដែល​នឹក​តែ​មិន​អាច​ជួប​ អារម្មណ៍​ដែល​ចង់​ក្បែរ​តែ​មិន​អាច​សូម្បី​តែ​ឮ​សំឡេង។ វា​ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់ ឈឺ​រហូត​ដល់​ខ្ញុំ​គ្មាន​អារម្មណ៍​នឹង​ប្រឈម​មុខ​ត​ទៅ​ទៀត។ ខ្ញុំ​ស្គាល់​ហើយ​ អារម្មណ៍​ដែល​មិន​អាច​បំភ្លេច​មនុស្ស​ម្នាក់​ ទោះ​បី​ជា​ព្យាយាម​ និង​លួង​ចិត្ត​ខ្លួន​ឯង​យ៉ាង​ណា​ក៏​ដោយ​ក៏​វា​នៅ​តែ​មិន​អាច​បញ្ចប់​ចិត្ត​ស្រឡាញ់​មួយ​នេះ។

រូបតំណាង

ខ្ញុំ​សង្ឃឹម​ថា​ពួក​យើង​អាច​ចាប់​ផ្ដើម​សា​ជាថ្មី​ ហើយ​បំភ្លេច​អតីតកាល​ដែល​ឈឺចាប់​ពី​មុន​ចោល​ឲ្យ​អស់។ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​ស្រមើស្រមៃ​ដែល​គ្មាន​សូម្បី​តែ​ដំណឹង។ អតីតកាល​មួយ​នេះ​ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់​ប្ដូរ​យល់​ពី​ស្នេហា​ យល់​ពី​ការ​ឈឺចាប់​ ហើយ​យល់​ពី​ភាព​ឯកា​ដែល​ខ្ញុំ​មាន៕

ចុចអាន៖ពេល​មួយ​ដែល​ខ្ញុំ​អស់​សង្ឃឹម​លើ​ស្នេហា​បំផុត ខ្ញុំ​មាន​តែ​ដើរ​ចេញ ​​​

អត្ថបទ៖ ផេង ផលធិតា